[ Because I love You✨] episode35
«មោះបងនាំទៅកន្លែងមួយ»ជុងហ្គុក មិនចាំយូរគេក៏ដឹកដៃនាងតូចចេញពីបណ្ណាល័យតម្រង់ទៅកន្លែងដាក់ឡានរបស់គេ។ ជុងហ្គុក បើកទ្វារឱ្យនាងតូចចូលទៅខាងក្នុងហើយគេក៏ទៅកន្លែងបញ្ជាចង្កូត។
"ង៉ោង"
«បងនាំអូនទៅណា ជុងហ្គុក?»ជូននី សម្លឹងមុខរបស់ ជុងហ្គុក ភ្លឹះៗគេគ្រាន់តែងាកមកញញឹមដាក់នាងបន្តិចហើយក៏ផ្តោតអារម្មណ៍លើការបើកបររបស់គេបន្ត។ ឃើញគេមិនមាត់បែបនេះនាងក៏លែងសួរហើយសម្លឹងមើលទៅទេសភាពខាងក្រៅវិញ។
"ងុឺត" សម្លេងហ្វ្រាំងបន្លឺឡើងអ្នកកម្លោះចុះពីលើរថយន្តហើយដើរមកបើកទ្វារឱ្យនាងតូចដែលអង្គុយភ្លឹកនៅក្នុងឡាន។
«ចុះមកព្រះនាងតូច»ជុងហ្គុក ហុចដៃឱ្យនាង ជូននី ញញឹមហើយក៏កាន់ដៃរបស់គេហើយចេញពីឡាន។«នេះលោកឯកសារដែលលោកបានឱ្យខ្ញុំរៀបចំជូន» បុរសវ័យកណ្តលម្នាក់ដាក់ឯកសារមួយច្បាប់លើតុទល់មុខនងតូចនិងអ្នកកម្លោះគេញញឹមហើយទាញវាមកសុីញ៉េដោយមិនគិតគូច្រើន គេសុីញ៉េហើយក៏ហុចឱ្យនាងម្តង។
«ជុងហ្គុក នេះបង?»ជូននី ស្រាប់តែរលីងរលោងព្រោះនាងមិននឹកស្មានថាគេធ្វើដល់ថ្នក់នេះនោះទេ
«ត្រូវហើយបងនាំអូនមកចុះអេតាសុីវិលសុីញ៉េទៅបងឃ្លានធ្វើប្តីពេញសិទ្ធិអូនដល់ហើយ»ជុងហ្គុក ជូតទឹកភ្នែកឱ្យនាងព្រមទាំងនិយាយកប្លែងដើម្បីកុំឱ្យនាងយំខ្លាំងពេក នាងតូចងួកក្បាលញាប់ស្អេកហើយក៏សុីញ៉េលើវាដោយមិនគិតគូច្រើនដូចគ្នា ពួកគេស្រឡាញ់គ្នាយូរហើយ ឆ្លងកាត់ឧបសគ្គក៏ច្រើនសន្ធឹក បើនៅតែអែអង់ទៀតមិនដេងពេលណាបាននៅជាមួយគ្នានោះទេ។
«ពេលនេះអ្នកទាំងពីរបានក្លាយជាស្វាមីភរិយានឹងគ្នាស្របច្បាប់ហើយបាទសូមអបអរសាទរផងណា»
«បាទ/ចា» ជុងហ្គុក & ជូននី
បន្ទាប់ពីចុះអេតាសុីវិលហើយ ជុងហ្គុក ក៏នាំនាងតូចទៅញាអាហារថ្ងៃត្រង់នៅហាងក្បែរនោះរួចក៏ជូននាងមកភូមិគ្រឹះដើម្បីប្រមូលសម្លៀកបំពាក់ទៅនៅជាមួយនិងគេ។~ភូមិគ្រឹះ~
«អា...ជុងហ្គុក ជូននី?»ថេយ៉ុង ដើរចេញពីផ្ទះបាយទាំងសក់រញ៉េរញ៉ៃមើលមិនយល់សភាពគេពេលនេះមើលក៏ដឹងថាស្រវឹងជោគមួយយប់ទើបតែភ្ញាក់ពីគេងមិនខាននោះទេ។
«សភាពដូចពួកបក្សស្មូម» ជុងហ្គុក និយាយហើយក៏សើចខ្លាំងៗគេនិយាយនេះក៏មិនខុសដែរមុខមិនលុបធ្មេញមិនដុះសក់មិនសិតបាយក៏មិនសុីម៉ោងមួយថ្ងៃត្រង់ទើបតែភ្ញាក់ពីដេកមិនឆ្ងល់ទេដែលគេគ្មានអ្នកណាយកភ្នែកមើល។
