[ Because I love You✨] episode19
រាងកាយតូចពត់ពែនចុុះឡើងពេលដែលមានអារម្មណ៍ថាពន្លឺអ្វីមួយកំពុងតែបាញ់ចាក់ចូលត្របកភ្នែកស្រទន់មួយគូនោះ។ នាងរើចុះរើឡើងតែក៏មានអារម្មណ៍ថានៅតែរើមិនរួចដូចជាមានអ្វីមកសង្កត់ពោះរបស់នាង ត្របកភ្នែកស្តើងបើកយឺតៗស្នាមញញឹមក៏ផុសឡើងលើបបូរមាត់តូចច្រមិចនៅពេលដែលមនុស្សដែលនាងចង់ឃើញនៅពេលភ្ញាក់ពីគេងមុនគេគឺជាមនុស្សដែលកំពុងតែគេងឱបនាងស្អិតជាងតុកកែឱបកទៅទៀត នាងគ្រឺតគេខ្លាំងណាស់យប់មិញធ្វើបាបនាងឡើងសន្លប់លែងដឹងខ្យល់អីសោះ នាងទទួលស្គាល់ថានាងខុសដែលមិនព្រមតស៊ូជាមួយគេហើយបែរមកជារត់គេចពីបេះដូងខ្លួនឯងតែគេក៏មិនគួរធ្វើបាបនាងឡើងទ្រោមខ្លួនបែបនេះដែរ។ ម្រាមដៃបន្លាក្រូចក៏លើកអង្អែលបបូរមាត់របស់គេតិចៗ គេសង្ហារខ្លាំងណាស់សូម្បីតែនាងដែលឃើញមុខគេរាល់ថ្ងៃក៏ពេលខ្លះនៅតែភ្លឹកដោយសារផ្ទៃមុខសង្ហារទាក់ទាញរបស់គេដែរ។
«អាហេមៗ...»នាយគ្រហឹមនៅបំពង់កហើយចាប់កដៃតូចច្រមិចចាប់ គេអង្អែលវាតិចៗមុននឹងបើក
ភ្នែកសម្លឹងមើលស្រីមាឌល្អិតដែលគេធ្វើបាបតាំងពីយប់មិញរហូតដល់សន្លប់ទាំងមនុស្សបាក់ទាំងគ្រែ><
«ភ្ញាក់មុនបងទៀតនៀក»Jungkook សើចតិចៗមុននឹងផហតល់ស្នាមថើបដ៏ទន់ភ្លន់ទៅឱ្យនារីដែលខ្លួនស្រឡាញ់ស្មើជីវិតទាំងព្រលឹម។
«មិនទម្លាប់គេងយូរ»Junie ញញឹមលឹបភ្នែកបែបឃ្យូតៗ នាងធ្វើឱ្យគេសឹងតែលេបត្របាក់នាងចូលពោះទាំងព្រលឹមទៅហើយតែគេក៏យល់ព្រោះថានាងសឹងតែមិនបានគេងពេញមួយយប់ទៅហើយ។
«តោះងូតទឹកទៅបងនាំអូនទៅកន្លែងមួយ»JK ក៏ទាញកន្សែងមកហុំព័ទ្ធល្វែងក្រោមមុននឹងលើកបីនាងតូចដែលគ្មានសម្លៀកបំពាក់ចូលទៅក្នុងបន្ទប់
ទឹក។ ពួកគេងូតទឹកជាមួយគ្នាប្រហែលជា 15 នាទីក្រោយក៏រួចរាល់ Jungkook លើកបីរាងកាយតូចស្តើងចេញពីបន្ទប់ទឹកហើយដាក់នាងលើពូកថ្នមៗ
«Jungkook នេះបង?»Junie បើកភ្នែកធំៗហើយចង្អុលទៅកាន់គ្រែដែលបានបាក់កាលពីយប់
