episode 9

3.4K 140 2
                                    

«នៅថាអត់ទៀតណា មើលចុះបែកញើសជោគឆាប់គេងទៅខ្ញុំជូតខ្លួនឱ្យ អ៊ុប...» នាងមិនទាន់ទាំងបាន
ងើបទៅយកទឹកឱ្យគេផងគេក៏ចាប់នាងថើបបាត់ទៅ
ហើយ....ប្រហែលជា 5 នាទីក្រោយ Jungkook ក៏
បញ្ចប់ការថើបហើយអង្អែលក្បាលនាងតិចៗ ដៃរបស់
គេក៏គ្រវាសសក់ដែលបាំងកសខ្ចីរបស់នាងចេញ

«បង...ចង់ៗធ្វើអី?»Junie បើកភ្នែកធំៗពេលដែល
អ្នកកម្លោះឱនមុខមករកករបស់នាង។ Jungkook
មិនឆ្លើយ  នឹងសំណួររបស់នាងហើយក៏ឱនទៅគ្រប់
គ្រងកខ្ចីមួយនោះ គេបឺតជញ្ជក់វាតិចៗរហូតដល់មាន
ស្នាមជាំដុំៗ

«ហុឹកៗ...»Junie

«Jun បងសុំទោស Jun កុំយំអី Jun»Jungkook
រឹតតែតឹងទ្រូងពេលដែលឮសម្លេងយំខ្សឹបខ្សួលរបស់នាងបន្លឺឡើង   គេក៏បញ្ឈប់គ្រប់យ៉ាងទាំងវេទនាក្នុង
ខ្លួនជាទីបំផុត  អ្នកកម្លោះដាក់នាងចុះពីលើភ្លៅរបស់គេហើយញីសក់ក្បាលខ្លួនឯងខ្លាំងៗ     ហេតុអីក៏គេបណ្តោយ   ឱ្យអារម្មណ៍របស់គេអូសទាញទៅធ្វើរឿង
បែបនេះដាក់នាងទៅកើត?      គេឆ្គួតហើយមែនទេ? ហេតុអីក៏គេមិនអាច  គ្រប់គ្រងអារម្មណ៍ខ្លួនឯងបែប
នែះ? គេវីសនឹងបំផ្លាញក្មេងស្រីស្លូតត្រង់ដូចជានាង
ទៅហើយ។

«បងគុក...» Junie

«ឯងគេងទៅបងចេញក្រៅមួយភ្លែត»Jungkook
គេនិយាយចប់ក៏ងើបពីលើពូកហើយលើកដៃបើកទ្វារ
ផ្ទះតែនាងតូចរត់មកឱបចង្កេះគេជាប់

«បងខឹង Jun មែនទេ?»Junie

«បងមិនបានខឹងឯងទេ Jun» Jungkook

«Jun ស្រឡាញ់បង»Junie    ឱបចង្កេះរាងក្រាស់ពីក្រោយនាងយំខ្សឹបខ្សួល ហើយសារភាពគ្រប់យ៉ាងប្រាប់ទៅគេ នាងលាក់វាអស់រយៈពេល 5 ឆ្នាំហើយវាដល់ពេលហើយដែលនាងត្រូវប្រាប់គេ

«Jun...» Jungkook ក៏បង្វែរខ្លួនទៅប្រសព្វមុខជាមួយនឹងរាងតូច គេក៏ចាប់ក្រសោបរាងកាយតូចយ៉ាងណែន ហេតុអីក៏គេមិនដែលចាប់អារម្មណ៍ថាក្មេងស្រីម្នាក់ដែលតែងតែតាមឆាឆៅរំខានគេគ្រប់
ពេលលួចស្រឡាញ់គេបែបនេះ? ហេតុអីក៏គេល្ងង់ដល់ម្លឹង?

«បងស្រឡាញ់ Jun ទេ?»Junie

«បង...»Jungkook
ឃើញ Jungkook និយាយមិនចេញនាងក៏ញញឹមហើយឱបគេយ៉ាងណែនលាយឡំជាមួយនឹងទឹកភ្នែកជោគថ្ពាល់

Because I love You.✓Where stories live. Discover now