«អាយ...Jungkookieeee ដឹប...ដឹប...ដឹប» Junie ឡើងជិះពីលើរាងក្រាស់ហើយក៏វាយទ្រូងគេដឹបៗសឹងតែបាក់កដៃតែគេវិញគិតតែពីសើចហើយគេងឱ្យនាងវាយតាមចិត្ត វាយប្រហែលជាបាន 15 ដៃ នាងក៏ឈប់ហើយអង្គុយលើពោះគេម៉ក់ៗញើសហូរតក់ៗដូចជាទឹកភ្លៀង នាងតូចក្តាប់មាត់សម្លក់មុខអ្នកដែលនៅពីក្រោមសឹងតែជ្រុះក្រាប់ភ្នែកទៅហើយនាងក្នាញ់គេណាស់ចង់តែចាប់បោកឱ្យណាណីទេ បើមិនបានញ៉ោះនាងឱ្យចេញផ្សែងតាមត្រចៀកមួយថ្ងៃគេប្រហែលជាដាច់ខ្យល់ប៉ាត់ហើយមើលទៅ
«បានហើយកាលចុះពីលើបងបែកពោះចេញពោះវៀនពោះតាំងឥឡូវហើយ»Jungkook ទះភ្លៅសខ្ចីតិចៗដើម្បីជាសញ្ញាឱ្យនាងចុះពីលើគេ តាមពិតទៅនាងគ្មានទៅធ្ងន់ស្អីទេតែមកពីគេចង់ឱ្យនាងចុះពីលើគេហើយគេងតែប៉ុណ្ណោះ
«អត់ចុះខ្លួនឯងចង់ម៉េច?»Junie ឱបដៃលានអណ្តាតឌឺដងអ្នកកម្លោះ Jungkook គ្រវីក្បាលហួសចិត្តនិងនាងជាខ្លាំងម៉ោង 12 កន្លះឥឡូវហើយនាងមិនទាន់ឈប់រករឿងទៀតស្អែកត្រូវប្រឡងផងមិនគិតដេកពួនទេឬក៏យ៉ាងម៉េច? Jungkook ខ្ជិលសាំញាំច្រើនក៏បិទភ្នែកគេងទាំងដែលរាងតូចនៅអង្គុយម៉ក់ៗលើពោះរបស់គេ។ Junie ជ្រួញចិញ្ចើមឆ្ងល់គេគេងលក់ដែរឬ? ទាំងដែលនាងនៅអង្គុយលើច្រងរៗនេះ?
«បង...Jungkook...មីគុក» Junie កេះច្រមុះគេតិចៗតែគេដូចជាគ្មានប្រតិកម្មអ្វីសោះ នាងគិតថាប្រហែលជាគេគេងលក់មែនទែនហើយព្រោះគេបើកឡានមកពីឆ្ងាយហើយនៅមើលមេរៀនថែមទាំងបង្ហាត់នាងធ្វើលំហាត់ទៀតមិនហត់ទើបចម្លែក។ Junie ចុះពីលើរាងកាយរឹងមាំហើយក៏ទាញភួយមកដណ្តប់ឱ្យគេហើយក៏ត្រុលក្បាលចូលទៅក្នុងទ្រូងដ៏កក់ក្តៅរបស់មនុស្សជាទីស្រឡាញ់
«ជុប»Jungkook ឱនមកថើបថ្ពាល់ទន់ៗរបស់នាងហើយក៏ក្រសោបរាងកាយតូចជាប់
«ឃើញអត់! អាឱ្យថើបស្រួលបួលមិនថើបទេ ចូលចិត្តណាស់អាលួចថើបនឹង» Junie ទាញថ្ពាល់គេតិចៗហើយក៏បិទភ្នែកគេងលក់ទាំងពីរនាក់។ព្រះអាទិត្យក៏បញ្ចាំងរស្មីចូលមកក្នុងបន្ទប់ដែលមានមនុស្សប្រុសស្រីកំពុងតែគេងឱបគ្នាយ៉ាងស្អិតរមួត Jungkook ញីភ្នែកតិចៗហើយក៏ញញឹមមុននឹងបញ្ជូនស្នាមថើបទៅឱ្យមនុស្សស្រីេជាទីស្រឡាញ់ដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់។
«Jun ក្រោកឡើង...ទៅប្រឡងផងណា»JK ខ្សឹបដាក់ត្រចៀករាងតូចតិចៗ
«ហឹម... »នាងតូចគ្រហឹមនៅនឹងដើមកហើយក៏ពត់ពែនខ្លួនតាមទម្លាប់ធ្វើឱ្យអ្នកដែលគេងក្បែរគ្រឺតក្នាញ់ជាខ្លាំងបើមិនយល់ថាប្រឡងទេសង្រ្គប់បាត់តាំងពីយប់មកម្ល៉េះ។
«មោះទៅងូតទឹកពីរនាក់»Jungkook ក៏លើកបីនាងតូចដែលបើកភ្នែកម៉ក់ៗដូចជាមិនទាន់អស់ងងុយនៅឡើយតម្រង់ទៅបន្ទប់ទឹកដើម្បីងូតទឹកនឹងអាលបានទៅប្រឡង។ 15 នាទីក្រោយពួកគេក៏ងូតទឹករួចរាល់ Jungkook ក៏អៀវនាងតូចចេញមកវិញហើយនាំគ្នាស្លៀកពាក់យ៉ាងរួសរាន់ព្រោះខ្លាចថានឹងទៅប្រឡងមិនទាន់។
YOU ARE READING
Because I love You.✓
Romanceទម្រាំមានថ្ងៃនេះយើងឆ្លងកាត់រឿងរ៉ាងជាច្រើនមកមានទាំងសប្បាយមានទាំងកើតទុក្ខតែបងនឹងមិនបោះបង់ចោលអូនឡើយគ្រប់យ៉ាងដែលបងធ្វើគឺដោយសារតែបងស្រឡាញ់អូន។