episode 14

3.1K 148 9
                                    

«Lucy»Jungkook ដើរតម្រង់ទៅជិត Lucy ដែលធ្វើភ្នែកភ្លឹះៗដូចជាកំពុងតែច្របូលច្របល់ ។ Junie វាយស្មាគេតិចៗបំណងឱ្យគេដាក់នាងចុះពីលើខ្នងតែគេនៅតែមិនព្រមដាក់ចុះ គេមិនលែងដៃនាងជាដាច់ខាត។
«Jungkook បងស្គាល់ Junie ដែរមែនទេ? អួយ ចៃដន្យណាស់បងដឹងទេនាងជាមិត្តភក្តិជិតស្និតរបស់អូនបំផុតពួកយើងស្គាល់គ្នាតាំងពីនៅក្មេងៗមកម្ល៉េះ»  Lucy ចង្អុលទៅកាន់អ្នកដែលនៅក្រោយខ្នងរបស់រាងក្រាស់ហើយនិយាយដោយញ័រមាត់តតាត់ក្នុងទ្រូងក្តៅឆាបឆេះដូចជាមាននរណាម្នាក់មកដុតកម្លោច។
«អូនទៅវិញសិនទៅចាំបងទៅនិយាយជាមួយអូននៅ condo របស់អូន»Jungkook សម្លឹងមើលទៅ Lucy ដោយកែវភ្នែករឹងកំព្រឹស សម្លេងរៀបស្មើរបស់គេធ្វើឱ្យនាងតូចដែលនៅពីលើខ្នងរបស់គេមនអារម្មណ៍ថាអន់ចិត្តជំនួសមិត្ត ។ នេះមនុស្សស្រីម្នាក់នោះគឺជា Hwang Lucy មិត្តស្លាប់រស់របស់នាងមែនទេ? ហេតុអីក៏ជានាង ហេតុអីក៏ជាមិត្តសំណព្វ
ចិត្តរបស់នាងទៅវិញ? នាងក្លាយជាមនុស្សអាក្រក់ហើយមែនទេ? នាងជាប់ឈ្មោះជាមិត្តពុតត្បុតដណ្តើមសង្សារមិត្តហើយមែនទេ? ទេនាងមិនអាចឱ្យរឿងនឹងកើតឡើងបានឡើយ គ្រប់យ៉ាងគួរតែបញ្ចប់នៅថ្ងៃនេះឱ្យដាច់ស្រឡះ ទោះជានាងត្រូវដើរចេញទទួលយកការឈឺចាប់ក៏ដោយក៏នាងមិនអាចឱ្យមនុស្សល្អៗដូចជា Lucy ឈឺចាប់ដោយសារតែនាងដែរ នាងមកក្រោយនាងគួរតែដើរចេញ។ 
«ហេតុអីអូននៅមិនបានអូនជាសង្សាររបស់បងណា Jungkook» Lucy 
«ចឹងនៅទីនេះសិនហើយចាំបងមកវិញ»JK ទុកឱ្យ Lucy នៅឈរនៅក្នុងបន្ទប់ទទួលភ្ញៀវម្នាក់ឯងហើយក៏អៀវនាងតូចចូលទៅក្នុងបន្ទប់គេងរបស់ពួកគេ។ Jungkook ដាក់នាងតូចចុះហើយក៏បែរមកប្រសព្វមុខជាមួយនាង។ ដៃក្រាស់លើកអង្អែលសក់ក្បាលនាងថ្នមៗ
«អូននៅចាំទីនេះណាបងទៅនិយាយឱ្យដាច់ស្រេចជាមួយនាងសិនចាំបងមករកអូនវិញ»Jungkook
«បងកុំសុំបែកនាងអី Jungkook»Junie
«ហេតុអីក៏អូននិយាយបែបនេះ?»Jungkook ស្រវាលើកដៃទាំងសងខាងរបស់នាងមកកាន់ហើយអង្អែលវាថ្នមៗ
«អូនមិនអាចឃើញនាងឈឺបានទេ Jungkook»ទឹកថ្លាៗក៏រមៀលចុះមកលើថ្ពាល់សម៉ត់ខៃនាងក៏ប្រញាប់លើកដៃគ្រវាសវាចេញ
«ចុះអូន? អូនមិនឈឺទេឬ? អូនទ្រាំបានដែរ?»Jungkook កំហកដាក់នាង គេស្រឡាញ់នាង គេជ្រើសយកនាង តែនាងបែរជាមិនព្រមឱ្យគេជ្រើសទៅវិញតើនាងកំពុងគិតអី? នាងសុខចិត្តឈឺដើម្បីស្រីម្នាក់នោះបានសុខមែនទេ? នាងល្អពេកឬក៏នាងល្ងង់ពេកឱ្យប្រាកដទៅ?
