episode 24

2.5K 105 5
                                    

[ Because I love You✨]     episode24

«ហឹម...នឹកៗៗៗ បងនឹកអូនខ្លាំងណាស់ my babe» Jungkook ក្រសោបរាងកាយតូចយ៉ាងណែនហើយក៏លើកនាងគ្រវីជាច្រើនជុំ
«អូននឹកបងជាងណា kookie»MoYa ញញឹមថើយក៏ឱបតបទៅគេវិញ ។ Jungkook ញញឹមមុន នឹងផ្តល់ស្នាមថើបដ៏កក់ក្តៅលើថ្ពាល់ប៉ោងៗរបស់នាងតូច MoYa ។ នាងត្រឡប់មកកូរ៉េមុនគេមួយអាទិត្យ ដើម្បីរៀបចំការសិក្សារបស់នាង ចំណែកគេទើបតែមកដល់ទេហើយគេក៏មករកនាងភ្លាមតែម្តង។
«មោះបងជូនអូនទៅផ្ទះណាឡើងលើខ្នងបងមក»JK  ក៏បន្ទាបខ្លួនឱ្យនាងឡើងខ្នងរបស់គេ ហើយគេក៏អៀវ នាងចេញពីសាលារៀនក្រោមក្រសែភ្នែកនៃការឈឺ ចាប់របស់មនុស្សស្រីម្នាក់ដែលខំដកដង្ហើមទាំង វេទនារងចាំគេអស់រយៈពេលមួយឆ្នាំពេញ។ Junie ទន់ជង្គង់រកដួលទៅលើដៃតែក៏ត្រូវបានដៃក្រាស់ត្រកងរាងកាយនាងជាប់។
«Junie ឯងមិនអីទេមែនទេ?»Namjoon សួរទៅ កាន់នាងដោយសម្លេងស្រទន់គ្រប់ហេតុការណ៍ទាំង អស់អំបិញមិញគឺគេបានឃើញអស់ហើយ។
«ខ្ញុំមិនអីទេបង Joon តោះទៅផ្ទះទៅ»Junie ឱប ដៃរបស់គេ Namjoon សម្លឹងមើលទឹកមុខរបស់នាងមុននឹងដឹកដៃនាងចេញទៅគេដឹងច្បាស់ណាថា នាងមិនមែនមិនអី គេដឹងថានាងលាក់វា នាងលាក់ ការឈឺចាប់របស់នាងម្តងទៀតហើយ។

   ~ភូមិគ្រឹះ~

សម្លេងហ្វ្រាំងឡានបានបញ្ឈប់នៅពីមុខភូមិគ្រឹះដ៏ធំ ស្កឹមស្កៃ Junie បើកទ្វារឡានហើយក៏រត់ចូលទៅ ក្នុងភូមិគ្រឹះទាំងផ្ទៃមុខស្រអាប់ កែវភ្នែកក្រហមងាំង
«ស្រីជូនញាំបាយឥឡូវទេ?»Jin ស្រែកសួរនាងពីផ្ទះ
បាយតែនាងមិនខ្វល់ពីសម្តីរបស់គេ នាងគិតតែពីរត់ ឡើងទៅលើបាត់។ Jin សម្លឹងមើលមុខ Namjoon  ដោយក្រសែភ្នែកត្រូវការ ការបកស្រាយ Namjoon ងួកក្បាលហើយក៏ដើរទៅជិត Seokjin។
«ខ្ញុំគិតថាចាំជុំគ្នាចាំនិយាយ»Namjoon
«អូខេ! យើងឱ្យអ្នកបម្រើទៅហើយពួកនោះសិន»Jin   ក៏បញ្ជាអ្នកបម្រើឱ្យទៅហៅកម្លោះទាំងបួននាក់ទៀត ឱ្យចុះមក។

