@ Taehyung sceneរាងខ្ពស់ស្រលះចុះពីឡានទំនើបចូលក្នុងឃ្លាំងដែលត្រូវគេបំផ្ទុះ ឃ្លាំងទីប្រាំពីរជាឃ្លាំងសំខាន់ជាងគេបាត់បង់ឃ្លាំងមួយនេះវាមិនអាចធ្វើអោយសេដ្ឋីប្រាក់ពាន់លានដូចជាគេរង្គើរខ្លួនតែវាធ្វើអោយគេបាត់បង់វត្ថុសម្រាប់ផលិតអាវុធជាច្រើន ការផ្ទុះលើកនេះគេបាត់បង់មនុស្សអស់ច្រើនហើយកូនចៅគេក៏របួសច្រើនគ្នាដែរ
Jeongguk : ក្រៅពីស្នាដៃរបស់Kang EunSoតើនៅមានអ្នកណាទៀត!?
Jimin : ជុំវិញខ្លួនពួកយើងមានសត្រូវជាច្រើនមិនប្រាកដទេថានេះជាស្នាដៃKang EunSo
Taehyung : វាមិនអាចជាអ្នកផ្សេងក្រៅពីវាទេJimin!!Taehyungផ្ដើមប្រយោគទាំងមុខពោរពេញដោយកំហឹង ការធ្វេសប្រហែសលើកនេះធ្វើអោយសត្រូវឆក់ឱកាសបានយ៉ាងច្រើន
Jimin : តែវាអាចជាឱកាសល្អមួយដែរ
Jeongguk : ពួកវាពេលនេះប្រហែលជាគិតថាយើងកំពុងតែចាញ់វាហើយ ប៉ុន្តែ....
Taehyung : វាកំពុងចង់កាច់ចង្គូមរបស់សត្វខ្លាដែលកំពុងតែដេក វាមិនទាន់ដឹងនៅឡើយថាពេលដែលខ្លាវាភ្ញាក់សាកសពវានឹងទៅជាយ៉ាងណា!?Taehyungញោចចុងមាត់ញញឹមសម្លឹងមើលផេះផង់ដែលជាកម្ទេចសំណល់ពីការបំផ្ទុះឃ្លាំង សត្រូវរបស់គេប្រហែលជាកំពុងគិតថាគេបានបំបាក់ធ្មុងរបស់ខ្លាខ្មៅបានសម្រេចទៅហើយ ប៉ុន្តែពួកគេបានគិតខុស...មនុស្សក្នុងត្រកូលខ្លាខ្មៅមិនមែនធម្មតាដូចដែលពួកគេគិត....
Taehyung : បើកសន្និសិទកាសែតនៅថ្ងៃស្អែក
Jeongguk : ល្អខ្ញុំនឹងអោយកូនចៅរៀបចំ
Taehyung : EmmTaehyungងាកសម្លឹងមើលកម្ទេចកម្ទីឃ្លាំងដែលមានប៉ូលីសមួយចំនួនដែលកំពុងតែធ្វើការជាលើកចុងក្រោយមុននឹងឈានជើងបែរខ្លួនដើរចេញពីទីនោះ
ឈ្មោះបុរសម្នាក់នេះគឺKim Taehyungអ្នកដែលហ៊ានប៉ះពាល់គេលទ្ធផលគឺមិនដែលល្អនោះទេ__________________________
សម្លាប់វាចោលយើងនឹងដោះលែងប្អូនស្រីរបស់ឯង!!
ពាក្យមួយឃ្លានេះវាឮយ៉ាងរងំក្នុងសោតវិញ្ញាណរបស់Zen....គេអង្គុយគិតពីវារហូតមួយថ្ងៃនេះ តែកាន់តែគិតគេកាន់តែមិនដាច់ចិត្ត....មិនយូរប៉ុណ្ណានទូរស័ព្ទរបស់គេក៏រោទ៍ឡើងមក
YOU ARE READING
« អេតាសុីវិលពណ៌ក្រហម »
Fanfiction« នាងខុស .. ខុសដែលកើតមកជាកូនរបស់Kim Doyeon , កុំគិតចង់រត់ ព្រោះបើនាងគិត ខ្ញុំមិនប្រាកដថាលលាដ៍ក្បាលឪរបស់នាងវារក្សារបានឬអត់ » Kim Taehyung ft Kim YungDy #ខ្លាខ្មៅទាំងប្រាំពីរ - ត្រកូលគីមទីមួយ ________ ueyzatuan's creature no 02 Story by: ueyzatuan ...