មិញ មុខក៏ចាប់ផ្តើមក្រហមទៅៗតើនាងគួរដោះ
ស្រាយជាមួយម្ចាស់បន្ទប់យ៉ាងម៉េចទៅ? ប្រាប់ថាពួកគេបានធ្វើរឿងនោះរហូតបាក់គ្រែ? ស្លាប់ៗមិនខានទេ ខ្មាសគេណាស់><
«វាបាក់បាត់ហើយ»Jungkook ស្ញេញទាំងមិនសមដាក់នាងគេក៏មិនចង់ឱ្យវាបាក់ដែរតែធ្វើយ៉ាងម៉េចបើវាបាក់ទៅហើយនឹង -,-
«គិតយ៉ាងម៉េចទៅ?»Junie អេះក្បាលខ្វោកៗ
«មានយ៉ាងម៉េចគឺទិញថ្មីសងគាត់នឹងហើយៗណា
មួយបងឈប់ឱ្យអូននៅទីនេះហើយពួុកយើងទៅនៅកន្លែងបងវិញវាធំជាងនេះដូច្នេះហើយវាស្រួលរស់នៅជាង»Jungkook
«តែចុះបើគាត់សួរយើងតើបងប្រុងឆ្លើយយ៉ាងម៉េចទៅ Jungkook? » Junie ក៏ងើបទៅឈរទល់មុខជាមួយនឹងគេ ។ នាយញញឹមមុននឹងទាញនាងឱ្យមកផ្អឹបជាប់ជាមួយនឹងរាងកាយក្រាស់របស់គេ
«បងចេះចាត់ចែងហើយ ម៉ោះថើបប្តីមួយមក»JK ក៏ហុចថ្ពាល់ក្រអូបៗរបស់គេឱ្យនសងថើប តែនាងបែរជាងាកមុខចេញមិនព្រមថើបទៅវិញ
«ម៉េចមិនថើប?»Jungkook ញីសក់ក្បាលសើមរបស់នាងតិចៗទាំងគ្រឺតក្នាញ់
«ថ្ពាល់ស្អុយៗឱ្យគេថើបព្រះអើយ»Junie បញ្ឈរ
ភ្នែកឡើងលើធ្វើដូចថ្ពាល់របស់នាយស្អុយណាស់ចឹងទាំងដែលការបិតវាក្រអូបសឹងអី
«ថើបឬរំលោភ? អូនរើសទៅ»Jungkook
«យករំលោភវិញ អាយ...អូននិយាយលេងទេ»
Junie ស្រែកចាចពេលដែលគេប្រុងផ្តួលខ្លួននាងទៅលើពូកហើយក៏ប្រញាប់ថើបមាត់គេយ៉ាងលឿន នាងថើបគេយ៉ាងផ្អែមល្ហែម ប្រហែលជា 3នាទីក្រោយពួកគេក៏បញ្ចប់ការថើបដ៏ក្តៅគគុកមួយនេះ។
Junie ក៏ប្រញាប់ស្លៀកពាក់តុបតែងខ្លួនយ៉ាងស្អាត
បាត នៅតែនាយដែលគិតតែពីអង្គុយមើលនាងផ្លាស់ខោអាវតែគេខ្លួនឯងនៅតែស្លៀកកន្សែងដដែល។
«បងមិនស្លៀកពាក់ទេ?»Junie សួរគេពេលដែលនាងទាញកន្សែងមកជូតសក់
«បងអត់មានអីស្លៀកផង»Jungkook អេះក្បាលហើយក៏សើចតិចៗ នាងស្រាប់តែនឹកឃើញរបស់ម្យ៉ាងដែលនៅក្នុងវ៉ាលីរបស់នាង នាងក៏ដើរទៅយកវាហើយក៏ហុចវាឱ្យគេ។
