Episode 30

1.4K 55 0
                                    


រាងតូចYungdyឡើងទៅខាងលើហើយដើរចូលបន្ទប់ធ្វើរការរបស់Taehyung នាងសម្លឹងមើលកុំព្យូទ័រដែលនៅលើតុមុននឹងសម្រេចចិត្តចុចបើកវាឡើងមក

Yungdy : គាត់ទុកនៅឯណាទៅ!?

កែវភ្នែកពណ៌សមុទ្រសម្លឹងចុះឡើងលើកញ្ចក់កុំព្យូរទ័រព្យាយាមរកឯកសារដែលនៅក្នុងនោះរហូតនាងរកឃើញfailមួយដែលset nameផ្ដាច់ចេញពីគេ នាងបើកវាហើយនាងក៏ឃើញថាវាជាម៉ូតកាំភ្លើងដែលTaehyungទើបតែច្នៃពីថ្ងៃមុន នាងស្គាល់វាដោយមិនចាំយូរនាងក៏ទាញវាបញ្ជូលទៅក្នុងUSBហើយប្រញាប់ចុះទៅខាងក្រោយវិញ.....

Ding ding~~

Sumi : អ្នកណាមកអញ្ចេះ!?ខ្ញុំទៅមើលសិនអ្នកនាង

Sumiទម្លាក់ការងារនឹងចុះហើយបម្រុងដើរចេញទៅតែYungdyក៏ឃាត់ទាន់

Yungdy : មិនបាច់ទេចាំខ្ញុំទៅបើកខ្លួនឯង
Sumi : មិនបានទេអ្នកនាង
Yungdy : Sumiកុំធ្វើដូចរឿងធំដុំពេកគ្រាន់តែបើកទ្វាទេ
Sumi : ...ចាសអ្នកនាង

Yungdyគ្រវីក្បាលតិចៗហើយដើរចេញទៅក្រៅ

Yungdy : ទៅហើយ~~

នាងទាញទ្វាបើកហើយក៏ឃើញបុរសមិនស្គាល់មុនម្នាក់ដែលពាក់មួកពណ៌ខ្មៅឈរនៅពីមុននាង

Boy : ចៅហ្វាយប្រាប់អោយខ្ញុំមកយកឯកសារ
Yungdy : ឯកសារដែលគេភ្លេចនឹងមែនទេ!?
Boy : បាទ
Yungdy : ហ្អររគឺនៅទីនេះ

នាងលូកដៃចូលហោប៉ៅហើយទាញUSBចេញមកហ៊ុចអោយគេ

Yungdy : នេះសំណាងហើយដែលខ្ញុំចេះរកឃើញ ខ្ញុំដាក់បញ្ជូលទៅក្នុងនឹងអស់ហើយ
Boy : .....

បុរសម្នាក់នោះទទួលUSBពីនាងហើយប្រញាប់ចាកចេញទៅបាត់

Yungdy : Ehhប្រញាប់ទៅម្លេះ!?...

នាងដកដង្ហើមធំជាមួយនឹងចម្ងល់ជាច្រើនផុសជុំវិញខួរក្បាលរបស់នាង

Yungdy : ចម្លែកខ្លាំងណាស់

នៅសុខៗFancyស្រាប់តែមករកនាង និយាយស្រួលបួលជាមួយនាងហើយប្រាប់ថាTaehyungភ្លេចឯកសារហើយអោយនាងរកហើយបន្ទាប់មកក៏មានគេមកយកទៅ នាងកាន់តែគិតកាន់តែឆ្ងល់

Yungdy : Sumiជួយយកទូរស័ព្ទអោយខ្ញុំតិច
Sumi : ចាសអ្នកនាង

Sumiហ៊ុចទូរស័ព្ទអោយរាងតូចដែលកំពុងអង្គុយលើសាឡុង

« អេតាសុីវិលពណ៌ក្រហម »Where stories live. Discover now