[ Because I love You✨] episode20
បន្ទាប់ពីថតរូប Pre-wedding ហើយ JK ក៏នាំ Junie ទៅលេងនៅសួនកម្សាន្តដែលនៅកណ្តាលទីក្រុងសេអ៊ូល សម្លេងអ៊ូអរបន្លឺឡើងជុំវិញពួកគេ នាយញញឹមហើយក៏ដឹកដៃនាងចូលទៅខាងក្នុងដើម្បីទិញសំបុត្រ។
«បងខ្ញុំទិញសំបុត្រ2សន្លឹក»Jungkook
«នេះលោក»បុរសវ័យស្របានឹងនាយក៏ហុចសំបុត្រពីរសន្លឹកឱ្យមកគេ Jungkook ទទួលយកទាំងស្នាមញញឹមហើយក៏ដឹកដៃនាងចូលទៅលេង។
«អូនចង់ជិះអានោះ»Junie ចង្អុលទៅកន្រ្តកហោះកម្ពស់ខ្ពស់អាចនឹងហួសព្រលឹងបាន គ្រាន់តែឃើញនាងចង្អុលវាគេក៏គ្រវីក្បាលញាប់ស្អេកសឹងតែជ្រុះក្បាលពីកទៅហើយ គេមិនចូលចិត្តរបស់គ្រោះថ្នាក់បែបនឹងទេ គ្រាន់តែឃើញគេព្រឺក្បាលមុនបាត់ទៅហើយ។
«អត់! បងមិនឱ្យអូនជិះអាគ្រោះថ្នាក់ចឹងទេតោះទៅជិះឡានបុកគ្នាវិញ»Jungkook ទាញនាងសម្តៅទៅកន្លែងគេលេងឡានបុកគ្នាតែនាងគ្រវីក្បាលមិនព្រមទៅនាងនៅតែទទួចចង់ជិះអាកន្រ្តកហោះនោះដដែល។
«អត់ទេ! អូនចង់ជិះអានឹងៗ»ឃើញនាងនៅតែរឹងរុះគេក៏ដកដង្ហើមធំហើយក៏ព្រមទៅជិះវាជាមួយនឹងនាង
Jungkook ឡើងទៅលើវាទាំងញ័រជើងតតាត់បែកញើសប៉ុនៗគ្រាប់ពោតគេជាប្រុសដើមទ្រូងប្រាំហត្ថក៏ពិតមែនតែបើឱ្យមកលេងកន្លែងខ្ពស់ៗបែបនេះព្រលឹងគេរត់ចោលម្ចាស់វាហើយ។
" 1.2.3 "
«អាយ...»សម្លេងស្រែកបន្លឺឡើងពេលដែលកន្រ្តកហោះវាចាប់ផ្តើមរង្វិលលឿនទៅៗ
«Jungkook បងបើកភ្នែកមើស»នាងតូចទះស្មាគេតិចពេលដែលកន្រ្តកហោះដែលពួកគេជិះបានឈប់នៅលើកំពូលលើគេបង្អស់។
«ខ្ជិលបើកណាស់»Jungkook ឱបនាងជាប់ហើយថែមទាំងជ្រុបមុខនៅនឹងដើមទ្រូងរបស់នាងចំណែកភ្នែកវិញបិទជិតឱ្យឈឹង-,-
«បងខ្លាចខ្ពស់ឬ?»Junie សើចតិចៗហើយក៏អង្អែលសក់ក្បាលទន់ៗរបស់គេលេងតិចៗ
«មិនខ្លាចទេ»Jungkook
«ចឹងក៏បើកភ្នែកមកវាស្អាតខ្លាំងណាស់ពេលយើងមើលទៅក្រោម»Junie
