ពន្លឺព្រះអាទិត្យបានជះខ្លួនចូលតាមប្រឡោះវាំងននពណ៌ស៊ីជម្ពូរបង្ហាញឱ្យឃើញរាងកាយតូចដែលកំពុងតែគេងលង់លក់យ៉ាងស្រួល ដោយមិនកំរើកសូម្បីតែម្រាមដៃ។រីងៗ....
រាងកាយតូចក៏ប្រញាប់ប្រញាល់ងើបចេញពីសេចក្តីសុខរបស់នាងដោយសារតែសម្លេងម៉ោងរោទិ៍របស់នាឡិកាលើតុរបស់នាង។ នាងតូចចាប់ផ្តើមរៀបចំគ្រែគេងឱ្យមានរបៀបរៀបរយមុននឹងទាញកន្សែងពោះ គោសម្តៅបន្ទប់ទឹក។ រាងកាយស្រឡូនស្អាតដើរចេញពីបន្ទប់ទឹកវិញជាមួយនឹងកន្សែង
ពោះគោមួយជាប់នឹងខ្លួនប្រាណតូចល្អិតរបស់នាង។នាងបោះជំហានញាប់ស្មេរសម្តៅទៅរកទៅតុសម្អាងដើម្បីរៀបចំខ្លួនប្រាណទៅរៀន នាងតូចទាញឯកសណ្ឋាន សិស្សរបស់នាងមកពាក់ហើយរៀបចំសិតសក់ឱ្យមានរបៀបរាបរយហើយក៏ទាញក្រែមលាបបបូរមាត់ពណ៌ ស៊ីជម្ពូរមកលាបថើៗលើបបូរមាត់តូចស្តើងមុននឹងលើកកាតាបពណ៌ផ្កាឈូកស្រាលរបស់នាងមកស្ពាយហើយក៏ចេញដំណើរទៅមហាវិទ្យាល័យចិត្តវិទ្យាដែលនៅ រាងឆ្ងាយគ្រាន់បើពីផ្ទះរបស់នាង។
ចំណាយពេលប្រហែលជាកន្លះម៉ោងរាងតូចច្រឡឹងក៏មកដល់សាលាដូចបំណងស្រីតូចជា មនុស្សសាមញ្ញនាងតែងខ្លួនបែបសាមញ្ញៗទើបមិន
សូវមាននរណាចាប់អារម្មណ៍ជាមួយនាងឡើយតែនាងជាក្មេងស្រីដែលមានសម្រស់ស្រស់ស្អាត។ Park Junie ជាក្មេងស្រីអាយុ 20ឆ្នាំ រៀនមហាវិទ្យាល័យ ចិត្តសាស្រ្តអន្តរជាតិ ដោយនាងរៀនផ្អែកសាស្រ្តាចារ្យចិត្តវិទ្យាឆ្នាំទី3 អាយុរបស់នាងតិចពិតមែនតែនាងពិតជាមានភាពវ័យឆ្លាត ចេះដឹងសុខទុក្ខ អ្នកដទៃ នាងជាក្មេងស្រីឧស្សហ៍ ស្លូតបូត និងចេះជួយលើកទឹកចិត្តមនុស្សជុំវិញខ្លួន គ្រាន់តែនាងរាងអាឡក់អាឡើកតិច ចរិកកូនក្មេងសុទ្ធ មនះ ក្បាលរឹងជាងដែកថែបទៅទៀត ។ បើនិយាយពីសម្រស់ធម្មជាតិរបស់នាងវិញតារាម៉ូដេលសុំខ្មាស ភ្នែកធំ ច្រមុះស្រួច មុខវី ថ្ពាល់ប៉ោងៗ សាច់សម៉ត់រលោងដូចបណ្តូលចេក ដៃជើងស្រឡូនស្អាត ចង្កេះអង្រ្កង ដើមទ្រូងមូលខ្លំ អាចថា Perfect តែម្តង។
ស្រីតូចដើរចូលមកក្នុងមហាវិទ្យាល័យទាំងញញឹមបិទមាត់មិនជិត សិស្សខ្លះប្រាកដណាស់ថាបន់ឱ្យតែដល់ថ្ងៃឈប់នឹងអាលបានគេងលក់ឱ្យឆ្អែតៗ ក៏ប៉ុន្តែសម្រាប់ Park Junie វិញនាងមិនចង់ឱ្យមានថ្ងៃអាទិត្យឡើយព្រោះ ឱ្យតែដល់ថ្ងែម្តងៗគឺនាងប្រាកដ ជាមិនបានឃើញមុខសង្ហាររបស់សិស្សច្បងរបស់នាងឡើយ គិតៗទៅនាងតាមគេចូល 5 ឆ្នាំទៅហើយតែ គេនៅតែមិនអើពើជាមួយនឹងនាងសោះគេតែងតែថានាងរំខាន គួរឱ្យធុញ តែឱ្យតែពេលដែលគេមានទុក្ខ ពិបាកចិត្ត ឬ អផ្សុក គឺតែងតែមានមុខរបស់នាងដែលតែងតែទៅឆាឆៅញេសញ៉ោះគេឥតល្ហែរនាងធ្វើនេះគឺ ដើម្បីកុំឱ្យគេគិតពីរឿងដែលធ្វើឱ្យពិបាកចិត្តប៉ុណ្ណោះ
YOU ARE READING
Because I love You.✓
Romanceទម្រាំមានថ្ងៃនេះយើងឆ្លងកាត់រឿងរ៉ាងជាច្រើនមកមានទាំងសប្បាយមានទាំងកើតទុក្ខតែបងនឹងមិនបោះបង់ចោលអូនឡើយគ្រប់យ៉ាងដែលបងធ្វើគឺដោយសារតែបងស្រឡាញ់អូន។