@ Night
នាងតូចដើរចូលមកក្នុងបន្ទប់ហើយចូលទៅអោបរាងក្រាស់ដែលកំពុងអង្គុយឈ្ងោកធ្វើការ..
Taehyung : Yungអូនគេងទៅ
Yungdy : ចុះពេលណាទើបបងគេង?
Taehyung : បងបង្ហើយកិច្ចការរបស់បងសិន
Yungdy : ហ្អឹម~ចឹងអូនក៏នៅដែរTaehyungបង្វែរខ្លួនពីកៅអីមកមើលនាងហើយលើកដៃចាប់ថ្ពាល់តូចរបស់នាងយ៉ាងក្នក់ក្នាញ់
Taehyung : កុំធ្វើខ្លួនដូចកូនក្មេងបានទេYung?
Yungdy : អូនមិនមែនក្មេងស្រាប់ហើយនឹង
Taehyung : ចឹងឆាប់ទៅគេងទៅបងរវល់ការងាររបស់បង
Yungdy : ចឹងក៏បានបងឆាប់ចូលគេងណាអូនទៅគេងមុនហើយ
Taehyung : បាទគេញញឹមដាក់នាងហើយនាងក៏ត្រលប់ទៅគ្រែគេងបាត់
Taehyungបែរខ្លួនមកមើលឯកសារនឹងម៉ូតកាំភ្លើងដែលទើបនឹងគូរតែមិនទាន់រួចរាល់យកមកគូរបង្ហើយ@ 2h later
ខ្យល់ដង្ហើមក្ដៅឧណ្ឌៗក៏បំភាយឡើងក្បែរកញ្ជឹងករបស់រាងក្រាសស្របពេលដែលដៃតូចមួយគូរក៏លូកចូលអោបគេពីខាងក្រោយ
Taehyung : មានរឿងអីអូនសម្លាញ់?
Yungdy : ......
Taehyung : Yungdyអូនកើតអី?
Yungdy : ហឹក....សម្លេងដង្ហក់របស់នាងវាបានបញ្ជាក់ច្បាស់ណាស់ថានាងកំពុងតែយំ Taehyungស្ទុះងើបឡើងហើយបង្វែរនាងមកមើល
Taehyung : ហេតុអីក៏អូនយំ?
Yungdy : Tae ហឹកហឹក..អូន..អូនយល់សប្តិមិនល្អទេ...ហឹកហឹក
Taehyung : មិនអីទេអូនសម្លាញ់វាគ្រាន់តែជាសុបិន្តប៉ុណ្ណោះគេក្រសោបនាងមកអោបផ្អឹបជាប់នឹងទ្រូងហើយលួងលោមនាងប៉ុន្តែគេមិនបានសួរនាងឡើយថានាងសុបិន្តឃើញអ្វី? រហូតនាងតូចដាច់ចិត្តប្រាប់វាទៅគេ
Yungdy : Taeអូនឃើញបង...ឃើញបងយកកាំបិតមកចាក់អូនហើយគឺចាក់នៅត្រង់នេះ
នាងលើកដៃចង្អុលមកកាន់បេះដូងរបស់នាងទាំងទឹកភ្នែកនៅដាបរហាមពេញកែវភ្នែក...នាងសម្លឹងមើលកែវភ្នែករបស់គេហើយលើកដៃអង្អែលមុខរបស់គេថ្នមៗ
Yungdy : កែវភ្នែករបស់បងពេលនោះ....គឺគួរអោយខ្លាចខ្លាំងណាស់មិនដូចពេលនេះទេ....Taeតើបង...អាចនឹង....ធ្វើបែបនឹងដាក់អូនឬអត់?ហឹក...
Taehyung : អត់ទេគ្មានថ្ងៃទេYung...វាមិនអាចកើតឡើងនោះទេអូនកុំបារម្ភអីឈប់គិតពីវាទៅ
Yungdy : ប៉ុន្តែអូនខ្លាច...អូនខ្លាចខ្លាំងណាស់Tae
Taehyung : សម្លឹងមើលមុខរបស់បងហើយស្ដាប់បង...វាមិនអាចកើតឡើងនោះទេវាគ្មានថ្ងៃឡើយ បងនឹងការពារអូនដោយជីវិតរបស់បងហើយបងស្រលាញ់អូនបងនឹងមិនធ្វើបែបនឹងដាច់ខាតអូនយល់ទេ?អូនត្រូវជឿបង
Yungdy : ហឹកហឹក...អូនជឿបង
YOU ARE READING
« អេតាសុីវិលពណ៌ក្រហម »
Fanfiction« នាងខុស .. ខុសដែលកើតមកជាកូនរបស់Kim Doyeon , កុំគិតចង់រត់ ព្រោះបើនាងគិត ខ្ញុំមិនប្រាកដថាលលាដ៍ក្បាលឪរបស់នាងវារក្សារបានឬអត់ » Kim Taehyung ft Kim YungDy #ខ្លាខ្មៅទាំងប្រាំពីរ - ត្រកូលគីមទីមួយ ________ ueyzatuan's creature no 02 Story by: ueyzatuan ...