«ហឹម...អត់បើកទេ»Jungkook នៅតែមិនព្រមបើក Junie ក៏ទាញគេចេញពីការឱបហើយក្រសោបផ្ទៃមុខរបស់គេដោយដៃទាំងសងខាងមុននឹងទម្លាក់បបូរមាត់តូចស្តើងទៅលើបបូរមាត់ក្រាស់របស់គេ។ JK បើកភ្នែកធំៗសម្លឹងមើលទៅនាងតូច គេក៏បិទភ្នែកម្តងទៀតហើយកិថើបតបទៅនាងវិញយ៉ាងផ្អែមល្ហែម ។
«យ៉ាងម៉េចដែរខ្លាចទៀតទេ?»Junie សើចតិចៗពេលដែលឃើញគេបើកភ្នែកមើលជុំវិញ វាពិតជាស្រស់ស្អាតណាស់ អគារធំៗ នៅក្នុងទីក្រុង ផ្ទៃមេឃស្រឡះ ខ្យល់បក់ល្ហៀកៗ នាយក៏ងាកទៅខាំមាត់សម្លក់នាងល្អិតទាំងគ្រឺតក្នាញ់ ចេះរកនឹកបោក
បញ្ឆោតគេឱ្យបើកភ្នែកបានទៀត ឆ្លាតក្រាន់បើ><
«កុំសម្លឹងអូនបែបនេះ!»Junie វាយទ្រូងគេមួយដៃថ្ពាល់ប់ោងៗក៏ចាប់ផ្តើមក្រហមពេលដែលគេសម្លឹងនាងមិនដាក់ភ្នែកបែបនេះ។
«សម្លឹងមិនបាន?»Jungkook ញោចស្នាមញញឹមហើយក៏ខិតមុខទៅកាន់តែជិតផ្ទៃមុខរបស់នាង ថ្ងាស់ជល់ថ្ងាស់ ដង្ហើមក្តៅៗបោកផាយផាត់ប៉ះគ្នាទៅ
វិញទៅមកធ្វើឱ្យស្រីតូចដែលអៀនប្រៀនរឹតតែពិបាកទប់ពណ៌ក្រហមកុំឱ្យវាផុសចេញមកលើផ្ទៃមុខតូចៗរបស់នាង។
«អួយ...ក៏អៀនណា»Junie ងាកមុខចេញនាងបែរទៅញញឹមសឹងតែហែកថ្ពាល់ជាពីរ ភ្នែកសម្លឹងមើលទៅទីក្រុងតែបេះដូងកំពុងតែលោតខុសចង្វាក់ ជំពាក់ជំពិន រកថាមិនត្រូវ ចង្កេះតូចក៏ត្រូវបានក្រសោបដោយដៃក្រាស់ខ្មឹក គេលើកនាងមកដាក់លើភ្លៅរបស់គេហើយអង្អែលភ្លៅសខ្ចីថ្នមៗ
«អួយ...ក៏ប្រាប់ថាអៀន ហើយបងចូលចិត្តផ្គើនអូនម្ល៉េះហ្អាស??»junie ក្តាប់មាត់ទាញដៃគេចេញតែគេរឹតតែប្រហឺនផុតពីភ្លៅសខ្ចី ក៏ប្តូរមកច្របាច់ដើមទ្រូងទន់ៗតិចៗ
«Jungkook នេះជាទីសាធារណៈមិនមែនបន្ទប់របស់យើងទេ»Junie ជ្រុបមុខនឹងទ្រូងរបស់គេផ្ទៃមុខរឹតតែក្រហមជាងមុនទៅទៀត។
«គ្មានអ្នកណាចាប់អារម្មណ៍ទេត្រឹមប៉ះតិចតួចនោះ» Jk ញីសក់ក្បាលអ្នកដែលគេងកើយទ្រូងរបស់គេ
«តែអូនប្រាប់ហើយណាថាអៀន»Junie
«ត្រូវការ បេនដា 500 ទេហ្អឹស?» Jungkook និយាយចប់ភ្លាមនាងតូចក៏ខាំចុងដោះរបស់គេដែលពួននៅក្នុងអាវសឺមី ស ភ្លាម ប្រាប់ហើយថាគ្នាកំពុង
តែអៀនញ៉ោះនោះញ៉ោះ ញ៉ោះយកពានមែនទេ?
