Episode 38

1.5K 60 0
                                    


@ Yungdy scene

Yungdyរត់ចេញពីវីឡាទាំងទឹកភ្នែកហូរស្រក់រហាម....ព្រូស!!!
រាងតូចច្រលឹងដួលទៅដីទៅលើដីមួយទំហឹងនាងមិនបានព្យាយាមងើបឡើងជាថ្មីតែនាងក៏បន្តយំនៅទីនោះ...រូបភាពដែលនាងអង្គុយយំវាទាក់ទាញក្រសែភ្នែកមួយគូរដែលនៅក្នុងឡាន....

Jeongguk : Yungdy!!?

Jeonggukប្រញាប់ចុះពីឡានហើយរត់ទៅរកនាងតូចដែលកំពុងយំនៅទីនោះ...

Yungdy : ហឹកហឹក...
Jeongguk : ឯងមានរឿងអី!?Taehyung hyung ទៀតហើយមែនទេ!?
Yungdy : ហឹកហឹក...នាំខ្ញុំចេញពីនេះ...ហឹកហឹកទៅណាក៏បានអោយតែផុតពីទីនេះ..ហឹកហឹក
Jeongguk : ok ok

Jeonggukនាំរាងតូចចូលឡានហើយបើកចេញទៅ...

@ Taehyung scene

ផាំងៗ!!!
Taehyungលើកកាំភ្លើងបាញ់បញ្ឆិតកូនចៅរបស់ខ្លួនប៉ុណ្ណានគ្រាប់

Taehyung : ពួកឯងធ្វើការយ៉ាងម៉េច!!?មនុស្សតែម្នាក់ពួកឯងមើលមិនបាន!!!
Boy : សុំទោសចៅហ្វាយ..សុំទោសដែលពួកខ្ញុំធ្វេសប្រហែស...
Taehyung : ពួកឯងធ្វើការមិនបានល្អ!!ឯងដឹងថាត្រូវពិន័យខ្លួនឯងបែបណាហើយត្រូវទេ??
Boy : ប៉ុន្តែចៅហ្វាយ...ទុកជីវិតអោយពួកខ្ញុំផងទៅចៅហ្វាយ...
Taehyung : យើងមិនទុកកូនចៅដែលធ្វើការមិនកើតអោយនៅទេ!!!

ផាំងៗ!!!
ស្នូរគ្រាប់កាំភ្លើងបន្លឺឡើងជាប់ៗគ្នាជាលើកទីពីរមុននឹងសម្រែកនៃក្ដីឈឺចាប់ចាប់ផ្ដើមបន្ទរឡើងតាមពីក្រោយ

Boy : Ahhh...
Taehyung : ចេញអោយផុតទៅ!!យើងមិនចង់អោយដៃយើងប្រឡាក់ឈាមច្រើនជាងនេះ!!!

កូនចៅរបស់គេប៉ុណ្ណាននាក់ខ្លះរបួសជើងខ្លះរបួសស្មារបួសដៃរត់ចេញយ៉ាងត្រដាប់ត្រដួសពីគុកងងឹត...

Zen : ចៅហ្វាយ
Taehyung : នាងនៅឯណា!!?
Zen : ចាប់មកបានហើយនៅបន្ទប់ធ្វើការរបស់ចៅហ្វាយ
Taehyung : នាងបាននិយាយស្អីខ្លះ!!?
Zen : នាងនិយាយថាគ្រប់យ៉ាងគឺKang EunSoជាអ្នកបញ្ជា
Taehyung : ចង្រៃយ៍ហ្ហើយ!!!

Taehyungបោកកាំភ្លើងដែលនៅនឹងដៃទៅលើឥដ្ឋហើយដាល់ជញ្ជាំងមួយដៃយ៉ាងខ្លាំងដើម្បីរំងាប់អារម្មណ៍

Taehyung : កុំអោយYungdyដឹងពីរឿងនេះអោយសោះ!!
Zen : បាទចៅហ្វាយ...ចុះអ្នកនាងFancy?
Taehyung : ពេលដែលយើងរួចធុរះចាំយើងចាត់ការ
Zen : បាទចៅហ្វាយ...

« អេតាសុីវិលពណ៌ក្រហម »Where stories live. Discover now