[ Because I Love You✨] episode 26
Jungkook ដាក់នាងតូចលើកៅអីហើយដើរតម្រង់ទៅកន្លែងកម្មង់ការ៉េម។ ប្រហែលជា 5 នាទី ក្រោយគេក៏ដើរមកវិញជាមួយនឹងការ៉េមសូកូឡា 2 ដើម គេដាក់បង្គុយជិតនាងហើយក៏ហុចការ៉េមឱ្យនាងមួយដើម Junie ញញឹមហើយក៏ទទួលពីគេ។
«អរគុណអ៊ុបប៉ា»Junie សើចស្ញេញដាក់គេដូចជាកូនក្មេងហើយក៏ចាប់ផ្តើមញាំវា។
«Jun អាយុប៉ុន្មានហើយ?»កុំឱ្យស្ងាត់ពេក Jungkook ក៏សួរអាយុរបស់នាង។
«21 ចា»Junie
«21 ហើយតែម៉េចចរិកនៅឡិឡក់ចឹងដូចកូនក្មេង
ចឹង? មើលចុះសូម្បីតែញាំក៏ប្រឡាក់មាត់ដែរ»JK ញញឹម ហើយក៏លើកដៃជូតការ៉េមដែលនាងញាំប្រឡាក់
«គេធំហើយ»Junie ប្រកែកជាមួយគេទាំងការ៉េមនៅពេញមាត់នៅឡើយ។
«តូចញិបសោះនឹង អ៊ុបប៉ា បីរត់ប្រុយ»Jungkook
«អាវ...អ៊ុបប៉ា កម្លាំងយក្សខ្លួនឯងសោះ»Junie
«ទៅៗ អ៊ុបប៉ាចាញ់ក៏បានដែរ»Jungkook សើចតិចៗហើយក៏អង្អែលសក់ក្បាលរបស់នាងលេងតិចៗ ។ Junie ញញឹមហើយក៏ញាំការ៉េមដែលគេទិញឱ្យបន្ត នៅក្បែរគេនាងកក់ក្តៅណាស់ទោះជាគេបាត់បង់ការចងចាំតែគេនៅតែកក់ក្តៅជាមួយនាងដូច ជាពីមុនយ៉ាងចឹង។
«Jun សុំថើបអ៊ុបប៉ាមួយបានអត់?»Junie JK ភ្ញាក់ព្រឺតពេលដែលនាងសុំគេថើបត្រង់ៗបែបនេះ គេដឹងថាគេសង្ហារតែអ្វីដែលមិនគួរឱ្យជឿនោះគឹនាងសុំគេថើបកណ្តាលវាលចឹងមែនទេ?
«អើ...»Jk
"ជុប" មិនឱ្យគេបដិសេធទាន់នាងក៏ងើបខ្លួនហើយថើបថ្ពាល់គេមួយខ្សឺតមុនបាត់ ។ JK អង្អែលថ្ពាល់ខ្លួនឯងទាំងមុខក្រហមងាំង គេជាប្រុសណាហើយហេតុអីក៏គេចេះអៀនទៅកើត? នាងប្រហែលជាថើបគេព្រោះគេទិញការ៉េមឱ្យនាងនោះទេ!!
«អរគុណ!! ហើយឡើងក្រអូប»Junie ញញឹមទាំងមុខក្រហមដូចផ្លែប៉ោម ហើយក៏ញាំបន្ត។
«ឆ្អែតហើយអ៊ុបប៉ាជូន Junie ទៅផ្ទះបន្តិចមកណា យប់ឥឡូវហើយដើរម្នាក់ឯង Junie ខ្លាចឆ្កែខាំ»Jun អង្រួនដៃគេតិចៗដោយទឹកមុខអង្វរក តាមពិតទោះ
ជានាងមិនសុំក៏គេជូនទៅដែរ។
«ok តោះ» Jungkook ក៏លើកនាងបីហើយក៏ដើរតម្រង់ទៅរកឡានរបស់គេវិញ នាយដាក់នាងលើកៅអីហើយទាញខ្សែក្រវ៉ាត់សុវត្ថិភាពមកពាក់ឱ្យនាង ក្លិនក្រអូបចេញពីទ្រូងរបស់គេធ្វើឱ្យនាងចង់តែចាប់គេថើបឱ្យណាណីទេនាងនឹកគេសឹងតែស្លាប់ទៅហើយ តែមិនអីទេព្រោះមិញនាងបានថើបគេមួយខ្សឺតហើយៗ ><
"ង៉ោង"
«នេះអ៊ុបប៉ា»Junie ហុចលុយ 5$ ឱ្យគេ JK លើកចិញ្ចើមឆ្ងល់តើនាងឱ្យគេធ្វើអី?