«អូយ...ជាកូនឆ្កែមែនទេនេះ?»jungkook ខាំមាត់ហើយទាញនាងចេញពីទ្រូង មុននឹងខាំថ្ពាល់របស់នាងវិញម្តង "សងសឹក"-.-
«អើយ...លែងណា ចេះមកខាំដូចកូនឆ្កែទៅកើត នៀក»Junie រុញក្បាលគេចេញ ថ្ពាល់ប៉ោងៗក៏ឡើងក្រហម ហើយមានស្នាមធ្មេញបូកទាំងទឹកមាត់ទៀតនិយាយរួមទៅមួយឈុតតែម្តង
«អ្នកណាជាអ្នកខាំមុននោះ?»Jungkook
«អ្នកណាជាអ្នកធ្វើឱ្យអូនអៀននោះ?»Junie
«ហើយបងសួរហើយតើថាត្រូវការ បេនដា500 ទេ? ជាថ្នាំទម្លាក់អៀនណាអូនស្គាល់ទេ»Jungkook
"ដឹប"
ប្រអប់ដៃតូចក្តាប់យ៉ាងណែនហើយក៏វាយទ្រូងគេមួយដៃ ព្រមចាញ់នាងមួយដងគេដាច់ខ្យល់ងាប់មែនទេ? ចំណែកគេវិញកាលដែលឃើញនាងមុខមិនរិកមិនរយបែបនេះក៏ដឹងហើយថានាងកំពុងតែងង៉ក់ដាក់គេទៀតហើយ Jungkook គ្រវីក្បាលហួសចិត្តហើយក៏ទាញនាងមកថើបថ្ពាល់ទាំងសងខាងដើម្បីជាការលួងលោម។
"ជុប...ជុប..."
«ធ្វើកុំងង៉ក់ដាក់ប្តីមើស!!» Jungkook ទាញថ្ពាល់ទន់ៗទាំងសងខាងចុះឡើងហើយនិយាយលួងលោមដូចជាគេនឹងជាកូនក្មេងអាយុប្រាំឆ្នាំយ៉ាងចឹង។
«មើស! កុំធ្វើចរិក 2 មួយរយដាក់អូនតិចមួយដៃខ្ទប់កន្រ្តកហោះ»Junie លើកដៃជន្លគេដែលគិតតែពីសើចដាក់នាង មនុស្សកំពុងតែខឹងគេបែរជាសើចឥតឈប់ទៅវិញ។
«ទៅៗ ទុកថាបងខុសចុះណា»Jungkook ក៏ដាក់នាងចុះពីលើភ្លៅហើយអង្គុយមើលទេសភាពធ្វើ
ព្រងើយ Junie ខាំមាត់សម្លក់ទឹកភ្នែកស្រក់ចុះមក តក់ៗអាចថានាងពូកែអន់ចិត្តក៏ថាបានតែគេគ្រាន់តែលួងនាងឱ្យយូរបន្តិចក៏មិនបាន គិតទៅមនុស្សប្រុសបានតែដំបូងទេ :'(
«អុីឆុយ...អាណាវ៉ៃអូន?»Jungkook ប្រុងនឹងលើកដៃជូតទឹកភ្នែកឱ្យនាងតែនាងគ្រវាសដៃគេចេញ
«អើយ...ងង៉ក់អីសម្បើមម៉េស? ប្រាប់បងមកអូនចង់បានអីហ្អាពៅព្រលឹងស្ទឹងមានជ័យ»Jungkook
«ហឺ!! លួងអូន»Junie ឱបដៃហើយបែរមុខទៅតូចចិត្តដាក់ទេសភាពជុំវិញខ្លួន។
«ក្រែងបងលួងហើយតើ»Jungkook
«លួងយូរតិចទៅអត់ទេស! ហុឹកៗ...»Junie
«អូហូ!! ok ok ណាម៉ោះពៅមាស»Jungkook លើកនាងមកឱ្យអង្គុយលើភ្លៅម្តងទៀត ហើយអង្អែលក្បាលនាងថ្នមៗ
«អូនចង់ញាំអី? ការ៉េមសូកូឡា ឬក៏ការ៉េមមិនរលាយ? ហ្អឹស? ប្រាប់បងមក»Jungkook និយាយហើយក៏សើចតិចៗ ទោះជាគេលួងនាងក៏ដោយតែគេក៏មិនភ្លេចអារបៀបដុតនាងឱ្យឆេះថែមពេលខ្លះគេក៏ឆ្ងល់ដែរក្រែងលួងឱ្យបាត់ងរមែនទេ? ចុះហេតុអីកេចាំបាច់ធ្វើឱ្យនាងខឹងកាន់តែខ្លាំង? អត់យល់><
«ឆ្គួត...»Junie ខាំមាត់ខ្ញៅករបស់គេនឹងក្រចករបស់នាង គេនៅមិនទាន់ភ្លេចអាការ៉េមល្បល់កាច់នឹងទៀតមែនទេ?
