[Because I Love You✨] episode31
lamborghini ពណ៌ខ្មៅឈប់ចតនៅពីមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃ នាយក៏ប្រញាប់ចុះពីលើឡានហើយដើរទៅបើកទ្វារឡានឱ្យនាងតូចរួចក៏លើកនាងលីចូលទៅខាងក្នុង។ Jin Taehyung និង Jimin ក៏រត់មកមើលពេលដែលឃើញប្អូនប្រុសដែលបាត់បង់ការចងចាំលីប្អូនថ្លៃចូលមកក្នុងភូមិគ្រឹះទាំងកម្រោល
«អេ! លោកធ្វើស្អីប្អូនខ្ញុំដាក់នាងចុះទៅ»Jin ច្រត់ចង្កេះកំហកឱ្យ Jungkook តែគេមិនខ្វល់បែរជាសើចនិងការសម្តែងដ៏សែនសមរបស់បងធំគេទៅវិញ
«យ៉ា...លោកសើចស្អី?»Jin
«សើច hyung នឹងល្មមឈប់សម្តែងទៅធុញណាស់»Jungkook និយាយចប់ក៏លីនាងឡើងទៅបន្ទប់បាត់ទុកឱ្យបីនាក់ទេឈរមើលមុខគ្នាភ្លឹះៗ
«វាចងចាំវិញហើយមែនអាតុញ?»Taehyung អេះក្បាលខ្វោកៗស្របជាមួយសំណួរទៅកាន់លោកគ្រូ
ពេទ្យ Park Jimin
«អើយើងគិតចឹងដែរនឹងណាវាចងចាំវិញល្អហើយកុំឱ្យយើងពិបាកនាំគ្នាសម្តែងស្អីទៀតហត់មែនតើ»
Jimin ញញឹមហើយអង្គុយចុះលើសាឡុងវិញ
«តែយើងខ្លាចថាវាជម្រះបញ្ជី អាមួយនឹងដៃធ្ងន់ណាស់មួយដៃៗវាសឹងបាក់ឆ្អឹងខ្នង»Taehyung
«វាមិនខ្លាំងជាងបងធំវាទេជឿយើងទៅ»Jin"ក្រាក"
Jungkook ដើរចូលទៅក្នុងបន្ទប់ហើយបោះរងកាយតូចច្រឡឹងទៅលើពូកមួយទំហឹងមិនថ្នមដៃអីបន្តិចសោះ Junie សម្លក់មុខគេហើយលើកដៃអង្អែលចង្កេះថ្នមៗទាំងមុខស្អុយប៉ែ។
«អឹស»Junie លើកដៃស្រាយក្រវ៉ាត់កចេញពីមាត់ហើយគប់វាទៅកណ្តាលមុខរបស់នាយ គ្រាន់តែលួងនាងមិនបាត់សោះចាំបាច់ប្រើអំពើហិង្សា
«គេងទៅបងទៅជម្រះបញ្ជីជាមួយនិងពួកhyung បន្តិច»Jungkook អង្អែលក្បាលនាងថ្នមៗគេប្រុងនឹងដើរចេញទៅហើយតែនាងឱបដៃគេជាប់
«កុំធ្វើបាបគាត់អីពួកគាត់ជួយអូនតើ»Junie និយាយសម្លេងតូចដូចកូនក្មេងដាក់គេ បងៗទាំងអស់ព្រោះតែជួយនាងទើបពួកគេសម្តែងផង កុហកផង រៀបគម្រោងការផង គ្រប់យ៉ាងគឺដើម្បីតែនាងនិង Jungkook បើសិនជាទៅបន្ទោសពួកគេវាមិនសមនោះទេ។
«ហឹម...អូខេ»Jungkook ញញឹមដាក់នាងតូច គេក៏ឡើងលើគ្រែហើយទាញនាងមកគេងឱបជាប់ទ្រូងមួយឆ្នាំហើយដែលគេមិនដែលបានគេងឱបនាងបែបនេះ។
«Jungkook បងស្រឡាញ់អូនទេ?»Junie ងើយក្បាលសម្លឹងមុខគេភ្លឹះៗ Jungkook ឱនមុខមកមើលនាង គេសើចតិចៗមុននឹងទម្លាក់បបូរមាត់ក្រាស់លើបបូរមាត់តូចស្តើង
