@ YungTae sceneTaehyung : Yungស្ដាប់បងបកស្រាយសិន
Yungdy : មិនស្ដាប់!!!ឈប់និយាយទៅខ្ញុំមិនចង់ស្ដាប់មិនចង់ឮអ្វីទាំងអស់!!ល្មមបានហើយKim Taehyung..ពេលនេះលោកនៅចង់បានអីទៀតពីខ្ញុំ!? ប៉ាខ្ញុំស្លាប់ហើយ..គាត់ស្លាប់ហើយវាសមនឹងចិត្តលោកហើយពិតទេ!?ពេលនេះលោកត្រូវការស្អីពីខ្ញុំទៀត!? ចង់បានជីវិតខ្ញុំទៀតមែនទេ!?នាងស្រែកខ្លាំងដាក់រាងក្រាសទាំងសម្លេងរឹងនាងព្យាយាមទប់មិនសូម្បីតែអោយទឹកភ្នែករបស់នាងហូរជ្រាបចេញមកខាងក្រៅ
Taehyung : វាមិនមែនបែបនឹងទេYungdy
Yungdy : ចឹងវាជាស្អីវិញ!?លោកមានស្អីមកបកស្រាយ!?
Taehyung : បងពិតជាមិនបានសម្លាប់ប៉ារបស់អូនពិតមែន បងគ្មានបំណងអោយគាត់ស្លាប់ទេYung
Yungdy : កុហក!!នាងស្រែកមួយទំហឹងហើយរត់ចេញពីគ្រែសំដៅទៅមាត់ទ្វាតែTaehyungក៏រត់ទៅអោបនាងពីខាងក្រោយ ហើយក៏មិនព្រមរបេះអោយរាងតូចជាទីស្រលាញ់ចាកចេញទៅ
Yungdy : លែងខ្ញុំKim Taehyung!!កុំយកដៃដែលជាប់ក្លិនឆ្អាបឈាមរបស់លោកមកប្រឡាក់ខ្លួនខ្ញុំ!!!
នាងព្យាយាមរមួលខ្លួនចេញពីរង្វង់ដៃរឹងមាំដែលចាប់អោបខ្លួននាងអោយនៅនឹងថ្កល់ដូចដង្គៀប ក៏ទោះជានាងជេរស្ដីដាក់ម្ចាស់រង្វង់ដៃមួយនេះយ៉ាងណាក៏គេមិនព្រមព្រលែងអោយនាងទៅដដែល
Taehyung : បងសុំទោសYungdy...
Yungdy : ដោះលែងខ្ញុំទៅ...ខ្ញុំហត់ហើយ ហត់នឹងគំនុំមួយនេះហត់គ្រប់យ៉ាង ខ្ញុំឈឺឆ្អែតហើយអង្វរលោកផ្ដល់ផ្លូវតូចមួយសម្រាប់ជីវិតខ្ញុំផង..តើបានទេ?
Taehyung : តែបងស្រលាញ់អូន...បងខ្វះអូនមិនបានទេYung..បងទទួលស្គាល់ថាកន្លងមកបងអាក្រក់នឹងអូនបងធ្វើបាបអូន ប៉ុន្តែពេលនេះមិនដូចមុនទេYung..ពេលនេះបងត្រូវការអូនបងពិតជាត្រូវការអូនរហូតខ្វះអូនមិនបាន
Yungdy : ប៉ុន្តែខ្ញុំមិនត្រូវការលោកទេKim Taehyungនាងនិយាយឡើងដោយសម្លេងរឹងស្របពេលដែលប្រយោគមួយឃ្លានេះវាធ្វើអោយរង្វង់ដៃមួយនោះរបូតចេញពីរាងកាយតូចច្រលឹងហើយបណ្ដោយអោយរាងតូចមួយនេះដើរចាកចេញទៅដោយគ្មានការហាមឃាត់តទៅទៀត.....
Taehyungទម្លាក់ខ្លួនទៅលើឥដ្ឋដោយគ្មានកម្លាំងកំហែង គេដកដង្ហើមធំហើយលើកដៃញីសក់របស់ខ្លួនឯងនឹងបន្ទោសដល់ភាពឥតបានការរបស់ខ្លួនដែលសូម្បីតែឃាត់នាងអោយនៅក៏ឃាត់មិនបាន....
