episode 41

3.2K 105 3
                                    

[ Because I love you✨]  episode 41

«អត់មើលទេអត់ធ្វើអីទាំងអស់»ជូននី ងើបចេញពីគ្រែតែក៏ត្រូវរាងក្រាស់ទាញនាងឱ្យមកដេកលើគេវិញ ហើយចាប់នាងថើបយកៗ សឹងតែស្លេកមុខស្លេកមាត់នាងទៅហើយ។
"ជុបៗៗៗៗៗៗ"
«បងអូនដាច់ខ្យល់ឥឡូវហើយ" ជូននី ទះទ្រូងគេតិចៗនាងដឹងថាគេស្រឡាញ់នាងណាស់តែក៏មិនគួរដល់ថ្នាក់នឹងពេកដែរ។
«បងចង់ថើបៗៗៗៗៗអូនទាល់តែជ្រុះធ្មេញអស់» ជុងហ្គុក សើចខ្លាំងៗហើយក៏ទាញនាងមកឱបជសប់ទ្រូង ដៃក្រាស់អង្អែលសក់ក្បាលនាងថ្នមៗ នាងប្រៀបបាននឹងគ្រាប់ពេជ្យដ៏មានតម្លៃមួយរបស់គេចឹង
«អូនហ្អា» ជុងហ្គុក
«ចាស?» ជូននី ងើយក្បសលសម្លឹងមើលមុខអ្នកកម្លោះភ្លឹះៗ មើលទៅគេដូចជាមានលាក់អ្វីក្នុងចិត្តយ៉ាងចឹង។
«បងមានរឿងចង់ឱ្យអូនជួយ» ជុងហ្គុក និយាយដោយក្រែងចិត្តប្រពន្ធរបស់ខ្លួន
«មានរឿងអី?បងនិយាយមក» ជូននី
..................

រាងសង្ហារបណ្តើរភរិយាដ៏គួរឱ្យស្រឡាញ់របស់គេចុះមកក្រោម អ្នកកម្លោះឱបចង្កេះតូចជាប់ពេលដែលឃើញ សុងកាង អង្គុយលើសាឡុងបន្ទប់ទទួលភ្ញៀវ
«មកញ៉ែប្រពន្ធយើងទៀតហើយមែនទេ? » ជុងហ្គុក សម្លក់អ្នកកម្លោះគេបានត្រឹមតែធ្វើមុខញឹមៗមិនសូវជាហ៊ាននិយាយអ្វីទេព្រោះម៉ាក់របស់ ជុងហ្គុក នៅទីនេះ។
«អត់ទេយើងមកទទួលអូន យ៉ា ទៅរៀនតើ" សុងកាង សើចស្ញេញដាក់គេធ្លាប់តែខាំគ្នាតែចុងក្រោយគេក៏បកមកបាក់ចិត្តស្រឡាញ់ប្អូនស្រីរបស់គេឱ្យគ្នា យកមុខទៅទុកនៅឯណាទៅ? ចានបង្គន់ល្អទេ?
«មានទាក់ទងអីជាមួយ ម៉ូយ៉ា?» ជុងហ្គុក
«គាត់ជាសង្សាររបស់ខ្ញុំណាបងប្រុស» ម៉ូយ៉ា ស្ពាយកាតាបដើរចេញមកទាំងញញឹមបិទមាត់មិនជិតនាងទាក់ទង សុងកាង ទើបតែបានបីថ្ងៃទេតែពួកគេហាក់បីជាយល់ពីគ្នាច្រើនណាស់។
«ឆុយ!! ទៅស្រឡាញើវាពីពេលណា? អាមួយនឹងអត់ល្អទេណាអូន យ៉ា» ជុងហ្គុក សម្លក់មុខសុងកាងឱ្យ ថ្មែ ផុតពីប្រពន្ធគេមកដល់ប្អូនគេម្តង
«បងថាសុងកាងមិនល្អព្រោះគេធ្លាប់តាមស្រឡាញ់អូននឹងមែនទេ?»ជូននី ជ្រួញចិញ្ចើមសម្លឹងមុខប្តី ស្គាល់ សុងកាង 1 ឆ្នាំហើយគេដូចជាមិនដែលទៅធ្វើអីឱ្យអ្នកណាក្តៅក្រហាយទេ គេជាម្ចាស់សណ្ឋាគារ ផ្កាយប្រាំពីរ ដេកលើលុយ ចិត្តល្អទៀត ហេតុអីក៏ថា សុងកាង មិនល្អសម្រាប់ ម៉ូយ៉ា?
«ហ្នឹងហើយ!!» ជុងហ្គុក
«អើយ!! បងប្រុសរៀនបើកចិត្តទទួលប្អូនថ្លៃខ្លះទៅអតីតវាជាអតីតបងកុំគិតច្រើនពេកសំខាន់ពេលនេះខ្ញុំមានគាត់បើគាត់ហ៊ានទៅរកបងថ្លៃខ្ញុំកាត់ប្អូនគាត់ចោល» ម៉ូយ៉ា
«អូនយ៉ា»សុងកាង ក៏ប្រញាប់រត់មកកាន់ដៃ ម៉ូយ៉ា ហើយអូសនាងទៅរៀនបើនៅតែប្រកែកគ្នាទៀតខាតម៉ោងរៀនសូត្រអស់ហើយ។
«លាហើយបងថ្លៃ ជុបៗ!!» សុងកាង flying kiss ដាក់ជុងហ្គុក ហើយក៏អូសដៃតូចរត់ទៅត្រុយនៅយូរ ច្បាស់ជាសុីស្បែកជើងរបស់ ជុងហ្គុក ហើយ។
«អានេះឡប់ៗម៉េចទេស!» ជុងហ្គុក និយាយចប់ក៏ដឹកដៃប្រពន្ធចូលទៅក្នុងឡានដើម្បីទៅក្រុមហ៊ុន។

Because I love You.✓Where stories live. Discover now