រាងកាយតូចសម្រូតចុះផ្អែកទៅនឹងជញ្ជាំងអគារក្បែរនោះ ប្រអប់ដៃតូចលើកខ្ទប់មុខខ្លួនឯង នាងខំប្រឹងទប់សម្លេងនៃការឈឺចាប់ទាំងតឹងទ្រូងស្ទើរតែផ្ទុះទៅហើយ ប្រអប់ដៃស្តាំក្តាប់យ៉ាងណែនហើយលើកគក់ទ្រូងខាងឆ្វេងដែលកំពុងតែគាំងស្តូកដូចជាគ្មានចលនាអ្វីទាំងអស់ គ្រប់យ៉ាងវារលាយអស់ហើយ ល្ហល្ហេវសឹងតែដូចវាលរហោស្ថាន គ្មានគេវាប្រៀបដូចជាគ្មាននរណាម្នាក់នោះនៅលើផែនដីនេះ តែនាងគ្មានជម្រើសទេ នាងត្រូវតែដើរចេញ គ្រប់យ៉ាងនឹងល្អប្រសើរបើសិនជាគ្មាននាង:')
«អូនសុំទោស ហឹុក...ហុឹក...អូនមិនចង់បាត់បង់បងទេតែអូនត្រូវតែហ៊ានលះបង់បងឱ្យទៅគេ» Junie ញញឹមទាំងទឹកភ្នែកស្រក់ចុះ មួយថ្ងៃនេះនាងយំសឹងតែដាច់ខ្យល់ម្តងៗទៅហើយ នាងឈឺ ឈឺសឹងតែស្លាប់ ហេតុអីក៏រឿងនេះវាកើតឡើងទាំងប្រថុចញ៉ុចបែបនេះ? នាងត្រៀមចិត្តមិនទាន់បានទេ ពេលវេលា ដែលនាងមានអារម្មណ៍ថាកក់ក្តៅ មានសេចក្តីសុខ អារម្មណ៍រំភើបពេលដែលទទួលបានក្តីស្រឡាញ់ពីមនុស្សប្រុសដែលនាងស្រឡាញ់ស្មើជីវិតវាមានរយៈពេលខ្លីយ៉ាងនេះ? តែមិនអីទេគ្រប់យ៉ាងវានឹងល្អប្រសើរទៅតាមពេលវេលាមិនយូរមិនឆាប់គេក៏នឹងភ្លេចនាង គេនឹងសាងជីវិតថ្មីជាមួយនិងមនុស្សស្រីដែលសាកសមជាមួយនឹងគេបំផុត។
«ពួកគេសមគ្នាណាស់ Jun ឯងរៀនទទួលស្គាល់ការពិតខ្លះបានទេ? គេទាំងពីទាំងស្អាតទាំងពូកែជាកូនអ្នកមានពូជអំបូរត្រឹមត្រូវហើយណាមួយគ្រូសារគេក៏ត្រូវគ្នាទៀត ហើយចុះឯងមានស្អី? ក្រៅពីខ្លួនមួយសូម្បីតែជំរកក៏គ្មាន ឯងធ្វើបែបនេះវាត្រឹមត្រូវបំផុតហើយ ហុឹក...ហុឹក...»Junie លើកដៃជ្រោងសក់ខ្លួនឯងទ្រហូរចំទាំងស្នាមញញឹមនៅជាប់មាត់វាហាក់ដូចជារឿងឆ្គួតលប់មួយយ៉ាងអញ្ចឹង នាងសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីក្តីសុខអ្នកដទៃតែវាជាជម្រើសដ៏ល្អបំផុតហើយសម្រាប់មនុស្សគ្រប់គ្នា។[ JUNGKOOK ]