«អូនទ្រាំបាន! បងកុំបែកនាងអីណា! អូនសុំបងតែប៉ុណ្ណឹងទេ អូនសុខចិត្តធ្វើជាមនុស្សក្រោយខ្នងបង សុំត្រឹមបងកុំធ្វើឱ្យនាងឈឺចាប់ទៅបានហើយ Kook»Junie អង្អែលថ្ពាល់គេថ្នមៗទាំងទឹកភ្នែកជោគថ្ពាល់ខ្លួនឯង នាងសុខចិត្តឈឺ នាងសុខចិត្តទទួលយកក្តីសុខតិចៗដូចពីមុនតែនាងមិនព្រមឱ្យមនុស្សស្រីម្នាក់នោះ ត្រូវហើយគឺជាមិត្តរបស់នាងខូចចិត្តជាដាច់ខាត នាងមិនអាចធ្វើវាទេត្រឹមស្រឡាញ់ Jungkook នាងខុសលើមិត្តខ្លាំងណាស់ទៅហើយចុះទម្រាំ Jungkook សុំបែកពី Lucy ដោយសារនាងទៀត វាខុសធ្ងន់ប៉ុណ្ណាទៅ?
«ចុះអូនចង់យ៉ាងមេច? ចង់ឱ្យបងទៅយកគេហើយទុកអូនចោលមែនទេ Jun» Jungkook តម្លើងសម្លេងដាក់នាងតូចបន្តិច គេប្រុងនាងឱបនាងតែនាងដើរថយក្រោយមួយជំហាន ទឹកភ្នែកក៏ស្រក់មកតក់ៗ
«អូនស្រឡាញ់បងតែយើងមិនអាចទៅរួចទេ Kook យើងមិនអាចទេ បងត្រឡប់ទៅរកនាងវិញចុះអូនមិនអីទេ! នាងជាមិត្តរបស់អូន អូនមិនចង់ឃើញនាងឈឺចាប់ទេបងកុំបែកនាងអី អូនសុំអង្វរ»Junie
«បងមិនព្រមដាច់ខាត បងស្រឡាញ់អូន បងជ្រើសយកអូន បងជ្រើសយកមនុស្សដែលបងស្រឡាញ់» Jungkook ដាច់ខាតមិនព្រមជាមួយនឹងនាងឡើយគេពេលនេះមិនដូចពីមុនឡើយ គេមិនដែលច្បាស់លាស់ជាមួយនិងស្រីណាម្នាក់ឡើយពីមុនមកតែពេលគេច្បាស់លាស់ជាមួយនិងនាង គេស្រឡាញ់នាង ចង់កាន់ដៃ តែនាងបែរជាចង់លែងដៃគេ? នាងចុះចាញ់ងាយៗបែបនេះមែនទេ?
«អត់ទេ Jungkook យើងបែកគ្នាទៅ? បញ្ចប់វាទៅ អូនសុំអង្វរ»Junie លើកដៃសំពះគេទាំងទឹកភ្នែកនាងមិនអាចបន្តទេ វាគួរតែបញ្ចប់នៅពេលនេះ
«អត់ បងមិនបែកអ្នកណាបង្រៀនឱ្យអូននិយាយពាក្យនេះ? បងស្រឡាញ់អូន អូនឮទេ? ថាបងស្រឡាញ់អូន! បងមិនលែងដៃអូនទេ! សុំអង្វរអូនកុំឱ្យបងទៅគេអី Jun Jun កុំធ្វើបែបនេះអីបងមិនអាចខ្វះអូនបានទេ»Jungkook លុតជង្គង់ក្រឹបនៅចំពោះមុខរបស់នាង ទឹកភ្នែកកូនប្រុសក៏ចាប់ផ្តើមស្រក់ចុះមកកាត់ផែនថ្ពាល់របស់គេ កូនប្រុសយំគឺវាអាក្រក់មើលខ្លាំងណាស់តែគេមិនអាចឃាត់វាបានទេ បើឱ្យបែកនាងសម្លាប់គេទៅល្អជាង
«ជុងគុក យើងមិនអាចទេ! សុំអង្វរបងដោះលែងអូនទៅ កុំព្រោះតែអូនបងធ្វើបាបចិត្តរបស់នាងអី បងទៅចុះ ឆាប់ទៅរកនាងទៅ kook នាងកំពុងតែចាំបង»Junie លុតជង្គង់ហើយឱបរាងកាយរឹងមាំទាំងទឹកភ្នែកជោគស្មារបស់គេ បើសិនជានាងដឹងថាមនុស្សស្រីម្នាក់នោះគឺជាមិត្តសម្លាញ់របស់នាង នាងក៏មិនបណ្តោយឱ្យរឿងទាំងអស់នេះដើរមកដល់ចំណុចនេះដែរ នាងនឹងដើរចេញពីជីវិតរបស់គេតាំងពីដំបូង
