THE END

6.7K 185 15
                                    

[ Because I Love You✨]        ភាគបញ្ចប់

ដៃក្រាស់លើកបីរាងតូចដែលមុខស្លេកស្លាំងចេញពីបន្ទប់ទឹកវិញ គេដាក់រាងកាយតូចលើសាឡុងថ្នមៗហើយអង្គុយក្បែរនាង ជូននី ដាក់ក្បាលផ្អែកលើស្មារបស់គេនាងមានអារម្មណ៍ថាល្ហិតល្ហៃ អស់កម្លាំង តែពេលដែលបាននៅក្បែរ ជុងហ្គុក នាងមនអារម្មណ៍ថាកក់ក្តៅនិងមានសុវត្ថិភាព។
"អូនយ៉ាងម៉េចហើយពៅ?"ជុងហ្គុក ឱនមើលផ្ទៃមុខតូចអង្អែលក្បាលនាងតិចៗ គេភ័យឡើងស្លេកមុខស្លេកមាត់អស់ហើយពេលនៅសុខៗនាងក្អួតយកៗបែបនេះ។
"អូនវិលមុខម៉េចទេ ជុងហ្គុក អូនចង់ឱបបង"ជូននី ត្បុលក្បាលចូលទៅរកទ្រូងកក់ក្តៅ ជុងហ្គុក ក៏ផ្តេកខ្លួនគេងលើសាឡុងដោយមានរាងតូចគេងពីលើ។
"ម៉េចម៉ាយកប្រពន្ធទៅពេទ្យវ៉ើយ" ជីន សម្លឹងមើលជូននី ដោយក្តីព្រួយបារម្មណ៍ គេស្រឡាញ់នាងដូចជាប្អូនបង្កើតរបស់គេយ៉ាងចឹង រយៈពេលមួយឆ្នាំដែលជុងហ្គុក បាត់ខ្លួនពួកគេមើលថែនាងដូចជា ព្រះនាងម្ចាស់យ៉ាងចឹង សូម្បីតែម្ហូបក៏គេមិនដែលឱ្យនាងធ្វើដែរ ។
"ជូននី អូនកើតអី?" ជីមីន ដើរមកដល់ក៏ដាក់កាបូបចុះហើយដើរមកស្ទាបថ្ងាស់របស់នាង ខ្លួនក៏មិនក្តៅតែហេតុអីក៏មុខស្លេកដល់ថ្នាក់នេះ? ជីមីន ដើរមកបើកកាតាបយកប្រដាប់ស្ទង់កម្តៅយកមកវាស់រាងតូច គេជ្រួញចិញ្ចើមចូលគ្នាព្រោះសូម្បីក្តៅក្នុងក៏មិនក្តៅ គេក៏យកប្រដាប់វាស់ចង្វាក់បេះដូងមកដាក់វាស់លើទ្រូងរាងតូច តែក៏ប្រទាក់នឹងភ្នែកខ្លារបស់ជុងហ្គុក
"នែ៎ អាប្រកាច់ ប្រពន្ធឈឺវ៉ើយ ហែងប្រកាន់អីក៏ប្រកាន់ម៉េស?" ជីមីន
"ទៅៗ លឿនឡើង"ជុងហ្គុក
"អុីឆុយ!! ចង្វាក់បេះដូងខុសប្រក្រតី?" ជីមីន បន្លឺឡើងភ្លាម ជុងហ្គុក ក៏បើកភ្នែកធំៗ ជីន ក៏នៅមិនសុខគេងើបចេញពីសាឡុងហើយដើរតម្រង់មកមើលនាងតូច ។
"ខុសម៉េច hyung?" ជុងហ្គុក
"ថាលេង"ជីមីន
"ផូស...អាប្រកាច់" ជីន ទះក្បាល ជីមីន មួយដៃហើយសម្លក់គេឱ្យថ្មែរមិញគេភ័យសឹងតែស្លាប់ទៅហើយចេះលេងសើចទៅកើត។
"យី! ចេះជាងពេទ្យម៉េស?"ជីមីន
"ជូននី! អូនមានក្អួតចង្អោរទេ? ហើយមានទៀតដូចជាវិលមុខ អស់កម្លាំងអីបែបនឹងណា"ជីមីន
"ចា មានទាំងអស់" ជូននី និយាយចប់ Jimin ក៏ញញឹមសឹងតែរហែកថ្ពាល់ហើយធ្វើឱ្យអ្នកទាំងបីដែលមិនដឹងខ្យល់អីធ្វើមុខស្លើៗទាំងមិនយល់
"ឯងក្លាយជាម្តាយគេហើយ ស្រីជូន"ជីមីន ញញឹមហើយអង្អែលក្បាលនាងតិចៗមិញគេពិនិត្យឃើញហើយថានាងមានចង្វាក់បេះដូងខុសប្រក្រតីព្រោះមានកូនសាច់មួយដុំដែលនៅក្នុងពោះកំពុងតែមានចង្វាក់បេះដូងដូចគ្នា។