«បងស្រឡាញ់អូន ស្រឡាញ់តែអូន អូនតែម្នាក់គត់» Jungkook ញីក្បាលនាងតិចៗ Junie ញញឹមយ៉ាងស្រស់ដូចជាផ្កាដែលត្រូវទឹកសន្សើម
«ចឹងបងធ្វើគោឱ្យអូនជិះមក»Junie
«អូនឡប់មែនឬឡប់លេងៗ?»Jungkook ផ្ទាត់ថ្ងាស់នាងបន្តិច គេក្តាប់មាត់គ្រឺតក្នាញ់នឹងនាងល្អិតនេះណាស់ខ្វះអីលេងខ្លាំងណាស់មែនទេបានជាចង់ឱ្យប្តីធ្វើគោឱ្យជិះនោះ? គ្រាន់តែគិតគេឈឺក្បាល 10 ថ្ងៃមុនបាត់ទៅហើយ។
«ហុឹកៗ...Jungkook បងឈប់ស្រឡាញ់អូនហើយមែន?» Junie វាយទ្រូងគេខ្លាំងៗនាយមិនមាត់មិនកគិតតែពីឈរឱ្យនាងវាយតាមចិត្ត
«បងស្រឡាញ់ ស្រឡាញ់ស្ទើរលេបហើយនៀក»JK
«បងចង់លេបអូនចូលពោះហើយអាងទៅរកស្រីថ្មីមែន ហុឹក.. បងអាក្រក់ណាស់»Junie
«អូនលេបថ្នាំខុសមែន?»Jungkook ច្រត់ចង្កេះឈឺក្បាលក្រពុលមុខនឹងមនុស្សស្រីជាទីស្រឡាញ់ដែលរករឿងគេមិនឈប់ កាលគេមិនទាន់ស្រឡាញ់នាងខ្លាំងនាងឡើងត្រឹមត្រូវ ញិញ៉ក់តែក៏គួរឱ្យស្រឡាញ់ ដល់ពេលដែលនាងដឹងចិត្តថាគេស្រឡាញ់ខ្លាំងក៏ចេញចរិក zin ក្មេងមត្តេយ្យសុំខ្មាស
«បង...បងឆាប់ចេញទៅ»Junie រុញគេចេញតែគេដូចជាមិនកម្រើកខ្លួនអីសូម្បីបន្តិច។
«ម៉េចមិនចេញទៅ? ក្រែងបងឈប់ស្រឡាញ់អូនហើយ
មិនចឹង? បើបងស្រឡាញ់អូនបងឱ្យអូនជិះបងហើយ»Jun
Jungkook គ្មានជម្រើសគេក៏ឱនចុះហើយឱ្យនាងអង្គុយពីលើខ្នងរបស់គេហើយក៏ចាប់ផ្តើមវាពេញបន្ទប់តាមសម្តីមហាប្រពន្ធរបស់គេ។
«ជុៗ ហាហា»Junie សើចអរកខឹកនៅលើខ្នងរបស់គេ ចំណែក Jungkook វិញកំពុងតែឈឺចង្កេះស្រាប់ផងហើយត្រូវម៉ែប្រពន្ធធ្វើបាបទៀតមុខគ្នាឡើងស្លេកបែកញើសជោគខ្លៀកតែម្តង
«បានហើយ Jun»Jungkook និយាយចប់ Junie ក៏ងើបចេញពីខ្នងរបស់គេហើយហក់ឡើងទៅគេងនៅលើពូកទាំងញញឹមញញែមយ៉ាងពេញចិត្ត
«ឈប់ខឹងបងនៅហ្អាសអូនសម្លាញ់»Jungkook ឡើងទៅគេងក្បែរនាង Jungkook ងួកក្បាលញាប់ស្អេកហើយក៏ឡើងគេងពីលើគេ
«ឈប់ហើយ»Junie
«ទម្រាំឈប់បងចង់បាក់ចង្កេះ»Jungkook សើចហើយញីក្បាលនាងតិចៗ
«រអ៊ូណាស់ចុះអាប្រើចង្កេះនៅពីលើអូនរាប់ម៉ោងម៉េចមិនរអ៊ូផង?»Junie ក្តាប់មាត់សម្លក់គេទាំងគ្រឺតក្នាញ់រអ៊ូនោះរអ៊ូប្រពន្ធជិះប្តីលេងពីរបីជុំសោះធ្វើមុខដូចចាញ់សង្រ្គាម។
«ស្រួលខ្ជិលរអ៊ូ»Jungkook និយាយហើយក៏សើចខ្លាំងៗ Junie ពីមុខដែលអៀនប្រៀនមុខក្រហមពេលគេនិយាយសម្តីចឹងៗបាត់ទៅណាហើយ? ម៉េចក៏ឥឡូវសម្បើមដៃម្ល៉េះ?
