[ Because I love You✨] episode39
ឡាំបូហ្គីនី ពណ៌ខ្មៅបានឈប់នៅពីមុខភូមិគ្រឹះចន ជុងហ្គុក ចុះពីលើឡានហើយដើរចូលទៅខាងក្នុងយ៉ាងលឿនដោយមិននិយាយអ្វីមួយម៉ាត់សោះ។ ជូននី ដកដង្ហើមធំហើយឡើងទៅបន្ទប់តាមគេ នាងតូចអង្គុយលើគ្រែក្បែរអ្នកកម្លោះដែលកំពុងតែអង្គុយចុចទូរស័ព្ទសូម្បីមុខរបស់នាងក៏គេមិនមើលផង សំណួរជាច្រើនបានហោះជំុវិញប្រព័ន្ធប្រសាទរបស់នាងតើគេកំពុងតែប្រច័ណ្ឌនាងដែលនៅជាមួយ ស៊ូងជេ ឬក៏គេកំពុងតែអស់ចិត្តពីនាងឱ្យប្រាកដទៅ? អ្នកកម្លោះប្រាស់ខ្លួនគេងលើគ្រែនាងតូចក៏ឡើងតាមហើយរុលខ្លួនចូលទៅក្នុងការឱបរឹតរបស់គេ ជុងហ្គុក ឱនក្បាលមកថើបថ្ងាស់របស់នាងបន្តិច នាងតូចញញឹមស្រាលទៅកាន់គេ ។
"អូនឈប់ទៅជួបគេទៀតបានទេ? ធ្វៀដើម្បីបងតែប៉ុណ្ណឹងទេណាបងសុំអង្វរ" ជុងហ្គុក អង្អែលបបូរមាត់តូចស្តើងតិចៗ គេសឹងតែស្ទះទ្រូងស្លាប់ទៅហើយពេលឃើញនាងនៅក្បែរប្រុសផ្សេង នាងជារបស់គេអ្នកណាក៏មិនបានប៉ះនាងបានដែរ នាងជារបស់គេតែម្នាក់គត់។
"ដើម្បីបង អូននឹងធ្វើគ្រប់យ៉ាងតាមដែលបងប្រាប់ បងចង់បានអីបងប្រាប់អូនមកណា! សុំត្រឹមតែបងកុំបោះបង់ចោលអូនទៅបានហើយ អូនស្រឡាញ់បងខ្លាំងណាស់ ជុងហ្គុក" ទឹកថ្លាៗស្រាប់តែហូរចុះមកកាត់លើផែនថ្ពាល់របស់នាងតូចគេលើកដៃជូតវាសវាចេញហើយឱនទៅថើបបូរមាត់តូចស្តើង ភ្នែកតូចៗបិទសន្សឹមៗដើម្បីទទួលយកភាពកក់ក្តៅពីគេ គេចង់ធ្វើអីក៏ធ្វើទៅឱ្យតែគេសប្បាយចិត្ត ទោះជាយ៉ាងណាក៏គេនៅគិតនាង នៅប្រច័ណ្ឌហួងហែងនាង នាងសប្បាយចិត្តណាស់ទៅហើយ។
"ម៉េចក៏អូននិយាយបែបនេះ? បងគ្មានថ្ងៃបោះបង់ចោលអូនទេស្រីល្ងង់ បងស្រឡាញ់អូនខ្លាំងណាស់" ជុងហ្គុក ញីសក់ក្បាលនាងតិចៗជាមួយនឹងស្នាមញញឹមយ៉ាងស្រទន់ នាងនៅតែដូចជាកូនក្មេងដែលរត់តាមគេគ្រប់កន្លែង នាងនៅតែដដែលក្នុងក្រសែភ្នែករបស់គេ ។
"គ្រប់យ៉ាងដែលអូនធ្វើក៏ព្រោះតែអូនស្រឡាញ់បង អូនមិនអាចធ្វើឱ្យបងខឹង ខូចចិត្ត ធុញទ្រាន់និងអូននោះទេ អូននឹងធ្វើជាប្រពន្ធល្អរបស់បង អូននឹងធ្វើជាក្មេងល្ងង់ មនុស្សខ្វាក់ គរ ថ្លង់ ឱ្យតែបងមានស្នាមញញឹមសម្រាប់អូនជារៀងរាល់ព្រឹកគឺវាគ្រប់គ្រាន់ពេកហើយសម្រាប់អូន" គ្រប់ពាក្យសម្តីទាំងនេះនាងបានត្រឹមតែលាក់វានៅក្នុងចិត្តទោះជាចង់បញ្ចេញក៏នាងមិនអាចដែរ នាងមិនអាចឱ្យគេដឹងបានទេថានាងបានឃើញអ្វីកាលពីព្រឹកមិញនេះ នាងមិនចង់ឈ្លោះគ្នាជាមួយប្តីរបស់នាងនោះទេ។
"ជុងហ្គុកបង..."ជូននី
"បង្កើតកូនជាមួយគ្នា" ជុងហ្គុក ញញឹមហើយឱនទៅគ្រប់គ្រងរាងកាយតូចស្តើង យ៉ាងយូរ គេទ្រាំមិនបានទេគេចង់បានកូន ចង់បាានកូនក្មេងដែលហៅគេថា ប៉ាៗ ។
YOU ARE READING
Because I love You.✓
Romanceទម្រាំមានថ្ងៃនេះយើងឆ្លងកាត់រឿងរ៉ាងជាច្រើនមកមានទាំងសប្បាយមានទាំងកើតទុក្ខតែបងនឹងមិនបោះបង់ចោលអូនឡើយគ្រប់យ៉ាងដែលបងធ្វើគឺដោយសារតែបងស្រឡាញ់អូន។