«នេះជាខោអាវរបស់បងតើ? នេះអូនលួចយកវាមកតាមខ្លួនមែនទេ?»Jungkook សើចទាំងហួសចិត្ត ពេលដែលឃើញនាងយកខោអាវគេរត់បែបនេះ
«គឺអូនខ្លាចថានឹកបងខ្លាំងពេកទើបអូនសម្រេចចិត្តយកវាមកពេលអូននឹកបងអូននឹងយកវាមកស្លៀក» Junie និយាយទាំងទឹកមុខរលីងរលោងចង់យំ នាយក៏ប្រញាប់ទាញរាងកាយតូចឱ្យមកអង្គុយលើភ្លៅ
«អូនសន្យាណាមិនធ្វើបែបនេះម្តងទៀត! អូនមិនត្រូវទុកបងចោលម្តងទៀតទេណា សន្យា?»Jungkook លើកដៃកូនឱ្យនាងថ្ពក់នាងញញឹមទាំងទឹកភ្នែកហើយក៏ថ្ពក់ដៃជាមួយគេ
«អូនសន្យាថាមិនទៅចោលបងទៀតទេ! អូននឹងនៅក្បែរបងរហូត រហូតដល់ថៃដែលអូនស្លាប់»Junie
និយាយចប់គេក៏បំបិទមាត់របស់នាងដោយមាត់របស់គេភ្លាម
«ហាមនិយាយពាក្យថាស្លាប់ឮទេ?»Jungkook
«អូនមិននិយាយទៀតទេ អូនស្រឡាញ់បង»Junie
«ស្រឡាញ់ខ្លួនឯងឱ្យច្រើនៗទៅគឺវាក៏ដូចជាស្រឡាញ់បងដែរ»Jungkook ញញឹមហើយទាញថ្ពាល់ប៉ោងៗរបស់នាងលេងតិចៗ
«ចា អូនដឹងហើយ»Junie ក៏ឱបរាងកាយមាំយ៉ាងណែន នាងមិនដឹងថាថ្ងៃស្អែកវានឹងមានរឿងអ្វីកើត
ឡើងនោះទេ អ្វីដែលសំខាន់នៅថ្ងៃនេះ ពេលនេះម៉ោងនេះនាងមានគេនៅក្បែរនាង នាងមានក្តីសុខលើសលប់ណាស់ទៅហើយ។ បន្ទាប់ពី Jungkook ផ្លាស់សម្លៀកបំពាក់ហើយ នាយក៏ដឹកដឌនាងតូចចេញទៅក្រៅបន្ទប់ហើយក៏ប្រទាក់ភ្នែកនឹងអ៊ំស្រីម្ចាស់បន្ទប់ជួលដែលកំពុងតែអង្គុយដេរប៉ាក់ នាយក៏ដឹកដៃនាងតម្រង់ទៅរកគាត់។
«អារុណសួស្តីអ៊ំស្រី»Jungkook និង Junie និយាយពាក្យនេះស្របគ្នា គាត់ក៏ញញឹុមមុននឹងតបទៅកាន់ពួកគេទាំងពីរ។
«អារុណសួស្តីក្មេងៗ»Mrs. Kang
«អ៊ំស្រីគឺខ្ញុំមានរឿងចង់សារភាព»Jungkook
និយាយទាំងស្ទាក់ស្ទើរ គេក៏ខ្មាសដែរតែគេជាប្រុសហ៊ានធ្វើហ៊ានទទួល ហ៊ានធ្វើឱ្យបាក់គ្រែក៏ហ៊ានទិញសងម្ចាស់គេវិញដូចគ្នា។
«មានរឿងអីក្មួយប្រុស?»Mrs. Kang
«គឺគ្រែដែលអ៊ំឱ្យយប់មិញ វា...វា...គឺវា...»JK
«បាក់ហើយត្រូវទេ»Mrs Kang និយាយហើយក៏ខ្ទប់មាត់សើចតិចៗ