ក្រលេកទៅមើលរាងតូចច្រលឹងដែលដើរចាកចេញពីវិមានដោយមិនសូម្បីតែងាកក្រោយ លើកនេះនាងពិតជាដាច់ចិត្តមែនទែនហើយសូម្បីតែទឹកភ្នែកមួយដំណក់ក៏វាគ្មានដកក្នុងកែវភ្នែកពណ៌សមុទ្ររបស់នាងទៀតនោះទេ នាងឈឺឆ្អែតហើយវាគ្រប់គ្រាន់ហើយនឹងអោយនាងបោះបង់វាចោលហើយដើរទៅរកផ្លូវថ្មីសម្រាប់ជីវិតរបស់នាង នាងបាត់បងលោកប៉ាជាទីស្រលាញ់របស់នាងហើយតមករហូតដល់បាត់បង់កូនដែលនៅក្នុងផ្ទៃរបស់នាងម្នាក់ទៀត នាងស្រក់ទឹកភ្នែកល្មមគ្រប់គ្រាន់ហើយនាងមិនគួរណាបន្តក្នុងជីវិតមួយនេះទៀតទេដូច្នេះនាងគឺគួរតែចាកចេញ....Yungdy : ខ្ញុំហត់ហើយ..ហឹកពិតជាហត់ពិតមែន...
នាងដើរចាកចេញទៅក្រោមក្រសែភ្នែកមួយគូរដែលបានត្រឹមសម្លឹងមើលផែនខ្នងរបស់នាងពីចម្ងាយរហូតនាងចាកចេញទៅផុត
Jeongguk : hyungមិនគិតតាមនាងទៀតទេហ្អេស?
Taehyung : វាគ្រប់គ្រាន់ហើយ....យើងគួរតែដោះលែងនាង ព្រោះនាង...មិនមែនទេគឺព្រោះតែយើង គឺព្រោះតែយើងធ្វើអោយនាងផ្លាស់ប្ដូរដោយខ្លួនឯង
Jimin : យ៉ាងណាៗវាក៏មិនមែនមកពីកំហុសខ្លួនរបស់ឯងទាំងស្រុងដែរ
Taehyung : ទោះបីយើងមិនមែនជាដើមហេតុ...តែទង្វើ គឺយើងជាអ្នកប្រព្រឹត្ត...Taehyungនិយាយបន្ទាប់ពីសម្លឹងមើលរាងតូចដែលដើរចេញទៅ គេបែរខ្នងហើយដើរសំដៅទៅបន្ទប់របស់គេ.....ដៃក្រាសរុញទ្វាបិទហើយទម្លាក់ខ្លួនដោយគ្មានកម្លាំងទៅលើឥដ្ឋ...លើកនេះគឺពិតជាមែនទែនហើយ ស្រោចស្រង់លែងបានហើយណាKim Taehyung
Taehyung : វាពិតជាចប់ដោយបែបនេះពិតមែន!?
គេដកដង្ហើមធំហើយបិទភ្នែកយ៉ាងយូរ...អារម្មណ៍ដែលធ្វើអោយរបស់ដែលខ្លួនស្រលាញ់បាត់បង់ទៅ អារម្មណ៍ដែលឈរមើលអ្នកដែលខ្លួនស្រលាញ់ដោយមិនអាចសូម្បីតែហ៊ាមាត់ហ៊ាមឃាត់...
Taehyung : សុំទោស...គ្រប់យ៉ាងគឺមកពីខ្ញុំ...វាមកពីខ្ញុំទាំងអស់!!!
“ ចុងក្រោយគាត់នឹងបាត់បង់នាងប៉ុន្តែពេលខ្លះនាងប្រហែលជាអ្នកដែលគួរនិយាយពាក្យមួយឃ្លានេះច្រើនជាងក៏មិនដឹង ”
YOU ARE READING
« អេតាសុីវិលពណ៌ក្រហម »
Fanfiction« នាងខុស .. ខុសដែលកើតមកជាកូនរបស់Kim Doyeon , កុំគិតចង់រត់ ព្រោះបើនាងគិត ខ្ញុំមិនប្រាកដថាលលាដ៍ក្បាលឪរបស់នាងវារក្សារបានឬអត់ » Kim Taehyung ft Kim YungDy #ខ្លាខ្មៅទាំងប្រាំពីរ - ត្រកូលគីមទីមួយ ________ ueyzatuan's creature no 02 Story by: ueyzatuan ...