«ហ្អាស? Jungkook ត្រឡប់មកវិញ?»Yoongi ងើបឈរហើយស្រែកឡើងពេលដែល Namjoon ប្រាប់ថាបានឃើញ Jungkook នៅមហាវិទ្យាល័យ របស់គេ។
«ចិត្តត្រជាក់សិនទៅបង Yoon»Namjoon
«ចិត្តត្រជាក់យ៉ាងម៉េចទៅ Namjoon នេះ Jungkook គេមកវិញហើយណា តែហេតុអីក៏គេ មិនមករក Junie?  ឯងក៏ដឹងថានាងចាំគេយូរប៉ុណ្ណា ដែរ» Yoongi
«តែវាមិនមែនតែប៉ុណ្ណឹងទេ»Namjoon
«វាយ៉ាងម៉េចទៅឯងជួយនិយាយឱ្យច្បាស់បន្តិចមក»  Jhope ក៏លើកតែដែលនៅក្នុងលើតុមកក្រេបតិចៗ
«គឺគេមករកមនុស្សស្រីម្នាក់តែនាងមិនមែនជា Junie របស់យើងទេ មើលទៅនាងទំនងជាសិស្សឆ្នាំ ទីមួយដែលទើបនឹងផ្ទេរចូលមកសាលារបស់ខ្ញុំ»NJ
«រឿងវាយ៉ាងម៉េចឱ្យប្រាកដទៅនេះ?»Jimin
«បងក៏មិនដឹងដែរអាតុញ»Namjoon ក៏ញីសក់ ក្បាលខ្លួនឯងតិចពេលនេះគេស្មុកខ្លាំងណាស់តើរឿង វាយ៉ាងម៉េចឱ្យប្រាកដហេតុអីក៏គេមិនមករក Junie
ស្រីម្នាក់នោះជាអ្នកណាពាក់ព័ន្ធអីជាមួយគេទៅ?
«ខ្ញុំគិតថាប្រាកដជាមានរឿងអ្វីម្យ៉ាងនៅពីក្រោយរឿង នេះហើយ»Taehyung  ដែលស្ងប់ស្ងាត់មួយសន្ទុុះ ធំក៏បន្លឺឡើង។
«តែពេលនេះអ្នកដែលឈឺចាប់ជាងគេនោះគឺ Junie របស់យើង អា Tae បើឯងមិនក្លែងសំបុត្រនោះនាង ក៏មិនត្រូវមកឈឺដល់ថ្នាក់នឹងដែរថាមិនត្រូវនាងក៏
អាចបំភ្លេច Jungkook ហើយចាប់ផ្តើមជីវិតសារជា ថ្មីក៏ថាបាន»Jin
«វាមិនស្រួលដូចអ្វីដែលបងនិយាយទេ Jin»Tae
«ត្រូវហើយកុំបន្ទោសអា Tae អីយើងគួរតែស្វែងរក ដំណោះស្រាយដើម្បីជួយ Junie វិញល្អជាង»JM
«មិនបាច់ទេ»សម្លេងស្អកៗបន្លឺឡើងពួកគេក៏ងាកទៅ មើលនាគ្រាន់តែឃើញសភាពនាងពេលនេះក៏ពួកគេ ដឹងហើយថានាងយំខ្លាំងយ៉ាងណាព្រោះភ្នែករបស់នាងឡើងហើមហើយក្រហមទៀត។
«Junie»គ្រប់គ្នាហៅឈ្មោះរបស់នាងស្រាលៗនាង បង្ហាញស្នាមញញឹមក្លែងក្លាយហើយក៏ដើរទៅអង្គុយ នៅប្រឡះកណ្តាល Taehyung និង Jhope
«បង Tae ខ្ញុំអរគុណបងខ្លាំងណាស់ខ្ញុំមិនខឹងបងដែលផ្តល់ក្តីសង្ឃឹមក្លែងក្លាយឱ្យខ្ញុំនោះទេ ខ្ញុំពិតជាអរគុណបងទៅវិញទេដែលបានធ្វើឱ្យខ្ញុំអាចដក
ដង្ហើមរស់មកដល់សព្វថ្ងៃ»Junie ញញឹមហើយគេ ក៏ទាញនាងទៅឱបគេមានអារម្មណ៍ថាខុសខ្លាំងណាស់ដែលកុហកនាងមួយឆ្នាំពេញនេះតែគេមិន
ដែលនឹកស្មានថារឿងវាទៅជាបែបនេះដូចគ្នា។
«Junie បងសុំទោស»Taehyung
«កុំសុំទោសអីបងអត់ខុសទេ»Junie និយាយចប់ក៏ លែងគេពីការឱបរបស់នាង។
«Jun គិតយ៉ាងម៉េចបន្ត?»Jhope
«រស់ដូចពីមុនធ្វើជា Junie ដ៏រឹងមាំនិងគួរឱ្យស្រឡាញ់របស់ពួកបងបន្តទៀត»Junie ញញឹមទៅ
កាន់បងប្រុសទាំងអស់គ្នាដើម្បីបញ្ជាក់ថានាងមិនអី នោះទេ នាងអាចទៅរួច។
«ចុះ Jungkook?»Jimin
«គាត់មានក្មេងស្រីម្នាក់នោះរួចហើយ ខ្ញុំបានឃើញ ក្រសែភ្នែករបស់គាត់មើលទៅនាង នាងគឺពិសេស សម្រាប់គាត់ គាត់ឱបនាង ថើបនាង អៀវនាង គ្រប់ ទង្វើរដែលគាត់ធ្វើដាក់នាងគឺវាដូចជាអ្វីដែលគាត់ធ្លាប់ ធ្វើដាក់ខ្ញុំយ៉ាងចឹង ខ្ញុំយល់ច្បាស់ហើយថាហេតុអីបាន    ជាគាត់មិនត្រឡប់មករកខ្ញុំវិញ គាត់លែងត្រូវការខ្ញុំទៀតហើយ»Junie ទប់ភ្នែកលែងជាប់នាងក៏ បណ្តោយឱ្យវាស្រក់ចុះមកនៅចំពោះមុខបងប្រុសទាំង 6 នាក់។ Jhope ក៏ប្រញាប់ទាញនាងមកឱប ហើយអង្អែលស្មាររបស់នាងថ្នមៗ
«Jhope នាំ Junie ទៅបន្ទប់របស់នាងទៅចាំពេល នាងឃ្លានចាំបងយកអាហារទៅឱ្យនាង»Jin និយាយ ចប់ Jhope ក៏ប្រញាប់នាំ Junie ឡើងទៅបន្ទប់របស់នាង រួចគេក៏ចុះមកវិញព្រោះនាងត្រូវការនៅម្នាក់ឯង គេក៏មិនចង់រំខាននាងដែរព្រោះមើលទៅ នាងគឺមិនសូវស្រួលនោះទេ។

Because I love You.✓Where stories live. Discover now