«បាទ? ម៉េចក៏អ៊ំដឹង»Jungkook ស្ញេញដាក់គាត់ទាំងមិនសូវសមចំណែកនាងតូចមាត់មួយអឹសក៏នាងមិនហ៊ានផងមុខក្រហមដូចជាផ្លែប៉េងប៉ោះ នាងខ្មាសគាត់សឹងតែជ្រែកភពទៅហើយពេលនេះ។
«ថីមិនដឹងបើអ៊ំគេងបន្ទប់ក្បែរនឹងដែរនឹង សម្លេងថ្ងូរឡើងគ្រលួចសឹងតែបែកបន្ទប់ អ៊ំគេងក្បែរនឹងគេងមានលក់ឯណា ដល់ម៉ោង2ឮសម្លេងប្រោកហើយគ្រប់យ៉ាងក៏ស្ងាត់ទើបអ៊ំបានគេង» Mrs Kang និយាយមិនខ្មាសមាត់សូម្បីបន្តិចព្រោះគាត់ក៏ចាស់ហើយរឿងបែបនេះវាធម្មតាទៅហើយសម្រាប់គាត់
ទើបគាត់មិនប្រកាន់នឹងក្មេងៗដែលរំខានដំណេក តែនាងតូចវិញរត់ទៅពួននៅពីក្រោយខ្នងនាយហើយថែមទាំងខាំខ្នងគេតិចៗទៀត កាយវិការអៀនព្រានរបស់នាងធ្វើឱ្យនាយនិងអ៊ំស្រីផ្ទុះសំណើចជាខ្លាំង។
«ខ្ញុំចង់ទិញគ្រែសងអ៊ំព្រោះខ្ញុំនឹងនាំនាងល្អិតនេះទៅនៅកន្លែងរបស់ពួកយើងវិញ»Jungkook
«មិនអីទេទុកថាអ៊ំចងដៃថ្ងៃមង្គលការចុះណាហើយថ្លៃឈ្នួលបន្ទប់ក៏អ៊ំមិនយកដែរព្រោះនាងទើបតែនៅបាន2ថ្ងៃទេ»Mrs Kang
«នៅអៀនខ្វាច់ស្អីទៀត? ម៉េចអូនមិនឆាប់អរគុណអ៊ំស្រីទៅ Junie?»Jungkook ក៏ទាញនាងចេញពីក្រោយខ្នង នាងតូចក៏ប្រញាប់ឱនគោរពគាត់
«អរគូណច្រើនណាអ៊ំ»Junie
«ចាមិនអីទេ»Mrs Kang
«តោះទៅរៀបចំឥវ៉ាន់តែម្តងទៅ»Jungkook ក៏ដឹកដៃនាងចូលទៅក្នុងវិញហើយក៏េជួយរៀបចំសម្លៀកបំពាក់របស់នាងដាក់ក្នុងវ៉ាលីវិញ។
«អូនគិតថាសមនឹងបងទេ?»នាងតូចសឹងតែហក់ទៅបោកក្បាលនឹងចានបង្គន់ទេ គេឆ្គួតមែនទេ? បានជា
យកអាវក្នុងរបស់នាងមកពាក់ហើយក៏ដើរបង្ហាញម៉ូតពេញបន្ទប់បែបនេះ?
«បងដោះចេញភ្លាមអាក្រក់មើលណាស់»Junie រត់ទៅទាញវាចេញពីរាងក្រាស់ហើយក៏បោះវាចូលវ៉ាលី
«គ្មានឃើញអាក្រក់ត្រង់ណាផងពេលអូនពាក់វាឡើង ឃ្យូតម៉ងហ្អា ហើយពណ៌ផ្កាឈូកទៀតនៀក»JK ញញឹមញ៉ោះនាងសឹងតែចេញឈាមតាមត្រចៀក