"មែន...ពិតមែនហ្អីបងមីន?"ជូននី ញញឹមទាំងទឹកភ្នែកហើយក៏លើកដៃអង្អែលពោះនាងតិចៗចំណែក ជុងហ្គុក ដែលជាអ្នកដែលចង់បានកូនជាងគេនោះគាំងស្ញេញ និយាយអ្វីលែងចេញ ចេញតែទឹកភ្នែក តែទឹកភ្នែកនៃភាពសប្បាយរីករាយ
"មែនណា!! បងពិនិត្យឃើញមិញនឹងហើយកូនទើបតែបាន 1 អាទិត្យទេណាមើលថែឱ្យស្រួលបួលព្រោះវាងាយនឹងរលូត" ជីមីន
"តែពួកយើងទើបតែចាក់ខ្ចៅយប់មិញមួយយប់ទល់ភ្លឺទេ hyung តិចកូនខ្ញុំមានរឿងអីទៅ?"ជុងហ្គុក និយាយទាំងបែកញើសជោគថ្ងាស់ព្រោះខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃរបស់ប្រពន្ធ
"មិនអីទេ ព្រោះកូនមិនទាន់ចេញរូបរាងច្បាស់លាស់នៅឡើយចឹងហើយគឺនៅជាកូនដុំសាច់តូចមួយប៉ុណ្ណោះតែចាប់ពីពេលនេះទៅកុំចាក់ខ្ចៅស្អីនឹងទៀតប្រយ័ត្នស្រប៉ែតក្បាលកូន បើចង់ខ្លាំងប្រើដៃខ្លះទៅ" ជីមីន ដាក់បង្គុយទល់មុខ ស៊ុកជីន ហើយក៏រៀបចំថ្នាំឱ្យរាងតូច
"ជូននី យើងមានកូនហើយពៅមាស"ជុងហ្គុក ញញឹមសឹងតែហែកថ្ពាល់ហើយទាញនាងមកថើបពីរបីខ្សឺត ទីបំផុតការខិតខំប្រឹងប្រែងចាក់ខ្ចៅយប់ថ្ងៃរបស់បានសម្រេចហើយ។
"ហុឹកៗ អូនរំភើបណាស់ ជុងហ្គុក"ជូននី ញញឹមទាំងទឹកភ្នែក ដំបូងនាងក៏មិនទាន់ចង់បានកូនប៉ុន្មានដែរតែពេលនេះនាងចង់ឃើញមុខគេខ្លាំងណាស់ ចង់ដឹងថាកូនក្នុងផ្ទៃនាងស្រីឬក៏ប្រុស សុខភាពល្អទេ? មានអវយវៈគ្រប់គ្រាន់ឬអត់?
"អូនកុំយំប្រយ័ត្នកូនបងឈឺ" ជុងហ្គុក
"បងក៏យំដែរហិៗ"ជូននី
"បងរំភើបពេក" ជុងហ្គុក
"បានហើយឈប់ល្ហេមល្ហាមទៅនេះ ជូននី ថ្នាំជំនួយសុខភាពម្តាយនិងទារក ហើយអានេះវីតាមីនញាំក្រោយបាយបីពេល ហើយអាហ្គុកកុំភ្លេចនាំប្រពន្ធទៅពេទ្យពិនិត្យសុខភាពរាល់ខែផង"ជីមីន ដាក់ថ្នាំលើតុហើយរៀបរាប់គ្រប់មុខទាំងអស់ឱ្យនាងបានដឹង
"ហើយគិតយ៉ាងម៉េចទៀតអាហ្គុក?"ជីន
"មានគិតយ៉ាងម៉េចស្អែកការម៉ង ហិៗ" ជុងហ្គុក គិតរួចហើយថាខែក្រោយគេចង់រៀបការជាមួយនាងម្តងទៀតតែពេលនេះនាងកំពុងតែមានផ្ទៃពោះទុកយូរខ្លាចថាពោះប៉ោងពិបាកស្លៀកពាក់ការស្អែកតែម្តងទៅ
"ស្អីហ្អា! រៀបចំទាន់ដែរ?"ជីមីន ចំហមាត់ធ្លុងគេការ រៀបចំលឿនបំផុតយ៉ាងហោចណាស់ក៏មួយខែដែរនេះជុងហ្គុក ចង់ការស្អែក នៅពេលមិនដល់ 24h ទេគេប្រុងស្លៀកលីអូការមែនទេ?
"មនុស្សដូចជា ចន ជុងហ្គុក ហើយថីរៀបមិនទាន់?"ជុងហ្គុក ញញឹមចុងមាត់អ្នកណាមិនដឹងថាគេជាសេដ្ឋីវ័យក្មេងដេកលើគំនរមាសប្រាក់គេចង់បានអីគឺត្រូវតែបាននឹងហើយរឿងអីគ្រាន់តែការរៀបការរបស់គេខ្លួនឯងគេមិនអាចរៀបចំបានត្រឹមមួយថ្ងៃ?
"អើៗ យើងតេហៅ hyung hyung មកសិន" ជីមីន ក៏តេហៅគ្រប់គ្នាមកផ្ទះ ចំណែក ជីន ក៏ទៅចាត់ការចាប់គ្រួសារ ហ្វាង ញាត់គុកទាំងអស់គ្នា។

Because I love You.✓Where stories live. Discover now