«បងទៅរកនាងចុះនាងត្រូវការបងណាស់ Jungkook» Junie
«ចុះអូនមិនត្រូវការបងទេមែនទេ jun?»JK អង្អែលក្បាលរបស់នាងថ្នមៗ ហេតុអីក៏នាងល្អម្ល៉េះ? នាងសុខចិត្តឈឺខ្លួនឯងដើម្បីមិត្តរបស់នាងបែបនេះមែនទេ? ទាំងដែលនាងស្រឡាញ់គេមុនស្រីម្នាក់នោះ នាងមើលថែគេ នាងស្រឡាញ់គេស្មើជីវិត នាងតស៊ូទម្រាំអាចយកបេះដូងរបស់គេបាន តែពេលនេះនាងបែរជាចង់លែងដៃគេពាក់កណ្តាលទីដើម្បីតែស្រីម្នាក់នោះ វាមិនងាយពេកទេដឹង Jun?
«អូនត្រូវការបង ត្រូវការបងខ្លាំងណាស់ Jungkook   តែនាងក៏ត្រូវការបង នាងជាមិត្តរបស់អូន អូនមកក្រោយនាង អូនមិនសមទទួលបានបងទេ JK បងទៅចុះអូនមិនអីទេ»Junie អង្អែលថ្ពាល់គេថ្នមៗ ទាំងទ្រូងខាងឆ្វេងឈឺពើតផ្សារដូចជាមានគេយកឡាមមកឆូតពីលើវា តែនាងអាចធ្វើអ្វីបាន? តស៊ូជាមួយគេ? តស៊ូយកសង្សារមិត្តនឹងមែនទេ? ទេមិនអាចទេ នាងមិនអាចធ្វើវាបានទេ។
«បើត្រូវការបងកុំលែងដៃបងអីណា Jun បងសុំ...
អូនកុំមានអារម្មណ៍ថាខុសអីណាអូនអត់ខុសទេស្នេហាវាមិនខុសទេព្រោះយើងស្រឡាញ់គ្នា បើបែកអូន ដូចឱ្យបងទៅស្លាប់អញ្ចឹងអូនកុំយកបេះដូងបងចេញពីបងបានទេ Jun»Jungkook
«អូនអរគុណបងគ្រប់យ៉ាង អរគុណដែលបងស្រឡាញ់អូនតែអូនមិនអាចយកបងចេញពីទ្រូងនាងបានទេ Jungkook»Junie
«អត់ទេបងមិនព្រមជាដាច់ខាត បងមិនព្រមឱ្យអូនទៅចោលបងទេ កុំព្រោះតែស្រីម្នាក់នោះយើងបែកគ្នាអីបងធ្វើមិនបាន»Jungkook និយាយចប់ក៏ចេញទៅខាងក្រៅបន្ទប់បាត់ដោយទុកឱ្យនាងតូចនៅអង្គុយលើឥដ្ឋការ៉ូទ្រហូរយំម្នាក់ឯង ប្រអប់ដៃតូចក្តាប់យ៉ាងណែនហើយគក់ទ្រូងខ្លួនឯងផឹបៗ នាងយំឡើងលែងឮសម្លេងយំឡើងគាំងនិយាយអ្វីលែងចេញស្មានថានាងដោះលែងគេហើយនាងសប្បាយចិត្តព្រោះមិនមានអារម្មណ៍ថាខុសមែនទេ? ទេ!! វាឈឺៗខ្លាំងបំផុត នាងដោះលែងគេទាំងដែលនាងស្រឡាញ់គេពេញបេះដូងស្រឡាញ់គេស្មើជីវិត នាងបាត់បង់គេវាប្រៀបបាននឹងបាត់បង់បេះដូងរបស់ខ្លួនឯង តែឱ្យនាងធ្វើយ៉ាងម៉េច? ទៅដណ្តើមគេពីទ្រូងមិត្តរបស់នាងមែនទេ? នាងធ្វើមិនបានទេ សុំទោស!!

Because I love You.✓Where stories live. Discover now