«បង...អើយ......»Junie លើកដៃចង្អុលមុខគេ នាងខាំមាត់រំងាប់អារម្មណ៍មុននឹងទម្លាក់ដៃចុះហើយរៀបចំសម្លៀកបំពាក់ត។ ប្រហែល 20 នាទីគ្រប់យ៉ាងក៏រួចរាល់ Jungkook ដៃម្ខាងកាន់ដៃនាងតូចម្ខាងទៀតអូសវ៉ាលីចេញទៅ មិនយូរប៉ុន្មានពួកគេក៏មកដល់បន្ទប់ជួលរបស់ Jungkook វាធំល្មមនឹងរស់នៅបាន មួយគ្រួសារវាមានបន្ទប់ទឹកមួយ បន្ទប់
គេងធំល្មម ផ្ទះបាយតូចល្មម មានទូរទស្សន៍ និងសាឡុងផងដែរវាស្រដៀងទៅនឹង condo គ្រាន់តែវាមិនទំនើបដូច condo ប៉ុណ្ណោះ។ Jungkook យកសម្លៀកបំពាក់របស់នាងទៅទុកទូរហើយក៏នាំនាងជិះតាក់សុីទៅកន្លែងមួយ។
«Jungkook» កែវភ្នែកតូចស្រាប់តែរលីងរលោងពេលដែលគេនាំនាងមកដល់មុខហាងលក់រ៉ូបកូន
ក្រមុំគេសុំនាងនាងរៀបការមែនទេ? ប្រាប់មកថាវាមិនមែនជាការយល់សប្តិ។
«កុំយំ អូខេ? បងនាំអូនមករើសឈុតកូនក្រមុំមិនមែននាំអូនមកបង្ហូរទឹកភ្នែកទេ យល់ទេ?»JK ជូតទឹកភ្នែកឱ្យនាងហើយក៏ដឹកដៃនាងចូលទៅក្នុងហាង
«អ្នកទាំងពីរត្រូវការអ្វីឱ្យពួកខ្ញុំបម្រើចា?» ម្ចាស់ហាងក៏ចេញមករាក់ទាក់ពួកគេ។
«ជួយតុបតែងខ្លួនឱ្យកូនក្រមុំរបស់ខ្ញុំមួយផងយករ៉ូបណាក៏បានដែរឱ្យតែនាងស្រឡាញ់ ពួកយើងចង់ថត Pre-wedding» គ្រាន់តែឮគេនិយាយថាថត pre wedding នាងសឹងតែទប់ទឹកភ្នែកមិនជាប់ទៅហើយហេតុអីក៏គេ ស៊ូប្រាយនាងដល់ថ្នាក់នេះ?
«ចាស ទុកចិត្តចុះកូនក្រមុំរបស់លោកនឹងក្លាយជាកូនក្រមុំដ៏ស្អាតបំផុត ចំណែកលោកទៅខាងនោះទៅកូនចៅខ្ញុំនឹងរៀបចំសម្រាប់លោក» ម្ចាស់ហាងនិយាយរួចក៏ដឹកដៃ Junie ចូលទៅក្នុងបន្ទប់ រៀបចំខ្លួនឱ្យកូនក្រមុំ។ ប្រហែលកន្លះម៉ោងក្រោយ Jungkook ក៏រួចរាល់ជាមួយនឹងអាវសឺមីពណ៌សពីក្នុងអាវធំពណ៌សពីក្រៅខោសាច់ក្រណាត់រលោងពណ៌សរឹតតែធ្វើឱ្យកូនកម្លោះមួយនេះសង្ហារលើសពីការរំពឹងទុក ត្បិតថាវាគ្រាន់តែជាការថតរូបទុកមុននៃការរៀបការរបស់គេតែគេពិតជារំភើបសឹងតែស្រក់ទឹកភ្នែកទៅហើយចុះទម្រាំពេលដែលគេដឹកដៃនាងចូលក្នុងព្រះវិហារហើយស្បត់ស្បែរជាមួយគ្នាទៀតនោះគេមិនស្រក់ទឹកភ្នែកទៅហើយទេ?
