episode 11

4.1K 156 2
                                    

ព្រះអាទិត្យរះបញ្ចេញរស្មីពីទិសខាងកើត សង្រ្គាមស្នេហ៍រវាងអ្នកកម្លោះនិងនាងតូចកាលពីយប់មិញម្នាក់ៗសឹងតែមិនបានគេងទៅហើយព្រោះទម្រាំតែអ្នកកម្លោះព្រមឈប់គឺម៉ោង 3 ទាបភ្លឺបាត់ទៅហើយណាមួយដោយសារតែនាងតូចសន្លប់ទេទើបគេព្រមឈប់ឱ្យនាងសម្រាកបើនាងមិនសន្លប់គេក៏បន្តមួយយប់ទល់ភ្លឺតែម្តង ><

«ហឹម...»Jungkook គ្រហឹមនៅបំពង់កហើយក៏បើកភ្នែកតិចៗសម្លឹងមើលទៅនាងល្អិតដែលនៅក្នុងដៃរបស់គេ គេញញឹមហើយក៏ឱនទៅផ្តិតលើបបូរមាត់នាងតិចៗ Jungkook លួចសើចនាងតូចក្នុងចិត្តគេថើបនាងប៉ុណ្ណឹងហើយនាងមិនកម្រើកខ្លួនអីសូម្បីតែបន្តិច! នាងគេងទ្រមក់ ឬមកពីគេលេងធ្ងន់ដៃពេកយប់មិញ?

«Jun...Jun! ឆាប់ភ្ញាក់ឡើង! យើងត្រឡប់ទៅសេអ៊ូលវិញព្រឹកនេះហើយណា»Jungkook ងើបខ្លួនទៅទ្រមពីលើស្រីតូចដែលគេងមិនដឹងខ្យល់អីសោះ គេនិយាយកោកៗប៉ុណ្ណឹងហើយនាងនៅមិនទាន់ដឹងខ្លួនទៀត

ផាច់...ជុប...

អ្នកកម្លោះទះគូទនាងមួយដៃហើយក៏ថើបថ្ពាល់នាងមួយខ្សឺតទាំងគ្រឺតក្នាញ់ ពេលគេងលក់ធ្វើមុខភ្លើៗបែបនេះនាងគួរឱ្យស្រឡាញ់ខ្លាំងម្ល៉េះ?

«អួយ!!»ស្រីតូចថ្ងួចថ្ងូរនៅនឹងបំពង់កហើយក៏បើកភ្នែកសម្លក់អ្នកនៅពីលើតែម្តង ធ្វើបាបនាងមួយយប់មិនឱ្យគេងហើយនៅឆ្លៀតមកបេះបួយនាងទាំងព្រលឹមទៀតរកតែនាងសេចក្តីសុខបន្តិចមិនបាន

«មើលធ្វើមុខ! អ្នកណាបង្រៀនឱ្យ Jun ធ្វើមុខបែបនេះទាំងព្រឹក? ដឹងទេថាវាគ្មានសិរីសួស្តី»JK អង្អែលថ្ពាល់នាងតិចៗ ហើយសើចឱ្យកខឹកគេក៏ដឹងថាគេជាដើមហេតុធ្វើឱ្យមុខនាងស្អុយបែបនេះតែគេនៅតែចង់ញ៉ោះនាងដដែល


«មើស! ចុះទៅធ្ងន់ណាស់»Junie រុញទ្រូងរឹងមាំឱ្យងើបចេញពីនាងតែគេនៅតែក្រាញននៀលមិនព្រមងើបចេញសោះថែមទាំងព្រលឺនលូកដៃចូលភួយហើយច្របាច់ភ្នំរបស់នាងលេងទៀត ~.~

«ចុះបងនៅលើ Jun មួយយប់នោះម៉េចមិនស្រែកថាធ្ងន់ផង? ហើយមានអាថ្ងូរឱ្យគ្រលួចទៀត»JK និយាយហើយក៏សើចខ្លាំងៗ ពេលដែលញ៉ោះនាងក្រមុំឱ្យក្តៅស្លឹកត្រចៀកក្រហមពេញខ្លួនបានសម្រេច

Because I love You.✓Where stories live. Discover now