[ Because I love You✨] episode43
ទម្រាំតែសង្រ្គាមដ៏ក្តៅគគុករវាងប្តីប្រពន្ធទាំងពីរបានបញ្ចប់វាក៏ជិតភ្លឺល្មមព្រោះថ្នាំដែលអ្នកកម្លោះត្រូវគឺវាមានបរិមាណច្រើនគួរសមដែលអាចធ្វើឱ្យគេមានចំណង់ខ្លាំងលើសធម្មតា។ ដោយសារតែចំណាយកម្លាំងខ្លាំងពេកម្នាក់ៗគេងដល់ម៉ោងដប់ព្រឹកមិនទាន់ភ្ញាក់ផង ជុងហ្គុក ភ្ញាក់ពីដំណេកមុន ជូននី គេឱនមើលផ្ទៃមុខប៉ោងៗដូចជានំម៉ូឈីពណ៌សុីជម្ពូររបស់ប្រពន្ធរបស់ខ្លួនហើយក៏ថើបផ្តិតលើវាតិចៗ ជុងហ្គុក ខ្ជិលដាស់រាងតូចគេក៏ទាញកន្សែងមករុំព័ទ្ធល្វែងក្រោមហើយងើបចេញពីលើគ្រែដោយមិនភ្លេចភួយមកគ្របត្រឹមករបស់ប្រពន្ធមុននឹងដើរចូលបន្ទប់ទឹក។
ប្រហែលជា 15 នាទីក្រោយ ជុងហ្គុក ចេញពីបន្ទប់ទឹកវិញអ្នកកម្លោះដើរទៅឈរកៀនរាងតូចដែលគេងលក់ដូចខ្មោចងាប់គេសើចតិចៗពេលដែលឃើញទឹកមាត់របស់នាងហូរចេញមកប្រឡាក់ថ្ពាល់ខរលោងនាងអាយុប៉ុន្មានហើយនៅគេហ៊ាទឹកមាត់ទៀត អ្នកកម្លោះលើកដៃជូតទឹកមាត់ឱ្យនាង ហើយក៏អង្គុយក្បែររាងកាតូចគេបន្ទន់ខ្លួនខ្សឹបដាក់ត្រចៀកនាងតិចៗ
"ជូននី!! ជូននី!! ភ្ញាក់ឡើងចង់គេងដល់ពេលណាទៀត? ម៉ោង 10 កន្លះហើយណា" ជុងហ្គុក អង្អែលថ្ពាល់តូចលេង ហើយក៏ទាញវាតិចៗ
"ហឹម!! ងងុយណាស់កុំរំខានអូនមើស"ជូននី ដេកបែរខ្នងដាក់គេ គេក៏ឡើងគេងពីក្រោយរាងតូចហើយឱបនាងយ៉ាងណែន។
"ប្រពន្ធអ្នកណាទេកំជិលអាំងផេះ" ជុងហ្គុក ថើបខ្នងសរលោងដែលគ្មានអ្វីបិទបាំងពីរបីខ្សឺត គេលេងដៃធ្ងន់ណាស់ព្រោះឥទ្ធិពលថ្នាំខ្លាំងពេកមើលទៅនាងទំនងជាឈឺណាស់ហើយ
"អូនឈឺទេ?"ជុងហ្គុក លូកដៃចូលភួយហើយក៏ប៉ះស្រទាប់ផ្ការបស់នាងតិចៗ ជូននី ខាំមាត់ងាកមកសម្លក់គេឱ្យថ្មែរ ធ្វើបាបនាងមិនបានដេកពេញមួយយប់ហើយនៅមានមុខមកសួរថាឈឺឬក៏អត់ទៀត!!