«អូនទៅចោលបងមែនទែនហើយ អូនលែងត្រូវការបងទៀតហើយ ហុឹក...ហុឹក ត្រឡប់មករកបងវិញបានទេ Jun បងដាច់ខ្យល់ស្លាប់ឥឡូវហើយ»JK ញីសក់ក្បាលខ្លួនឯងខ្លាំងៗទាំងយំដង្ហក់ដង្ហើម គេស្រឡាញ់នាងជានាង ហេតុអីក៏នាងមិនយល់? នាងគិតតែពីក្តីសុខមនុស្សគ្រប់គ្នា ចុះគេ? គេជាមនុស្សប្រុសដែលនាងស្រឡាញ់ ហេតុអីក៏នាងធ្វើឱ្យគេឈឺចាប់? គិតថានាងចេញទៅគេអាចសាងជីវិតថ្មី បំភ្លេចនាងចោលមែនទេ? វាមិនងាយស្រួលទេ គេធ្វើមិនបានទេ។
«បងមិនអស់ចិត្តទេ Jun បងមិនព្រមឱ្យអូនទៅលំបាកតែម្នាក់ឯងឡើយ» Jungkook ក៏ក្រោកឈរហើយដើរតម្រង់ទៅរកឡានរបស់គេហើយបើកទៅ condo របស់គេវិញ។
«មកវិញហើយហ៎កូនប្រុស»Mrs Jeon ដើរមកអង្អែលក្បាលកូនប្រុសតែគេក៏គ្រវាសដៃម៉ាក់របស់គេចេញហើយដើរតម្រង់ទៅក្នុងបន្ទប់ទាំងមិននិយាយស្តីស្អីសូម្បីតែមួយម៉ាត់។ នាយដើរចូលមកដល់ក្នុងបន្ទប់ហើយក៏ចាក់សោរបន្ទប់ជាប់រួចក៏ទាញវ៉ាលីមករៀបចំសម្លៀកបំពាក់របស់គេទាំងអស់ហើយក៏ដើរចេញមកវិញ គ្រាន់តែឃើញកូនប្រុសចេញពីក្នុងបន្ទប់ជាមួយនឹងវ៉ាលីដាក់សម្លៀកបំពាក់គាត់ក៏ប្រញាប់រត់ទៅឃាត់ដំណើររបស់គេ។
«ឯងទៅណាមិនបានទេ Jungkook» អ្នកជាម្តាយទាញវ៉ាលីចេញពីដៃរបស់កូនប្រុសតែគេកាន់វាជាប់មិនលែង។
«ខ្ញុំទៅណាវាជារឿងរបស់ខ្ញុំម៉ាក់គ្មានសិទ្ធហាមឃាត់ខ្ញុំទេ»Jungkook ស្រែកដាក់របស់គេខ្លាំងៗទាំងកម្រោលគេសុខចិត្តធ្វើជាកូនអកតញ្ញូក៏មិនចង់រស់នៅជាមួយម្តាយចិត្តព្រៃផ្សៃបែបនេះដែរ។
«យើងជាម្តាយរបស់ឯងហេតុអីក៏ឯងហ៊ាននិយាយបែបនេះដាក់ម៉ាក់? ព្រោះតែស្រីគ្មានពូជអំបូរម្នាក់នោះមែនទេកូនប្រុស?»Mrs Jeon
«ទេ! នេះម៉ាក់ចេះមកធ្វើខ្លួនជាម្តាយគេពីពេលណា? ម៉ាក់សម្លាប់ប៉ា ម៉ាក់យកប្រុសថ្មីមកនៅផ្ទះ ខ្ញុំកើតជំងឺ បាក់ទឹកចិត្តសឹងតែក្លាយជាមនុស្សវិកលចរិកពេលនោះម៉ាក់នៅឯណា? ម៉ាក់គេងឱបប្រុស ម៉ាក់មានហៅពេទ្យឱ្យមកព្យាបាលខ្ញុំទេ? អត់ទេម៉ាក់គិតតែពីក្តីសុខខ្លួនឯងបន្តវាទៀតចុះម៉ាក់ តាមសប្បាយទៅ» Jungkook ស្រែកដាក់ម៉ាក់របស់គេទាំងទ្រហូរយំខ្លួនឯង ឱ្យតែនឹកឃើញអតីតកាលដ៏អាក្រក់មួយនោះគេសឹងតែឆ្គួតម្តងៗទៅហើយ គេវីសតែនឹងស្លាប់ពេលដែលដួលសន្លប់នៅក្រោមទឹកភ្លៀងពេលនោះបើ Junie មិនបានជួយគេ គេក៏មិនបានមកឈរនៅទីនេះដែរ ។