«ស្មូមក៏ស្មូមទៅគិតថាអញខ្វល់? អេស!តែថាពួកបក្សស្មូមមានន័យថាបក្សសុំទានតើវើយ»ថេយ៉ុង អេះក្បាលខ្លួនឯងតិចៗ
«ហ្នឹងហើយ! មិនឆ្ងល់ទេថីបានអត់សង្សារ» ជុងហ្គុក
«យើងមិនខ្វះទេស្រីនោះអាហ្គុក»ថេយ៉ុងពេបមាត់ហើយដើរទៅអង្គុយលើសាឡុង ជុងហ្គុក ក៏ទៅអង្គុយតាមចំណែកនាងតូចក៏ឡើងទៅលើដើម្បីរៀបចំឥវ៉ាន់
«ស្រីចង់បានប៉ុន្មានក៏បានដែរឱ្យតែមានលុយតែអាមនុស្សស្រីដែលពិតប្រាកដណាបងឯងរកមួយបាននៅ?»ជុងហ្គុក
«ហែងធ្វើកុំឌឺបងហែងមួយថ្ងៃមើស!អានេះ»ថេយ៉ុង សម្លក់មុខ ជុងហ្គុក ឱ្យថ្មែរតែជុងហ្គុក និយាយក៏ត្រូវព្រោះតាំងពីដើមមកគេមិនដែលមានអ្នកណាច្បាស់
លាស់ជាមួយនោះទេពួកនាងសុទ្ធតែចង់បានលុយរបស់គេទាំងអស់។
«ទៅឈប់ហើយៗ»ជុងហ្គុក
«អូនរួចហើយ» ជូននី ចុះមកជាមួយនឹងវ៉ាលី 2 ធំមួយតូចមួយ ឃើញបែបនេះ ជុងហ្គុក ក៏រត់ទៅជួយកាន់នាង។
«ប្រុងទៅណានឹងស្រីជូន?»ថេយ៉ុង
«គឺទៅនៅជាមួយប្តីរបស់ជូននីនោះអី ខិៗ»ជូននី
«អត់ចាំបងធំមកសិនទេ? ទៅស្ងាត់ៗប្រយ័ត្នគាត់ខឹងទៅ» ថេយ៉ុង
«មិនអីទេខ្ញុំខលប្រាប់ពួកគាត់អស់ហើយ បងមើលថែខ្លួនផងកុំផឹកច្រើនពេកប្រយ័ត្នអត់ប្រពន្ធ»ជូននី ស្ញេញដាក់ ថេយ៉ុង គេគ្រវីក្បាលតិចៗហើយក៏ខោកក្បាលនាងស្រាលៗ
«ចេះដឹងណាស់កាតូច»ថេយ៉ុង និងនាងតូចសើចខ្លាំងៗតែក៏ភ្លេចសង្កេតមើលទឹកមុខរបស់អ្នកដែលឈរកាន់វ៉ាលីរបស់នាង មុខស្អុយជាងពងទាស្អុយទៅទៀត។
«អេ! អាពៅនេះកុំប្រាប់ណាថាឯងប្រច័ណ្ឌយើងនិង ប្រពន្ធឯងវើយ» ថេយ៉ុង វាយស្មាគេតិចៗទាំងសើចកខឹកផ្ទុយពីម្នាក់ទៀតដែលមុខស្អុយនៅតែស្អុយមិនព្រមញញឹមអីសោះ។
«ឥឡូវទៅអត់? បើមិនទៅទេនៅនឹងទៀតទៅ» ជុងហ្គុក និយាយចប់ក៏លើកវ៉ាលីរបស់នាងទៅដាក់ក្នុងឡានបាត់។
«អានេះយ៉ាប់មែន! ជូននី ឯងឆាប់ទៅៗអាពៅខឹងទៅចោលឥឡូវហើយ» ថេយ៉ុង ញញឹមនាងក៏ឱនគោរពគេមុននឹងរត់ទៅរកឡានដែលបញ្ឆេះចាំនាង
YOU ARE READING
Because I love You.✓
Romanceទម្រាំមានថ្ងៃនេះយើងឆ្លងកាត់រឿងរ៉ាងជាច្រើនមកមានទាំងសប្បាយមានទាំងកើតទុក្ខតែបងនឹងមិនបោះបង់ចោលអូនឡើយគ្រប់យ៉ាងដែលបងធ្វើគឺដោយសារតែបងស្រឡាញ់អូន។