episode 33

3.4K 109 2
                                    

[ Because I love You✨]     episode 33

អាហារពេលល្ងាចដ៏អួរអាប់បានបញ្ចប់ទៅដោយរលូន ដោយម្នាក់ៗពាក់មុខយក្សដាក់គ្នា សុងកាង តែងតែលួចមើលមុខរបស់ ជូននី រហូតតែក៏ត្រូវតែទម្លាក់ទឹកមុខចុះពេលដែល ជុងហ្គុក សម្លក់មុខគេឱ្យថ្មែរ។
   «ខ្ញុំគិតថាខ្ញុំគួរតែទៅវិញហើយ»សុងកាង ឱនគោរពអ្នកគ្រប់គ្នា ហើយក៏បែរទៅញញឹមដាក់ ជូននីតែ ជុងហ្គុក ក៏ដើរមកបាំងមុខរបស់នាងតូច នាងក៏ទាញជាយអាវគេតិចៗដើម្បីបញ្ជាក់ឱ្យគេអែបកៀនបន្តិចតែគេនៅតែរឹងទទឹង គេមិនចង់ឱ្យប្រុសណាសម្លឹងនាងក្រៅពីគេនោះទេជាពិសេសគឺប្រុសម្នាក់ដែលនៅចំពោះមុខគេនេះរឹតតែមិនអាចទៅទៀត។
   «ទៅៗហើយចាំបាច់សម្លឹងប្រពន្ធខ្ញុំធ្វើអី?»ជុងហ្គុកងើយមុខចម្អកឡកឡឺយឱ្យ សុងកាង ដែលព្យាយាមសម្លឹងមុខរបស់ប្រពន្ធរបស់គេ ថាគេហួងហែងជ្រុលក៏បានតែនាងជារបស់គេៗហួងហែងវាជារឿងធម្មតាទៅហើយ។
   «សម្លឹងមិនបានចាប់សុី»សុងកាង សម្លក់អ្នកកម្លោះ គេនេះគំរីសនោះសែនគំរីសគ្រាន់តែមើលមុខនាងតូចបន្តិចក៏មិនបានអាសូរតែគេនេះហក់ទៅទ្រោមពីលើប្រពន្ធខ្លួនទៅ ហួងហែងជ្រុល។
   «បានហើយសម្លឹងក៏មិនបានដែរបើសុីបាយឆ្អែតហើយក៏ចេញទៅ អរ...មួយទៀតលើកក្រោយអត់មានស្ពាយផ្កាមករយីករយាកទៀតទេប្រយ័ត្នខ្ញុំយកផ្កានេះបុកឯងដល់កន្លើត»ជុងហ្គុក លើកផ្កាដែលនាយ សុងកាង យកមកផ្ញើរប្រពន្ធខ្លួនជន្លនាយគេសម្លឹងនាយ កាង សឹងតែជ្រុះគ្រាប់ភ្នែកសុីសាច់ហុតឈាមអង្គាមឆ្អឹង ធ្វើខ្លួនដូចជាសត្រូវស្លាប់រស់រាប់រយជាតិមកយ៉ាងចឹង។
   «មិនបាច់ដេញក៏បានដែរកុំកាចពេកតិចឆាប់ចាស់ងាប់ចោលប្រពន្ធសាច់សខ្ចីអីចឹងហ្អា» សុងកាង ញញឹមឌឺអ្នកកម្លោះហើយក៏រត់ត្រុយតម្រង់ឡានដែលចតមុខភូមិគ្រឹះបើសិនជាគេនៅយូរទៀតធានាថាប្រាកដជា ជុងហ្គុក ប្រឡេះសាច់គេសុីមិនខានទេ។
   «បងធ្វើឱ្យភ្ញៀវអូនខ្លាចហើយ ជុងហ្គុក» ជូននី   សើចតិចៗ នេះគេប្រច័ណ្ឌហួងហែងនាងដល់ម្លឹងឬ? សុងកាង មិនមែនអ្នកក្រៅឯណាគេជាមិត្តរបស់នាងហើយក៏ជាមិត្តរបស់ ជេហូប គ្រាន់តែគ្នាមើលមុខបន្តិចក៏មិនបាន នាងជារាស្រ្តសាមញ្ញដូចតែគេដូចតែឯងសោះហួងហែងធ្វើមើលតែនាងជាព្រះជាម្ចាស់។
   «ឱ្យវាខ្លាចខ្លះទៅលើកក្រោយវាឈប់ហ៊ានមករកអូនទៀត» ជុងហ្គុក ញញឹមហើយទាញនាងមកឱបជាប់ទ្រូងដ៏កក់ក្តៅគេដឹងថាគេហួសហេតុតែនាងជារបស់គេប្រុសផ្សេងគ្មានសិទ្ធប៉ះ។
   «អញជ្រេញអ្នកមានស្នេហាណាស់វុើយ»ណាមជូនបញ្ចេញទឹកមុខជ្រេញបូកជ្រេញដាក់ប្អូនប្រុសរបស់គេហេតុតែគេមានគូគេធ្វើអីក៏សមគិតទៅក៏អាណិតខ្លួនឯងដែរនៅព្រៅយូរហើយមិនទាន់ស្គាល់រសជាតិស្នេហ៍ដូចប្អូនពៅគេសោះ "ស្នេហាម៉េចទៅណ៎" ណាមជូន គិតក្នុងចិត្តហើយក៏ដើរចេញទៅបាត់។