"ដៃហ្នឹងកាត់ចោលល្អទេ?" ជូននី លើកដៃគេចេញមកហើយសម្លក់សម្លឹងគេសឹងតែលានគ្រាប់ភ្នែកបើជ្រុលជាធ្វើបាបនាងហើយឱ្យនាងគេងឱ្យយូរបន្តិចក៏មិនបាន។
"កាត់ដៃចោលបានអីលេងនំប៉ាវប្រពន្ធទៅ?"ជុងហ្គុក ញញឹមកំហូចដាក់នាង មុខឌឺសម្បើមណាស់នាងចង់តែធាក់ឱ្យធ្លាក់ពីលើនោះគ្រែទេ
"មើស!!" ជូននី រុញក្បាលគេចេញពេលដែលគេឱនមករកដើមទ្រូងរបស់នាង ចង់ស្អីទៀតហើយព្រះ
"សុំអឹមតិចមក ណាៗ..." ជុងហ្គុក រំអុករាងតូចដូចជាកូនប្រុសសុំម្តាយបៅ ជូននី ខាំមាត់ទប់អារម្មណ៍ដែលក្តៅឆួលឆេះ ក្បាលកញ្ចាស់ហើយនៅញិញ៉ក់ខុសរបៀបទៀត។
"បងឡប់ទេហ្អី? អឹមស្អី? អួយប្រឺសម្បុរ" ជូននី
"ប្តីអឹមតិចអត់បាន?" ជុងហ្គុក ពេបមាត់របើបអន់ចិត្តអន់ថ្លើមនឹងនាង កាលពីយប់មិញគេមិនត្រឹមតែអឹមស្អីនឹងទេមានទាំងអាច្របាច់ហើយខាំទៀតនាងបើកដៃឱ្យមួយសេរីដល់ព្រឹកឡើង ឡើងកំណាញ់
"អត់បានទេ"ជូននី
"កុំចិត្តដាច់ពេក..."ជុងហ្គុក
"ដាច់ចឹង ម៉េច?" មីនស៊ូ លានអណ្តាតដាក់គេ blah blah ទាល់តែនាងផ្តាច់ការខ្លះទើបបានព្រោះ ចន ជុងហ្គុក ប្តីនាងនេះល្មោភខ្លាំងណាស់។
"ឈប់លេងចូលអូនឯងមួយ" ជុងហ្គុក
"ឈប់ៗទៅ" ជូននី មិនខ្វល់ហើយក៏ទាញកន្សែងមករុំខ្លួនមុននឹងចុះពីលើគ្រែដើម្បីទៅបន្ទប់ទឹកតែមិនទាន់ឈរបានស្រួលបួលផងនាងក៏ដួលព្រុសទៅលើឥដ្ឋ
"ព្រុស"
"ហាហា" ជុងហ្គុក សើចប្រកាច់ប្រកិនពេញពូក ចាំមើលថានាងអង្វរគេឱ្យជួយលើកបីចូលបន្ទប់ទឹកឬក៏អត់។
"សើចទៀត? អត់មកជួយលើកអូនទេបងឯង"ជូននី ខាំមាត់ទាំងទឹកភ្នែកហូរមកច្រោកៗដូចជាទឹកជ្រោះ ប្តីស្អីចិត្តដាច់ដាក់ប្រពន្ធម្ល៉េះ? នាងដួលនៅនឹងមុខមិនគិតមកលើកបីបែរជាសើចប្រកាច់ប្រកិនមិនដឹងមុខទៅវិញ។ ជូននី ខ្ពើមហាមាត់សុំគេឱ្យលើកបីនាងក៏សម្រេចចិត្តវារទៅតែម្តង ជុងហ្គុក ខាំមាត់គ្រឺតក្នាញ់នាងជាខ្លាំងខ្លាចថោកមាត់ណាស់ឬគ្រាន់តែហៅប្តីឱ្យជួយលើកមួយមាត់? ជុងហ្គុក ចុះពីលើគ្រែហើយក៏លើកបីរាងតូចចូលបន្ទប់ទឹក គេដាក់នាងក្នុងអាងទឹកក្តៅឧណ្ហៗដែលគេបានលាយសម្រាប់នាងហើយក៏ដើរចេញមកវិញតម្រង់តុកធ្វើការរបស់គេអ្នកកម្លោះ ក៏បើកទូរស័ព្ទមកមើលសកម្មភាពរបស់គ្រួសារត្រកូលហ្វាង ដែលគេបានលួចបង្កប់កាមេរ៉ានៅក្នុងបន្ទប់សិក្សារបស់លោកហ្វាង។
