Episode 21

1.6K 59 0
                                    


Jungkookដើរចូលមកបន្ទាប់ពីZenនាំនាងតូចYungdyចាកចេញទៅបាត់....

Taehyung : នាងទៅហើយមែនទេ!?
Jungkook : ទៅហើយ
Taehyung : Jungkook!?
Jungkook : មែនគឺខ្ញុំ!?

Taehyungដកដង្ហើមធំហើយJungkookក៏ទាញកៅអីមកអង្គុយជិតគេ

Jungkook : ហេតុអីស្រាប់តែចង់អោយនាងចាកចេញ?
Taehyung : ឯងសួរបែបនឹងធ្វើអី?
Jungkook : hyung....ក្រែងhyung ស្រលាញ់នាងមិនចឹងត្រូវទេ!?
Taehyung : អ្នកណាថា!?
Jungkook : គឺបេះដូងhyungជាអ្នកនិយាយ
Taehyung : បានហើយJungkookវាចប់ហើយ
Jungkook : ហេតុអីក៏ចប់!?
Taehyung : យើងដោះលែងនាងទៅហើយវាមិនល្អទេហ្អេស!?នាងនឹងបានមានសេរីភាពក្រែងនាងចង់បានណាស់មិនចឹង!?
Jungkook : មិចក៏hyungគិតបែបនេះ!?ដែលដេញនាងអោយទៅនេះមានសួរនាងខ្លះទេថានាងចង់ទៅឬក៏អត់!?
Taehyung : គ្មានអ្នកណាគេចង់បានប្ដីពិការប្ដីខ្វាក់ទេ!!!ឯងក៏ដឹងថាយើងបានធ្វើស្អីខ្លះដាក់នាង...នាងគ្មានថ្ងៃស្រលាញ់យើងទេ!!
Jungkook : បើនាងមិនស្រលាញ់hyung នាងបែបរត់ទៅតាំងពីថ្ងៃដំបូងដែលhyung ចូលបន្ទប់ICUម្លេះ!!តែhyungដឹងយ៉ាងម៉េចទេ!?នាងបែរជាអង្គុយយំរងចាំការត្រលប់មកវិញរបស់hyungទាំងយប់ទាំងថ្ងៃបាយមិនញុាំទឹកមិនផឹកស្ទើរតែដាច់ខ្យល់ស្លាប់ព្រោះតែមើលថែរាងកាយគ្មានវិញ្ញាណរបស់hyungរហូតដល់hyungដឹងខ្លួនមកវិញhyungបែរជាដេញនាងទៅដោយបែបនឹងគិតថាសមទេ!?
Taehyung : បុិននឹងបានហើយJeon Jungkook!!!ឈប់ទៅ!!អោយនាងទៅវាជាផ្លូវល្អបំផុតហើយ...នាងនឹងមិនបាច់មកលំបាកព្រោះយើងតទៅទៀត....
Jungkook : hyungមានដែលគិតដល់បេះដូងនាងទេ?...hyungមានដែលគិតដល់បេះដូងខ្លួនឯងខ្លះទេ!?..មិនបាច់ឆ្លើយនឹងខ្ញុំក៏បានhyungយកវាទៅឆ្លើយនឹងខ្លួនឯងទៅ...ពេលខ្លះយើងត្រូវធ្វើតាមបេះដូងខ្លួនឯង មិនចាំបាច់គិតដល់ផលថាវាល្អឬអាក្រក់ តែគឺខ្លួនឯង

Jungkookនិយាយហើយក៏ក្រោកដើរចេញាតៅបាត់ទុកអោយរាងក្រាសបាននៅម្នាក់ឯង

Taehyung : ខ្ញុំមិនត្រូវការអោយអ្នកណាម្នាក់មកឃើញខ្ញុំក្នុងសភាពបែបនេះទេ...ខ្ញុំខ្លួនឯងការពារមិនទាំងបានផងចុះទម្រាំនាង!?ខ្ញុំមិចនឹងអាចការពារនាងបាន!?...

Taehyungបង្ហើបមាត់និយាយខ្សឹបៗម្នាក់ឯងបន្ទាប់ពីJungkookចេញទៅបាត់....

____________________________

@ Yungdy scene

Yungdy : បងZenបើកទ្វាខ្ញុំចង់ទៅមន្ទីពេទ្យវិញ..ហឹកហឹកបងZenបើកទ្វា!!!

« អេតាសុីវិលពណ៌ក្រហម »Where stories live. Discover now