«និយាយចឹងម្សិលមិញអូនទៅក្លិបធ្វើអី?»JK សម្លឹងមុខនាងដោយក្រសែភ្នែកងឿងឆ្ងល់តាំងពីស្គាល់គ្នាជាមួយនាង 6 ឆ្នាំមកនេះ លើកទីមួយហើយដែលគេឃើញនាងទៅលេងក្លិបហើយថែមទាំងស្លៀកពាក់សុិចសុីទាក់ទាញអារម្មណ៍ទៀតផង។
«អូនទៅគឺដោយសារតែបងនឹងហើយបង hope គាត់ call មកប្រាប់អូនថាបងកំពុងតែអង្គុយផឹកស្រាឱបស្រីចឹងហើយអូនក៏តែងខ្លួនទៅតែម្តងទៅ»Jun និយាយបណ្តើរសម្លក់ប្តីបណ្តើរនេះបើនាងមិនបានទៅណាគេប្រាកដជាឡើងឋានសួគ៌ជាមួយនាងស្រីក្បាលខៀវដល់ជាន់ទីប៉ុន្មានទៅហើយទេ។
«អរចឹងមានន័យថាគ្រប់យ៉ាងជាគម្រោងរបស់អូន? ហើយប្រុសម្នាក់នោះ? អាមួយនឹងវាជាអ្នកណា? អូនស្គាល់វា?»Jungkook ជ្រួញចិញ្ចើមដាក់ប្រពន្ធដោយការសង្ស័យ បើគ្រប់យ៉ាងវាជាកម្រោងចឹងមានន័យថាប្រុសម្នាក់នោះ ឱបរឹតនាងក៏វាជាផែនការរបស់នាងដែរ?
«គឺ...គេជា Songkang ជា...ជាមិត្តរបស់អូន»Junie ស្ញេញដាក់គេតិចៗ ក្រាន់តែឮនាងសារភាពភ្លាមគេក៏ងើបគ្រូកអង្គុយចុះឈ្ងោកមុខនៅលើពូក គេតូចចិត្តខ្លាំងណាស់គ្រាន់តែមិនចង់ឱ្យគេដេកជាមួយស្រីផ្សេងសោះចាំបាច់រៀបចំផែនការអ្វីដល់ថ្នាក់នឹង? បោកគេឱ្យេជឿលង់ដល់ថ្នាក់ប្រើកម្លាំងបាយវាយតប់គ្នាទៀត នេះហើយម៉ែប្រពន្ធ
«Jungkook អូនសុំទោស»Junie លើកដៃឱបគេពីក្រោយហើយហំុព័ទ្ធជើងតូចៗរបស់នាងជុំវិញចង្កេះរបស់គេ
«បងចង់គេង»Jungkook ទាញជើងនាងចេញពីចង្កេះ គេប្នផ្តួលខ្លួនទៅលើពូកទន់ៗហើយបិទភ្នែកគេង
«អើយ»Jungkook បើកភ្នែកធំៗពេលដែលនាងតូចឡើងអង្គុយពីលើពោះរបស់គេ
«ឈប់ខឹងអត់?»Junie ច្រត់ដៃម្ខាងលើទ្រូងរបស់គេហើយម្ខាងទៀតចង្អុលមុខរបស់គេ
«អត់»Jungkook
«សួរម្តងទៀតឈប់អត់?»Junieទាញសៀវភៅក្រាស់មួយដែលនៅក្បែរក្បាលគ្រែមកចង្អុលមុខរបស់គេ
«អត់»Jungkook
"ផូស" Junie វាយក្បាលគេមួយសៀវភៅហើយងើបចេញពីគេយ៉ាងលឿនទាំងទឹកភ្នែកហូរសស្រាក់ នាងខឹងណាស់ខឹងដែលលួងមិនព្រមបាត់។
«អញឈប់លួងហើយខឹងអីខឹងទៅ»Junie និយាយចប់ក៏ងើបគ្រូកហើយបើកទ្វារចេញខាងក្រៅបន្ទប់យ៉ាងលឿន។
"ផាំង"
«ហឹម...ប្រពន្ធបងអើយ»Jungkook ដកដង្ហើមធំហើយក៏ប្រាស់ខ្លួនដេកទាំងឈឺក្បាល។
YOU ARE READING
Because I love You.✓
Romanceទម្រាំមានថ្ងៃនេះយើងឆ្លងកាត់រឿងរ៉ាងជាច្រើនមកមានទាំងសប្បាយមានទាំងកើតទុក្ខតែបងនឹងមិនបោះបង់ចោលអូនឡើយគ្រប់យ៉ាងដែលបងធ្វើគឺដោយសារតែបងស្រឡាញ់អូន។