@ Yungdy scene
រាងតូចច្រលឹងដើរចុះឡើងក្នុងផ្សារទំនើបជាច្រើនសារ ក្នុងដៃមានកាន់ក្រដាសតូចមួយសន្លឹកដែលមានកត់គ្រប់យ៉ាងដែលនាងគួរតែទិញ
Zen : Yungdy !! រួចរាល់ហើយឬនៅ!? ចៅហ្វាយថ្មើរនេះប្រហែលកំពុងរកពួកយើងមិនខាន
Yungdy : មិនអីទេបងZen....Taeប្រហែលមិនថាអ្វី ព្រោះពួកយើងមិនបានធ្វើអីខុសផងគ្រាន់តែមកផ្សារទិញរបស់របរសោះ
Zen : អាគ្រឿងធ្វើស៊ុបនឹងតាមពិតគ្រាន់តែប្រើអោយក្មេងក្នុងផ្ទះមកទិញក៏បានមិនបាច់មកផ្ទាល់ក៏បាន ឯងក៏ដឹងថាចៅហ្វាយមិនចង់អោយចេញមកខាងក្រៅផ្ដេសផ្ដាសZenនិយាយទាំងទឹកមុខខ្លាចរអារពេលនឹងកឃើញដល់ទឹកមុខរបស់Taehyungពេលដែលគេខឹងម្ដងៗ
Yungdy : ក៏បានចឹងបងZenទៅយកឡានមកពួកយើងត្រលប់ទៅវិញokទេ!?
Zen : Okចឹងបងទៅសិនហើយ ប្រយ័ត្នខ្លួនផង
Yungdy : ដឹងហើយនាងឆ្លើយតបទាំងសម្លេងស្រទន់ហើយZenក៏ដើរចេញទៅបាត់ នាងតូចបង្វែរខ្លួនបម្រុងនឹងដើរបន្តតែក៏ត្រូវទុចដំណើរស្របពេលដែលក្បាលរបស់នាងស្រាប់តែឈឺឡើងមក...
Yungdy : Oujjj...
Yungdyលើកដៃមកទប់ក្បាលរបស់នាងហើយព្យាយាមថែរក្សារជំហរ...នាងគ្រវីក្បាលតិចៗក្នុងបំណងព្យាយាមបណ្ដេញភាពឈឺចាប់ចេញពីក្បាលរបស់នាង....
Fancy : Kim Yungdy!?
បបូរមាត់ស្រស់កម្រើកឡើងកែវភ្នែកក៏សម្លឹងមើលរាងតូចពីចម្ងាយមុននឹងលេចស្នាមញញឹមម្យ៉ាងនៅគែមមាត់...រាងសុិចសុីលើកដៃកាន់ទូរស័ព្ទទំនើបមកផ្អឹបនឹងត្រចៀកដោយទឹកមុខលាក់គំនួច
Girl : Fancy
Fancy : តើឯងចង់ដឹងទេ..ថាកូនស្រីKim Doyeonនៅទីណា!? ក្រែងឯងចង់បានព័ត៌មានមិនចឹងហ្អេស!?ស្រីស្រស់ញញឹមឡើងក្នុងស្នាមញញឹុមបែបពិសពុលក្នុងជំហរជាអ្នកឈ្នះ នាងបង្វិលខ្លួនដើរចេញពេលក្រលេកទៅមើលទ្វាផ្សារទំនើបដែលកំពុងមានអ្នកកាសែតមួយក្រុមសម្រុកចូលមក
Fancy : Kim Yungdyពេលនេះនាងស្រេចមិនខាន...
អ្នកកាសែតជាច្រើនស្ទុះរត់ចូលមករករាងតូចច្រលឹងដែលឈរនៅមួយកន្លែងទាំងដែលនាងឥតដឹងខ្យល់អ្វីសោះ
YOU ARE READING
« អេតាសុីវិលពណ៌ក្រហម »
Fanfiction« នាងខុស .. ខុសដែលកើតមកជាកូនរបស់Kim Doyeon , កុំគិតចង់រត់ ព្រោះបើនាងគិត ខ្ញុំមិនប្រាកដថាលលាដ៍ក្បាលឪរបស់នាងវារក្សារបានឬអត់ » Kim Taehyung ft Kim YungDy #ខ្លាខ្មៅទាំងប្រាំពីរ - ត្រកូលគីមទីមួយ ________ ueyzatuan's creature no 02 Story by: ueyzatuan ...