"ចប់របស់យើងហើយតែប៉ុណ្ណេះ" ជុងហ្គុក ញញឹមចុងមាត់ហើយក៏រៀបចំស្លៀកពាក់ចាំរាងតូចចេញពីបន្ទប់ទឹកវិញ។
"ជុងហ្គុកអូនរួចហើយ" ជូននី ស្រែកចេញពីបន្ទប់ទឹក ជុងហ្គុក ក៏យកកន្សែងមួយទៅជូតខ្លួនឱ្យនាងហើយចងពុងនាងយ៉ាងស្អាតរួចក៏បីនាងចេញមក គេដាក់រាងតូចនៅលើកៅអីមុខតុសម្អាងហើយរៀបចំជូតសក់ឱ្យនាង។
"កុំមើលថែអូនពេកតិចពិបាកអូនស្រឡាញ់បងខ្លាំងពេកអត់ឱ្យបងទៅណាឥឡូវហើយ" ជូននី ងាកមកឱបចង្កេះរបស់គេជាប់ មិនដែលឃើញប្រុសណាស្រឡាញ់ប្រពន្ធដល់គេទេ សូម្បីតែប៉ារបស់នាងក៏មើលថែម៉ាក់របស់នាងមិនបានប៉ិន ជុងហ្គុក មើលថែនាងដែរ។
"ស្រឡាញ់ប្តីឱ្យខ្លាំងៗចឹងហើយល្អ ក្មេងឆ្លាត" ជុងហ្គុក និយាយបណ្តើរជូតសក់ឱ្យនាងបណ្តើរ ពេលខ្លះគេក៏ឆ្ងល់ដែរថាហេតុអីគេស្រឡាញ់នាងខ្លាំងយ៉ាងនេះ ព្រោះសូម្បីតែពេលបាត់បង់ការចងចាំក៏គេនៅតែចាប់អារម្មណ៍ និង ស្រឡាញ់នាង នាងដាក់ស្នេហ៍គេទេដឹង?
"បងស្រឡាញ់អូនប៉ុណ្ណា?"ជូននី ងើយក្បាលសម្លឹងគេភ្លឹះៗ គេញញឹមហើយក៏លើកដៃបង្ហាញចុងកញ្ចកដល់នាង។
"ម៉ាញិបប៉ិនចុងក្រចកនេះឯង" ជុងហ្គុក និយាយហើយក៏សើចខ្លាំងៗ ជូននី ទ្រាំមិនបានក៏លើកដៃច្របាច់ប្អូនរបស់គេមួយទំហឹងហើយក៏រត់ទៅអង្គុយលើពូកបាត់។
"អូយ!! អូនលេងអីឡប់ៗចឹង? ចុះបើប្រើការលែងកើតគិតម៉េច?" ជុងហ្គុក ឱបប្អូនខ្លួនឯងទាំងមុខជូរហួញហើយក៏ដើរតម្រង់ទៅរករាងតូច ដែលអង្គុយឱបដៃមុខស្អុយប៉ែ
"អូន!!" ជុងហ្គុក លើកដៃក្រសោបរាងកាយតូចយ៉ាងណែន ពូកែងរង៉ក់ណាស់ អត់រៀងទេលើកមុនងរពេកចងមាត់លីយកមកផ្ទះ ប្រហែលជានាងមិនចាំទេមើលទៅ។
"អូនស្អីលែង"ជូននី
"អូនកើតអី?"ជុងហ្គុក
"អត់ផង" ជូននី និយាយហីៗហើយក៏ដើរទៅបើកទូយករ៉ូបរឹបរាងពណ៌សុីជម្ពូរមកស្លៀកនៅមុខគេទាំងមិនខ្មាសអៀនអីសោះព្រោះវាគ្មានអីគួរឱ្យខ្មាសគេជាប្តីនាងសោះនឹង។
