[ Because I love You✨] episode23
«ឃើញទេគេស្រឡាញ់នាងខ្លាំងណាស់ទោះជាទៅឆ្ងាយក៏ដោយក៏គេនៅតែបារម្មណ៍ពីនាងដដែល នេះ ឆាប់ញាំទៅឱ្យឆាប់ជានឹងអាលបានចេញពីពេទ្យ» Taehyung ក៏លើកបបរបញ្ចុកនាង Junie ជូតទឹកភ្នែកហើយក៏យកបបរពីដៃរបស់ Taehyung មកញាំដោយខ្លួនឯង។
កន្លងទៅមួយអាទិត្យអការៈរបស់ Junie និង Jhope ក៏បានធូរស្បើយអាចនិយាយបានថាពួកគេជាហើយ។ បងប្អូនជីដូនមួយរបស់ Jungkook តែងតែមកមើលថែពួកគេរាល់ថ្ងៃរហូតដល់ថ្ងៃពួកគេចេញពីពេទ្យ។
«Jhope បងមនភ្លេចអ្វីទេ?»Taehyung សួរទៅកាន់ jhope ដែលកំពុងតែរៀបចំសម្ភារៈរបស់គេដាក់ក្នុងកាបូប
«អត់ទេឯងទៅជួយរៀបឥវ៉ាន់ Junie ផងទៅនាងរាងនៅខ្សោយនៅឡើយទេ»Jhope និយាយចប់ Tae ក៏ដើរទៅជួយលើកឥវ៉ាន់របស់ Junie
«ខ្ញុំរំខានលោកច្រើនពេកហើយ Taehyung»Jun
សម្តែងទឹកមុខរអៀសចិត្តដាក់ Taehyung ព្រោះតាំងពីនាងគេងនៅមន្ទីរពេទ្យមកគឺគេមកមើលថែនាងរហូតមិនដែលលុះថ្ងៃ។
«ទុកថាបងប្រុសមើលថែប្អូនស្រីចុះណា»Tae
«ត្រូវហើយចាប់ទុកថាពួកបងជាបងប្រុសរបស់ឯងចុះណាពួកបងនឹងមើលថែឯងរហូតដល់ពេលដែល JK ត្រឡប់មកវិញ» Jin បន្លឺឡើងធ្វើឱ្យនាងតូចដែលព្យាយាមមិនរំឭកឈ្មោះរបស់ JK ទឹកភ្នែកហូរសារជាថ្មី ទោះជាដឹងថាគេទៅព្យាបាលខ្លួនតែនាងធ្វើចិត្ត ទទួលយកការឃ្លាតឆ្ងាយរបស់គេមិនទាន់បាននៅឡើយទេ រាល់យប់នាងតែងតែលួចយំដោយ
សារតែចិត្តនឹកដែលមានទៅលើមនុស្សប្រុសដែលនាងស្រឡាញ់ ពេលណាទើបគេត្រឡប់? ពេលណាទើបគេមករកនាងវិញ?
«ចា អរគុណពួកបងណាស់ដែលមើលថែខ្ញុំ»Junie ញញឹមហើយក៏លើកដៃសំពះពួកគេទាំងទឹកភ្នែកបើសិនជាអត់ពួកគេពេលនេះមិនដឹងថានាងទៅជា យ៉ាងណានោះទេ ប៉ាម៉ាក់ក៏គ្មាន ផ្ទះសម្បែងក៏គ្មាន អត់ពី Jungkook វាប្រៀបបាននឹងគ្មានអ្វីទាំងអស់ក្នុងជីវិត។
«ទៅនៅផ្ទះធំរបស់ពួកបងណាបងនឹងមើលថែឯង» Namjoon ក៏ដើរមកអង្អែលសក់ក្បាលនាងថ្នមៗ
«តែ...»Junie
«ឯងកុំបដិសេដជាមួយពួកបងអី»Yoongi
«ខ្ញុំអរគុណពួកបងម្តងទៀតណា»Junie ញញឹម ហើយពួកគេក៏ឱបនាងដើម្បីផ្តល់ភាពកក់ក្តៅឱ្យនាង ពួកគេមិនចង់ឱ្យនាងមានអារម្មណ៍ថាឯកាឬក៏គិតថា ខ្លួននាងជាមនុស្សចម្លែកសម្រាប់ពួកគេនោះទេ។
YOU ARE READING
Because I love You.✓
Romanceទម្រាំមានថ្ងៃនេះយើងឆ្លងកាត់រឿងរ៉ាងជាច្រើនមកមានទាំងសប្បាយមានទាំងកើតទុក្ខតែបងនឹងមិនបោះបង់ចោលអូនឡើយគ្រប់យ៉ាងដែលបងធ្វើគឺដោយសារតែបងស្រឡាញ់អូន។