«លោកកូនក្រមុំរួចរាល់ហើយ»គេរួចរាល់ប្រហែលមួយសន្ទុះស្រាប់តែម្ចាស់ហាងចេញមកប្រាប់ថាកូនក្រមុំរបស់គេរួចរាល់ហើយ នាយក៏សារ៉េកអាវបន្តិចហើយក៏ឈរពីមុខវាំងននសដែលបិទបាំងរូបរាងកូនក្រមុំរបស់គេ។
" 1,2,3 "
ម្ចាស់ហាងរាប់ដល់ 3 វាំងននក៏បើកបង្ហាញឱ្យឃើញរាងតូចច្រឡឹងដែលនៅក្នុងឈុតរ៉ូបសវែងអន្លាយអូសដីដែលមានស្បៃពណ៌សពីក្រៅមួយតង់ទៀត កូនផ្កាតូចៗប៉ាក់ឌិនលើសាច់ក្រណាត់រលោងស្រិល ស្បែកជើងកែងចោតពណ៌ទឹកប្រាក់បានជួយឱ្យនារីរាងតូចច្រឡឹងបានខ្ពស់ជាងមុនបន្តិច សក់របស់នាងត្រូវបានមូលពោះវៀនជ្រូកធំៗហើយទាញទៅចងសងខាងតិចៗ ដោយបន្ថែមជាមួយនិងមង្គត់តូចមួយនៅពីលើភ្ជាប់ជាមួយស្បៃសស្តើងនៅពីលើក្បាល ការផាត់មុខស្តើងៗបែបធម្មជាតិធ្វើឱ្យនាងស្អាតដូចជាធីតាសួគ៌ ជើងស្រឡូនបោះជំហានមួយៗដោយដៃកាន់បាច់ផ្កាកូលាបសុីជម្ពូរមករកអនាគតស្វាមីដោយស្នាមញញឹមមិនរលុបចេញពីផ្ទៃមុខស្រស់ស្អាត។
«Jungkook»Junie រលីងរលោងពេលដែលឃើញគេលុតជង្គង់ហើយក៏បើកប្រអប់យកចិញ្ចៀនមកបង្ហាញនៅចំពោះមុខនាង វាចែងចាំងស្រស់ស្អាតខ្លាំងណាស់ វាមានត្បូងពេជ្រមួយគ្រាប់នៅកណ្តាល
«រៀបការជាមួយបងណា Jun»Jungkook
«ចា...អូននឹងរៀបការជាមួយបង»Junie ញញឹមទាំងទឹកភ្នែកពេលដែលគេបំពាក់ចិញ្ចៀនឱ្យនាងគេលើកដៃនាងមកថើបថ្នមៗ នាយងើបឈរហើយក៏ផ្តិតបបូរមាត់ក្រាស់លើបបូរមាត់ស្តើងបន្តិច គេយកថ្ងាស់ទៅជល់និងថ្ងាស់របស់នាងទាំងដៃក្រសោបចង្កេះតូចជាប់។
«យើងការថ្ងៃស្អែកណា»Jungkook
«ឥឡូវក៏បានដែរ ហិហិ»Junie
«ចាំណា Park Junie បងស្រឡាញ់អូន មិនមែនមួយថ្ងៃ មួយខែ ឬមួយឆ្នាំ គឺមួយជីវិតរបស់បង បងនឹងនៅតែស្រឡាញ់អូនរហូតដល់ថ្ងៃចុងក្រោយរបស់បង បងនឹងគ្មានថ្ងៃមើលឃើញអ្នកណាក្រៅពីអូនឡើយ Jun បងជារបស់អូនហើយណា»JK
«ហឺ!! បងធ្វើឱ្យអូនយំទៀតហើយ»Junie វាយទ្រូងគេតិចៗ នាងរំភើបសឹងតែហោះទៅឋានព្រះច័ន្ទទៅហើយ គេកំពុងតែនិយាយពាក្យដែលនាងចង់ឮចេញពីមាត់របស់គេឱ្យនាងស្តាប់ហើយ។
«បងសុំទោសណាសំណព្វចិត្ត»JK សើចហើយក៏ជូតទឹកភ្នែកឱ្យនាង
«អូនស្រឡាញ់បងដូចគ្នាJeon Jungkook»Jun
«មោះ! អ្នកទាំងពីរទៅឈរកន្លែងនោះទៅនឹងអាលបានថតរូប» cameraman និយាយមកកាន់ពួកគេបន្ទាប់មកពួកគេក៏នាំគ្នាថតរូបសម្រាប់មង្គលការរបស់ពួកគេ។_______________
បងមិនដឹងថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងនោះទេតែបងនឹងស្រឡាញ់អូនរហូត ស្រឡាញ់អូនតែម្នាក់រហូតដល់ដង្ហើមចុងក្រោយរបស់បង:'))
YOU ARE READING
Because I love You.✓
Romanceទម្រាំមានថ្ងៃនេះយើងឆ្លងកាត់រឿងរ៉ាងជាច្រើនមកមានទាំងសប្បាយមានទាំងកើតទុក្ខតែបងនឹងមិនបោះបង់ចោលអូនឡើយគ្រប់យ៉ាងដែលបងធ្វើគឺដោយសារតែបងស្រឡាញ់អូន។