episode 36+37

3.4K 102 1
                                    

[ Because I love You✨]  episode36+37

ទម្រាំតែរៀបចំចម្អិនអាហារពេលល្ងាចឆ្អិនអស់ហើយនាងតូចក៏រៀបចំអាហារដាល់លើតុដោយមានជុងហ្គុក ជាអ្នកជួយ។ លោកស្រីចន ដើរចូលមកដល់ក៏សម្លឹងមើលអាហារជាច្រើនមុខដែលរៀបចំទុកដាក់បានយ៉ាងស្អាត ហើយវាសុទ្ធតែជាអាហារដែលគាត់ចូលចិត្តទាំងអស់។
«អង្គុយចុះមកម៉ាក់» ជុងហ្គុក ទាញកៅអីឱ្យម្តាយចូលអង្គុយគាត់ងួកក្បាលហើយក៏អង្គុយចុះ ជូននី មិនចាំយូរក៏ដួសបាយដាក់ឱ្យគាត់ មុននឹងអង្គុយចុះក្បែរ ជុងហ្គុក ។ អ្នកជាម្តាយដួសអាហារដាក់ចូលក្នុងក្រអូបមាត់ហើយទំពាវាមួយៗ ស្នាមញញឹមក៏លេច
ឡើងលើបបូរមាត់របស់គាត់ ក្មេងស្រីសាមញ្ញម្នាក់អាចធ្វើម្ហូបបានឆ្ងាញ់យ៉ាងហ្នឹងឬ? ពិតជាមិនគួរឱ្យជឿពិតមែន។
«ឆ្ងាញ់ទេអ្នកម៉ាក់?»ជូននី ញញឹមសួរគាត់ដោយសម្លេងទន់ភ្លន់។
«ក៏គួរសម» លោកស្រីចន
«ម៉ាក់ទទួលស្គាល់ទៅថាវាឆ្ងាញ់» ជុងហ្គុក សើចកខឹកហើយក៏ដួសបង្គាដាក់ក្នុងចានឱ្យគាត់
«ឆ្ងាញ់ក៏ឆ្ងាញ់» លោកស្រីចន និយាយចប់នាងតូចក៏ប្រញាប់អរគុណគាត់។
«អរគុណណាអ្នកម៉ាក់ នេះម៉ាក់បន្លែល្អចំពោះសុខភាព»ជូននី ញញឹមហើយដួសបន្លែដាក់ក្នុងចានបាយរបស់គាត់ លោកស្រីក៏ដួសសាច់គោដាក់ចានរបស់នាងវិញ។
«កូនញាំដែរទៅ»លោកស្រីចន
«ក...កូន?»ជូននី និយាយដោយរដាក់រដុប ទីបំផុតគាត់ព្រមទទួលនាងជាកូនប្រសារហើយឬ? នាងយល់សប្តិមែនទេ?
«តិចហៅនាងវិញឥឡូវ»លោកស្រីចន សើចហើយក៏ញាំអាហាររបស់គាត់បន្ត។
«ហៅកូនដូចមិញទៅម៉ាក់ ហិៗ អរគុណដែលម៉ាក់យល់ព្រមទទួលយកមនុស្សស្រីខ្ចាត់ព្រ័តដូចជាខ្ញុំ» ជូននី ទម្លាក់ស្លាបព្រាចុះហើយក៏ដើរទៅឱបគាត់ ពេលឃើញមុខគាត់នាងពិតជានឹកម៉ាក់របស់នាងខ្លាំងណាស់ ម៉ាក់របស់នាងសម្តីអាក្រក់មិនសូវចូលចិត្តបង្ហាញក្តីស្រឡាញ់តែគាត់ចិត្តល្អហើយស្រឡាញ់នាងខ្លាំងណាស់។
«កុំយំអីលែងស្អាតអស់ហើយ ញាំបាយវិញទៅណា» លោកស្រីចន អង្អែលខ្នងរបស់នាងថ្នមៗ ជូននី ក៏ប្រញាប់ជូតទឹកភ្នែកចេញហើយញាំបាយបន្ត។
«ម៉ាក់អ៊ំ...អុញ! នាង?»ម៉ូយ៉ា លើកចិញ្ចើមឆ្ងល់
«ម៉ូយ៉ា កូនអង្គុយចុះសិនមកញាំបាយជុំគ្នា»លោក ស្រីចន ដើរទៅដឹកដៃនាងឱ្យមកអង្គុយទល់មុខជូននី និង ជុងហ្គុក អ្នកបម្រើក៏រៀបចំដួសបាយឱ្យនាង ម៉ូយ៉ា ធ្វើភ្នែកភ្លឹះៗសម្លឹងមុខជូននី
«មុខរបស់បងប្រឡាក់ស្អីឬ?» ជូននី ញញឹមលឹបភ្នែក ដាក់ ម៉ូយ៉ា នាងតូចម៉ូយ៉ា ក៏ងាកទៅសម្លឹង ជុងហ្គុក ដើម្បីចង់ដឹងចម្លើយ។
«បងចងចាំវិញហើយ ម៉ូយ៉ា ហើយនេះគឺជា ផាក ជូននី នាងជាប្រពន្ធរបស់បងហើយក៏ត្រូវជាបងថ្លៃរបស់ អូនដែរ អរ!! មួយទៀតគឺនាងមិនមែនជាសិស្សឆ្នាំទី3 អីទេតែនាងគឺជាអ្នកគ្រូនៅទីនោះ នាងធ្វើបែបនេះគឺដើម្បីឱ្យបងចងចាំនាងឡើងវិញ»ជុងហ្គុក រៀបរាប់ប្រាប់ ម៉ូយ៉ា គ្រប់យ៉ាងនាងងួកក្បាលទំនងជាយល់សាច់ការហើយក៏ងាកទៅញញឹមដាក់ ជូននី វិញ។
«សុំទោសបងស្រីដែលពីមុនខ្ញុំសម្តីធំដាក់បងខ្ញុំសុំទោសពិតមែនណាសង្ឃឹមថាបងមិនប្រកាន់នឹងខ្ញុំទៅចុះណា» ម៉ូយ៉ា
«បងមិនប្រកាន់នឹងឯងទេ តោះញាំបាយទៅម្ហូបត្រជាក់អស់ហើយ» ជូននី

Because I love You.✓Where stories live. Discover now