«Jun ឱ្យអ៊ុបប៉ាធ្វើអី?»Jungkook
«គឺថ្លៃការ៉េមមិញនោះអី? Jun មិនចូលចិត្តញាំរបស់ free ទេអាក្រក់មើលណាស់»Junie
«អត់យកលុយទេទុកថាអ៊ុបប៉ាទិញឱ្យជាកាដូរសម្រាប់ការរាប់អានគ្នាចុះ។ Jungkook ញញឹមហើយទាញថ្ពាល់នាងលេងតិចៗ
"ជុប"
«2 ដងហើយណា Jun»Jungkook ងាកមកខាំមាត់គ្រឺតក្នាញ់នឹងនាងជាខ្លាំងមួយភ្លែតនាងថើបគេបាន 2ដងបាត់។
«ទុកថាជាការរាប់អានគ្នាចុះ ខិៗ...»Junie ក៏ងាកទៅមើលទេសភាពតាមផ្លូវវិញ។
«ផ្ទះនៅឯណា Junie?»Jungkook
«គឺនៅ $)#!)$#:$|:&!....»Junie ងាកមកប្រាប់គេហើយក៏ងាកទៅមើលទេសភាពតាមផ្លូវបន្តទៀត។ មិនយូរប៉ុន្មានពួកគេក៏បានមកដល់ ភូមិគ្រឹះ ដែល នាងតូចរស់នៅ។
«Jun ដល់ហើយអុញ! គេងលក់បាត់»Jungkook សើចបន្តិចហើយក៏បើកទ្វារចេញពីឡានហើយក៏លើកបីនាងដើរចូលទៅខាងក្នុង។
«អេ!! លោកជាអ្នកណា? ហើយ jun កើតអី? លោករំលោភនាងមែនទេហ្អាស?»Taehyung គ្រាន់តែឃើញប្អូនប្រុសដែលបាត់បង់ការចងចាំបើនាងតូចចូលមកដល់ក្នុងភូមិគ្រឹះគេក៏រត់មកស្តីឱ្យភ្លាមហើយសម្តែងឡើងសមសុទ្ធតែសួរថាលោកជាអ្នកណា! Jin ដែលនៅក្នុងផ្ទះបាយជាមួយនិង Namjoon នាំគ្នាលួចសើចនឹងការសម្តែងដ៏សែនសមរបស់ Tae
«អើ...មិនមែនទេ! Junie នាងដើរដួលតាមផ្លូវហើយចង់ញាំការ៉េមខ្ញុំក៏យកនាងទៅញាំហើយពេលមកវិញនាងគេងលក់ខ្ញុំក៏បីនាងចូលមកតែម្តងទៅព្រោះខ្ញុំមិនចង់ដាស់នាង»Jungkook រៀបរាប់ប្រាប់គេយ៉ាងលំអិតទាំងដែលគ្រប់យ៉ាង Taehyung ដឹងអស់រលីងទៅហើយនឹង។
«អរ...សុំទោសព្រោះខ្ញុំបារម្មណ៍ប្អូនពេកមោះឱ្យនាងមកខ្ញុំមក»Taehyung ប្រុងនឹងលើកដៃទទួលយកនាងពី Jungkook តែក៏គ្រលេកឃើញ Junie ធ្មេចភ្នែកព្រិចៗ Tae ជាមនុស្សឆាប់យល់សាច់ការណ៍ គេក៏ដកដៃចេញមកវិញ។
«អួយ...ឈឺពោះណាស់លោកជួយយកស្រី Jun ទៅបន្ទប់ផងទៅណាគឺបន្ទាប់ទី 2ជាន់ទី3 ខ្ញុំសុំទៅដោះ
ទុក្ខសត្វសិន»មិនឱ្យ Jungkook តបទាន់គេក៏រត់ទៅបន្ទប់ទឹកបាត់។ Jungkook គ្មានជម្រើសគេក៏បីនាងឡើងទៅខាងលើតាមអ្វីដែល Taehyung ប្រាប់។ Jungkook ប្រើស្មារបើកទ្វារថ្នមៗហើយ នាយដើរតម្រង់ចូលទៅខាងក្នុងហើយដាក់នាងតូចដែលគេងលក់លើដៃរបស់គេលើពូកថ្នមៗ គេប្រុងនឹងចេញទៅវិញតែដែតូចៗឱបចង្កេះរបស់គេជាប់។
«Jun អ៊ុបប៉ាទៅផ្ទះណា»Jungkook កេះដៃនាងតិចៗ តែនាងស្រាប់តែមមើរឡើង។