"ផាច់" ផ្ទៃមុខសង្ហារក៏ងាកទៅម្ខាងដោយស្នាដៃរបស់ម្តយរបស់ខ្លួន លោកស្រី Jeon ខឹងកូនប្រុសសឹងតែ លើកដៃបាញ់បំបែកក្បាលគេចោលទៅហើយ
«Jeon Jungkook» លោកស្រី Jeon
«យ៉ាងម៉េច? ខ្ញុំនិយាយត្រូវទៀតហើយមែនទេ?»JK
«អាកូនចង្រៃ»Mrs Jeon
«ត្រូវហើយខ្ញុំវាចង្រៃ ខ្ញុំមិននៅទើសមុខទើសមាត់ម៉ាក់ទៀតនោះទេ ខ្ញុំទៅហើយ» Jungkook អូសវ៉ាលីចេញទៅតែ Lucy ក៏រត់មកឱបដៃរបស់គេជាប់
«បងកុំទៅអី អាណិតអ្នកម៉ាក់ផង»Lucy
«នាងចេះដឹងអី? ប្រូស...»jungkook និយាយចប់ក៏រុញនាងឱ្យអុកគូទទៅលើការ៉ូមួយទំហឹង
«ល្អបើឯងចង់ទៅក៏ទៅៗ តែហាមយកឡាននិងលុយទៅជាមួយយើងមិនឱ្យឯងសូម្បីតែមួយសេន»Mrs
«ហឹស ឡាននឹងមែនទេ? យកចុះខ្ញុំមិនជិះវាទេលោកស្រីយកវាទៅឱ្យប្រុសលោកស្រីចុះ តែលុយខ្ញុំមិនឱ្យដាច់ខាតព្រោះវាជារបស់ប៉ារបស់ខ្ញុំលោកស្រីគ្មានសិទ្ធប៉ះសូម្បីតែមួយសេន»Jungkook និយាយចប់ក៏អូសវ៉ាលីដើរចេញទៅបាត់ ទុកឱ្យលោកស្រី Jeon ឈរមើលគេដើរចេញទៅទាំងទឹកមុខត្រជាក់ស្រេប។
«ម៉េចក៏ម៉ាក់ឱ្យគាត់ទៅស្រួលៗបែបនេះម៉ាក់?»LC
រត់មកឱបដៃលោកស្រី Jeon ព្រមទាំងរំអួយដាក់គាត់ ដាច់ខាតនាងមិនព្រមឱ្យ Jungkook ទៅអ្នកណាទាំងអស់ ជាពិសេសគឺមិត្តរបស់នាង។
«ឱ្យគេទៅសិនចុះកូនស្រី ម៉ាក់នឹងមិនឱ្យមីស្រីចង្រៃនោះបានសុខទេ ហើយគេក៏ទៅមិនយូរដែរព្រោះលុយក៏មិនច្រើន ម៉ាក់នឹងធ្វើឱ្យគេត្រលប់មករកកូនវិញឱ្យទាល់តែបាន» Mrs Jeon ញញឹមហើយអង្អែលសក់ក្បាលនាង Lucy តិចៗ
YOU ARE READING
Because I love You.✓
Romansaទម្រាំមានថ្ងៃនេះយើងឆ្លងកាត់រឿងរ៉ាងជាច្រើនមកមានទាំងសប្បាយមានទាំងកើតទុក្ខតែបងនឹងមិនបោះបង់ចោលអូនឡើយគ្រប់យ៉ាងដែលបងធ្វើគឺដោយសារតែបងស្រឡាញ់អូន។