Episode 54

1.5K 56 0
                                    

@ Yungdy scene

រាងស្ដើងឡើងតាក់សុីតម្រង់ទៅវីឡាដែលពីអតីតធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ានាងនឹងជាកម្មសិទ្ធរបស់នាងប៉ុន្តែ...ពេលនេះម្ចាស់របស់វីឡាមួយនេះត្រូវបានផ្លាស់ប្ដូរ...នាងមកទីនេះក៏ព្រោះតែដើម្បីមើលវាជាលើកចុងក្រោយហើយក៏...ត្រៀមរៀបចំប្រមូលរបស់របរខ្លះៗដើម្បីចាកចេញពីទីនេះ.....
Yungdyដើរចូលទៅក្នុងបរិវេណវីឡាហើយសម្លឹងមើលជុំវិញខ្លួន...ផ្ទះដែលនាងរស់នៅជាមួយតាំងពីតូចរហូតដល់ធំដឹងក្ដីអនុស្សាវរីយ៍ជាច្រើនស្ថិតក្នុងការចងចាំរបស់នាងជាពិសេស...ពេលវេលាដ៏ខ្លីមួយដែលនាងធ្លាប់មានជាមួយបុរសមិនស្គាល់មុខម្នាក់...ចាប់តាំងពីស្នាមថើបដែលមានរស់ជាតិល្វីង ភាពឈឺចាប់ការជាន់ឈ្លីមើលងាយគាបសង្គត់ពីបុរសម្នាក់នោះរហូតមកក្លាយជា...ការស្រលាញ់ ដែលពោរពេញដោយស្នាមញញឹមនឹងក្ដីសុខប៉ុន្តែវាមិនបានប៉ុណ្ណានរយះពេលដ៏ខ្លីមួយក៏ឆក់យកក្ដីសុខទាំងនោះទៅបាត់...ចុងក្រោយនាងនៅសល់តែភាពឈឺចាប់ជាមួយនឹងការចាកចេញដោយគ្មានជម្រើសអ្វីផ្សេងក្រៅពីនេះ...

Yungdy : ប៉ា...កូនហត់ខ្លាំងណាស់...ហឹកពិតជាហត់ពិតមែន...ហឹកហឹក

រាងតូចទម្លាក់ខ្លួនចុះលើទីធ្លាក្នុងសួនច្បារនៃវីឡាហើយទ្រហ៊ោយំរហូតឆ្អែតឆ្អន់....

#On the phone

Yungdy (...Eun-Seok..)
Eun-Seok (Yungdy!!)
Yungdy (តើខ្ញុំ...ខ្ញុំអាចពឹងបងរឿងខ្លះបានទេ!?)
Eun-Seok (ប្រាកដជាបាន!!អូនមានរឿងអី!?)
Yungdy (ខ្ញុំចង់អោយបងជួយខ្ញុំ....)
Eun-Seok (Okចាំបងទីនោះហើយបងនឹងទៅទទួលអូន)
Yungdy (អរគុណEun-Seok...អរគុណពិតមែន)

ខ្សែរទូរស័ព្ទត្រូវបានកាត់ផ្ដេចបន្ទាប់ពីរាងតូចដើរចាកចេញពីទូរទូរស័ព្ទសាធារណះ...នាងដលដង្ហើមធំសម្លឹងទៅមេឃដ៏ធំល្វឹងល្វើយ..ធំល្វឹងល្វើយយ៉ាងនេះប៉ុន្តែបែជាគ្មានកន្លែងអោយនាងទៅ....

________________________

@ Taehyung scene

រយះពេលមួយសប្តាហ៍បន្ទាប់...មួយសប្តាហ៍ដែលគេរស់នៅដោយគ្មាននាង...មួយសប្តាហ៍ដែលនាងចាកចេញទៅ...រាងក្រាសអង្គុយដកដង្ហើមធំកែវភ្នែកស្រអាប់បង្កប់ទុក្ខព្រួយលេចឡើងយ៉ាងច្បាស់លើផែនមុខដ៏រឹងមាំរបស់រាងសង្ហា....

« អេតាសុីវិលពណ៌ក្រហម »Where stories live. Discover now