   «ស្រឡាញ់គ្នាណាស់ណ៎ហឹស...»ជេហូប ពេបមាត់គេមិនបានតាំងចិត្តច្រណែនប្អូនអីទេតែគេសង្វេគខ្លួនឯងពេកអាពៅប្អូនគេសោះតែវាមានស្នេហាមុនគេសួរថាសមឬអត់ដែលគេជាបងត្រូវមកនៅសុីងហ្កលដេកមើលប្អូនវាស្វីត?
   «បងច្រណែនប្អូនអត់ល្អមើលទេ»ជុងហ្គុក ញញឹមចុងមាត់ឌឺដងអ្នកជាបងហើយក៏បណ្តើររាងកាយតូចឡើងទៅបន្ទប់របស់ពួកគេបាត់។ ជេហូបពេបមាត់បញ្ឈរភ្នែកឡើងលើ គេធុញដល់កម្រិតហើយពេលណាមានគូនិងគេ?
   «ចាំមើលតែអញមានសង្សារអញបណ្តើរមកអួតហែងហើយអានាង»ជេហូប និយាយដោយភាពជឿជាក់គេមិនជឿទេថាសង្ហារៗដូចគេនេះណារកស្នេហ៍ស្មោះមិនបាន ខ្វះអីអ្នកដែលស្រឡាញ់គេទាស់តែថាគេនេះវាបេះដូងដែកមើលអ្នកណាក៏វាមិនចូលភ្នែកទាំងអស់សមហើយដែលអត់លិឍមកដល់សព្វថ្ងៃ។
   «វាមិនខ្មេះទេហ្អា ឃើញតែថាចាំមើលៗតែមិនដែលបានឃើញមួយសោះ»យ៉ុនហ្គី សើចចម្អកឱ្យ ជេហូបហើយក៏ឡើងទៅគេងបាត់ មនុស្សដូចជា យ៉ុងហ្គី មិនសូវនិយាយស្តីច្រើនទេតែបើនិយាយហើយត្រៀមរកទឹកលុបមុខចេញទៅ ស្ពឹកមុខសាហាវ។
   «តោះជីមីនយើងទៅក្លិបពីរនាក់» ថេយ៉ុង កៀកស្មាររបស់ ជីមីន ជាប់អ្នកកម្លោះបេះដៃគេចេញពីស្មារហើយខោកក្បាលគេមួយក្រញ៉រឮសូតែឃ្លោះ គេជាពេទ្យណាស្អែកត្រូវវះកាត់បើផឹកស្រវឹងជោគជាំស្អែកធ្វើការយ៉ាងម៉េច?ចុះបើព្រឹលភ្នែកវះពោះវៀនពោះតាំងគេដាច់អស់នោះគិតយ៉ាងម៉េច?
   «ទៅតែឯងទៅស្អែកយើងត្រូវវះកាត់អ្នកជម្ងឺ3នាក់ទាំងព្រឹកយើងទៅដេកយកកម្លាំងហើយ»ជីមីន និយាយចប់ក៏ឡើងទៅគេងបាត់ ថេយ៉ុងសម្លឹងមុខ ជីន ភ្លឹះៗគេចង់បបួលបងធំគេណាស់តែគេមិនហ៊ាន
   «មិនបាច់មកធ្វើមុខគួរឱ្យអាណិតទេអាកូនឆ្កែចង់ទៅក៏ទៅជាមួយម្ចាស់ក្លិបទៅបងទៅដេកហើយស្អែកត្រូវដោះស្រាយរឿងក្តីគ្មានពេលផឹកសុីទេ»ជីន និយាយចប់ក៏ទៅបាត់អស់ម្នាក់ទៀត ថេយ៉ុង សម្លឹងមុខ ជេហូប តែជេហូបស្រាប់តែលើកដៃចង្អុលមុខរបស់គេ។
   «អាកូនឆ្កែនឹងវាប្រុងទៅផឹកសុីក្នុងកន្លែងបងវាហើយអត់ចេញលុយទៀតម៉ងនឹង»ជេហូប
   «បងដឹងទៀត»ថេយ៉ុង សើចញឹមៗកាលដែលបបួលគ្រប់គ្នានឹងព្រោះគេមិនចង់ចេញលុយនោះអីតែគ្មានអ្នកណាធ្លាក់ក្នុងអន្ទាក់របស់គេសោះ សាំណាស់
   «បើចឹងដដែលមិនបាច់ទៅទេខាតយើង»ជេហូប និយាយចប់ក៏ដើរតម្រង់ទៅរកឡានរបស់គេ គិតថា  ថេយ៉ុង ព្រមស្តាប់តាមមែនទេ? គេក៏រត់ទៅឡើងឡានរបស់ ជេហូបយ៉ាងលឿន ។
   «អានេះវាតាប៉ែមែនតើ» ជេហូប ខាំធ្មេញសម្លក់ប្អូនប្រុសដែលក្បាលរឹងដូចដែកប្រាប់ថាមិនឱ្យទៅហើយនៅរឹងទទឹកទិសខុសរបៀបទៀត។
   «បងឱ្យខ្ញុំទៅទេ? បើមិនឱ្យទៅខ្ញុំក៏មិនប្រកែកតែអាថ៌កំបាំងរបស់បងនឹងផ្ទុះ ផាំង!! ដូចគ្រាប់បែក
ចឹង» ថេយ៉ុង
   «ម៉ាអាប្អូនចង្រៃ»ជេហូបញីក្បាលហើយឡើងឡានបើកសម្តៅទៅកាន់ក្លិបរបស់គេ។

Because I love You.✓Where stories live. Discover now