"នែ៎ បងសុំទោសណា! មិញបងនិយាយលេងតើពៅព្រលឹងស្ទឹងមានជ័យ បងលួងហើយណាឈប់ខឹងមើស!! ជុបៗៗៗ..." ជុងហ្គុក ដើរមកឱបចង្កេះតូចពីក្រោយយ៉ាងណែន នាងលួចញញឹមក្នុងចិត្ត ពេលដែលគេលួងលោមនសងបែបនេះ នេះហើយជាប្តីដែលនាងចង់បាន នាងខឹងចេះលួង យល់ចិត្ត គួរឱ្យស្រឡាញ់ ជាពិសេសនោះគឺស្រឡាញ់នាងខ្លាំងៗ
"បានហើយគេឈប់ខឹងហើយ ខិៗ..."ជូននី រុញមុខគេចេញពីករបស់នាងថើបនោះថើបនាងរសើបសឹងតែស្លាប់ទៅហើយ។
"តោះទៅភូមិគ្រឹះបង ជីន ជាមួយបងយើងមានភស្តុតាង ចាត់ការត្រកូល ហ្វាង ហើយ ទុកឱ្យបងជីនចាត់ការទៅ" ជុងហ្គុក ញញឹមហើយដឹកដៃរាងតូចចេញទៅ អ្នកកម្លោះចុះមកដល់ក្រោមក៏ឃើញប៉ាចុងរបស់កំពុងអង្គុយលើសាឡុងទល់មុខម៉ាក់របស់គេ
"ប៉ា" ជុងហ្គុក
"ជុងហ្គុក" អ្នកជាឪពុកដើរមករកកូនប្រុសដែលមិនមែនជាប់សាច់ឈាមអីសូម្បីតែបន្តិចតែគាត់មើលថែគេដូចជាកូនបង្កើត តែគេមិនដែលសូម្បីតែហៅគាត់ថាប៉ាតែថ្ងៃនេះគេហៅគាត់ថាប៉ា? គាត់ស្តាប់ច្រឡំមែនទេ?
"ខ្ញុំសុំទោស"ជុងហ្គុក ឱបគាត់យ៉ាងណែនគេតែងតែយល់ច្រឡំថាគាត់ចង់បានទ្រព្យសម្បត្តិរបស់ប៉ារបស់គេទើបរៀបការជាមួយម្តាយចុងរបស់គេតែគ្រប់យ៉ាងគឺវាផ្ទុយស្រឡះគេសុើបដឹងអស់ហើយគាត់គឺជាបងប្អូនជីដូនមួយរបស់ម្តាយចុងរបស់គេទេគាត់រៀបការគឺដើម្បីការពារម្តាយចុងរបស់គេពីគ្រួសារត្រកូលហ្វាងតែប៉ុណ្ណោះ។
"មានរឿងអី? ហេតុអីបានជាឯងសុំទោសប៉ា?"
"ខ្ញុំ..." ជុងហ្គុក រៀបរាប់គ្រប់យ៉ាងប្រាប់គាត់ និង ម្តាយចុង អ្នកជាម្តាយញញឹមទាំងទឹកភ្នែកទីបំផុតឈ្មោះឃាតករសម្លាប់ប្តីខ្លួនឯងបានរលប់ចេញពីជីវិតរបស់គាត់ហើយ។
"ម៉ាក់អរគុណណាជុងហ្គុក...អរគុណកូន"អ្នកជាម្តាយដើរមកឱបកូនប្រុសយ៉ាងណែនទាំងទឹកភ្នែកគេក៏ឱបគាត់វិញដូចគ្នា ។ ពួកគេក៏លាម្តាយទៅភូមិគ្រឹះរបស់ ជីន ដើម្បីដោះស្រាយបញ្ហាបន្ទាប់។
~ ភូមិគ្រឹះ ជីន ~
YOU ARE READING
Because I love You.✓
Romanceទម្រាំមានថ្ងៃនេះយើងឆ្លងកាត់រឿងរ៉ាងជាច្រើនមកមានទាំងសប្បាយមានទាំងកើតទុក្ខតែបងនឹងមិនបោះបង់ចោលអូនឡើយគ្រប់យ៉ាងដែលបងធ្វើគឺដោយសារតែបងស្រឡាញ់អូន។