«អូនហ្អា»Jungkook
«ចាស?»Junie
«បងសុំទោសណាដែលបងមិនអាចនាំអូនដើរលេងដោយប្រើឡានដូចលើកមុន សុំទោសណាដែលបងមិនអាចនាំអូនទៅនៅកន្លែងល្អជាងនេះ ហើយក៏រឹតតែសុំទោសដែលបងមិនអាចធ្វើឱ្យពិធីមង្គលការរបស់យើងអធិកអធមជាងនឹង បងសុំទោស Jun» Jungkook ឈ្ងោកមុខចុះគេមានអារម្មណ៍ថាខ្លួនឯងមិនអាចធ្វៀឱ្យនាងមានក្តៅសុខគ្រប់គ្រាន់ ព្រោះពេលនេះគេគ្មានអ្វីគ្រប់យ៉ាងដូចពីមុនឡើយ។
«ប្រុសឆ្គួត! ម៉េចក៏បងគិតបែបនេះ? បងចាំណាអូនស្រឡាញ់បងជាបង បងជាក្តីសុខរបស់អូន បងជាអ្វីគ្រប់យ៉ាងរបស់អូន មានបងអូនមានអ្វីៗគ្រប់យ៉ាងទាំងអស់ កុំមានគំនិតឆ្គួតៗបែបនឹងទៀតឮទេ?»Jun
ទាញច្រមុះគេលេងតិចៗទាំងគ្រឺតក្នាញ់គេចេះគិតបែបនេះទៅរួច ក៏ដឹងហើយថានាងស្រឡាញ់គេមិនដែលប៉ងចង់បានអីពីគេក្រៅពីក្តីស្រឡាញ់របស់គេនោះទេ។
«បាទ! បងឈប់ហើយ បងសន្យាណាថានឹងមើលថែអូន ទោះថ្ងៃខាងមុខមានរឿងអ្វីក៏ដោយក៏បងនឹងមិនលែងដៃអូនជាដាច់ខាត បងនឹងនៅក្បែរអូនចង
ចាំអូន ចងចាំស្នេហារបស់យើង ហើយអូនក៏ដូចគ្នាហាមបោះបង់បងចោល ហើយក៏ហាមមានគំនិតចង់រត់ចោលបងដូចពីមុនទៀតទេឮទេ?»JK
«ចាស៎ អូននឹងមិនព្រមឱ្យថ្ងៃនោះកើតឡើងជាដាច់
ខាត» Junie ក៏ត្បុលក្បាលចូលទៅឱបរាងកាយគេយ៉ាងណែន។ ក្តីស្រឡាញ់មួយនេះវានឹងគ្មានថ្ងៃរលប់ចេញចេញបេះដូងតូចមួយនេះឡើយ នាងនឹងស្រឡាញ់គេ ស្រឡាញ់គេតែម្នាក់គត់។
YOU ARE READING
Because I love You.✓
Romanceទម្រាំមានថ្ងៃនេះយើងឆ្លងកាត់រឿងរ៉ាងជាច្រើនមកមានទាំងសប្បាយមានទាំងកើតទុក្ខតែបងនឹងមិនបោះបង់ចោលអូនឡើយគ្រប់យ៉ាងដែលបងធ្វើគឺដោយសារតែបងស្រឡាញ់អូន។