«ហុឹកៗ...Jun ខ្លាច...ហឺ!! ម៉ាក់ឱប Jun បន្តិចមកម៉ាក់...»Jungkook ឃើញនាងបែបនេះគេអត់ទ្រាំមិនបានក៏ឡើងទៅលើគ្រែហើយគេងឱបនាង ម្រាមដៃក្រាស់អង្អែលសក់ក្បាលនាងថ្នមៗ គេមើលជុំវិញបន្ទប់គេមានអារម្មណ៍ថាប្លែកៗ តៃងពីចូលដល់ខ្លោងទ្វារភូមិគ្រឹះនេះមកម្ល៉េះ គេមនអារម្មណ៍ថាដូចជាធ្លាប់នៅទីនេះយូរណាស់ហើយមកចឹង។ 10 នាទីក្រោយ Jungkook ក៏គេងលក់បាត់ Junie លួចបើកភ្នែកតិចៗ ស្នាមញញឹមក៏ផុសមកលើបបូរមាត់តូច នាងខានគេងឱបគេយូរហើយ គេនៅតែដដែល កក់ក្តៅ គួរឱ្យស្រឡាញ់ ពិសេសនោះគឺព្រាន -.-
"ជុប" Junie ថើបករបស់គេបន្តិចតែមិនធ្វើឱ្យគេដឹងខ្លួននោះទេបន្ទាប់មកនាងក៏គេងមើលមុខគេបន្តទៀត។ 2 ម៉ោងក្រោយ Jungkook ក៏បើកភ្នែករឹមៗ គេក៏ឃើញ Junie គេងសម្លឹងមើលមុខរបស់គេភ្លឹះៗ
«អាវ...Jun ភ្ញាក់ហើយម៉េចមិនដាស់ អ៊ុបប៉ា?»JK
«ឃើញអ៊ុបប៉ាគេងលក់ស្រួលពេក Jun មិនដាច់ចិត្តហៅទេ»Junie ស្ញេញដាក់គេ JK អង្អែលថ្ពាល់របស់នាងលេងតិចៗហើយក៏ផ្តល់ស្នាមថើបលើថ្ពាល់របស់នាងមួយខ្សឺត
"ជុប"
"ក្រាក..."
«វ៉ាស់....»Jin ភ្ញាក់ក្រញែងខ្លួនពេលដែលឃើញ Junie ត្រូវបាន JK ថើបហើយពួកគេនៅគេងឱបគ្នាយ៉ាងស្អិតជាងស្ករតាំងម៉ែទៅទៀត
«បង Jin»Junieនិង Jungkook ងើបគ្រូកហើយ
ក៏នាំគ្នាចុះពីលើគ្រែ ពួកគេស្ញេញដាក់ Jin ទាំងមិនសូវសម
«បងអត់ដឹងនិយាយស្អីទេ! តោះ K'Jun ទៅញាំបាយ»Jin ក៏ដឹកដៃ Junie ចុះទៅក្រោមដោយមាន Jungkook ដើរតាមពីក្រោយ។
«អង្គុយចុះទៅ»Jin និយាយទៅកាន់ Jungkook ទាំងទឹកមុខស្មើធេញ
«បាទ»Jungkook ក៏ទាញកៅអីអង្គុយក្បែរ Junie ដែលនៅលើតុសុទ្ធតែជាអាហារជាច្រើនមុខ ជា
ពិសេសមានអាហារដែលគចូលចិត្តទៀតផង
«ឆាប់ញាំទៅម្ហូបត្រជាក់អស់ឥឡូវហើយ»Yoongi និយាយរួចគ្រប់គ្នាក៏នាំគ្នាញាំ
«លោកឈ្មោះអី?»Namjoon សួរទៅកាន់ JK
«Jeon Jungkook បាទ»Jungkook
«Jun ម្នាក់នឹងមែនទេដែល Jun ថាជានាយកសាលានោះ?»Jungkook ខ្សឹបដាក់ត្រចៀកនាង តូចតិចៗ នាងក៏ងួកក្បាលហើយញាំបាយបន្ត
«ញាំទៅកុំខ្លាចខ្ញុំអីព្រោះខ្ញុំមិនមែនខ្មោច»Joon ញញឹុមបង្ហាញថ្ពាល់ខួច Jungkook ក៏រាងធូរទ្រូងបន្តិចព្រោះដំបូងគិតថា Namjoon ប្រាកដជាធាក់ គេចេញពីផ្ទះដូចដេញសិស្សប្រុសចេញពីសាលាចឹង អាហារពេលល្ងាចក៏បានបញ្ចប់ Jungkook ក៏លាអ្នកទាំងអស់គ្នាទៅផ្ទះវិញ។
YOU ARE READING
Because I love You.✓
Roman d'amourទម្រាំមានថ្ងៃនេះយើងឆ្លងកាត់រឿងរ៉ាងជាច្រើនមកមានទាំងសប្បាយមានទាំងកើតទុក្ខតែបងនឹងមិនបោះបង់ចោលអូនឡើយគ្រប់យ៉ាងដែលបងធ្វើគឺដោយសារតែបងស្រឡាញ់អូន។