Episode 35

1.4K 53 2
                                    

@ The Villa
#2:50am

Jeonggukគ្រាTaehyungចេញពីឡានដើរតម្រង់ចូលទៅខាងក្នុងផ្ទះ

Jeongguk : Hyungនាំទុក្ខខ្ញុំមែនទែនហើយ

Jeonggukរអ៊ូនឹងរាងក្រាស់ដែលលែងមានស្មារតីទៅហើយ...គេទម្លាក់រាងក្រាស់ទៅលើសាឡុងហើយទម្លាក់ខ្លួនអង្គុយចុះលើសាឡុងមួយទៀត

Yungdy : Taehyung

Yungdyដើរចុះមកពីខាងលើហើយប្រញាប់មកមើលTahyungដែលកំពុងសន្លប់នោះលើសាឡុង

Yungdy : គាត់កើតអី!?
Jeongguk : ផឹកស្រវឹង
Yungdy : ចុះមាត់Taehyungទៅត្រូវនឹងអី!?មិចក៏បែកឈាម?
Jeongguk : គឺ...បងជាអ្នកដាល់គាត់

Jeonggukញញឹមមិនសូវសមតបនឹងរាងតូច

Jeongguk : ផ្ញើរឯងមើលថែគាត់ផងណាបង ប្រញាប់ត្រលប់ទៅវិញសិនហើយ
Yungdy : ហ្អឹម...
Jeongguk : លំបាកឯងហើយ
Yungdy : កុំនិយាយបែបនឹងអីវាជាតួនាទីខ្ញុំទេ
Jeongguk : បងសុំសរសើរឯងហើយ គាត់អាក្រក់ដាក់ឯងម្លឹងហើយឯងនៅតែមើលថែគាត់នៅតែស្រលាញ់គាត់ទៀត បើបងជាឯងវិញបងមិនត្រឹមតែមិនមើលទេ ថែមទាំងដាក់3ជើង4ដៃវ៉ាត់80ជង្គង់ថែមទៀតផង
Yungdy : ទោះគាត់អាក្រក់យ៉ាងណា..ក៏ខ្ញុំ...
Jeongguk : ក៏ឯងនៅតែស្រលាញ់គាត់...ដោយគ្មានល័ក្ខខ័ណ្ឌ..បងយល់

Yungdyញញឹមស្ងួតហើយអោនសម្លឹងមើលទៅចុងជើង

Jeongguk : រឹងមាំឡើងបងនឹងនៅចាំជួយឯង លំបាកអាចមករកបងប្រុសបាន
Yungdy : ហ្អឹម អរគុណច្រើនបងប្រុស

Jeonggukអង្អែលស្មានាងតិចៗហើយក៏បែរខ្លួនដើរចេញទៅ

Yungdyប្រញាប់មកមើលរាងក្រាសដែលកំពុងសន្លប់បាត់ស្មារតីលើសាឡុងម្ដងទៀតមុននឹងប្រញាប់ទៅយកកន្សែងសើមមកជូតខ្លួនអោយគេ

Taehyung : ...ហេតុអី!?...នាងធ្វើបែបនឹងធ្វើអី!?
Yungdy : Taehyung!?

Taehyungមមើរមមាយនិយាយរងូវរងូវស្ទើរស្ដាប់មិនយល់ន័យ

Taehyung : Yungdy...ហេតុអីអូនធ្វើបែបនេះដាក់បង!?...អូនមិនបានស្រលាញ់បងទេ!!!អូនបោកប្រាស់បង.....បោកប្រាស់!!
Yungdy : Taeអូនមិនបានបោកបងទេ!!បងយល់ច្រលំហើយ...
Taehyung :. អូនកុហកបង...អូនមិនស្រលាញ់បងទេ....Yungdyអូនជាស្រីឃោរឃៅ!!អូនលេងសើចនឹងអារម្មណ៍បង....

« អេតាសុីវិលពណ៌ក្រហម »Where stories live. Discover now