episode 4

3.3K 149 3
                                    

  នាងតូចសម្ងំយំនៅលើគ្រែរហូតដល់គេងលក់ដោយ
មិនដឹងខ្លួន យប់កាន់តែជ្រៅមេឃក៏កាន់តែចុះត្រជាក់
សម្លេងផ្គរន្ទះក៏បន្លឺឡើងខ្លាំងៗខ្យល់ព្យុះបោកបក់ខ្លាំង
ៗ   ធ្វើឱ្យរាងតូចដែលទើបតែគេងលក់ភ្ញាក់មកវិញជា
មួយនឹងភាពភ័យខ្លាច នាងខ្លាច    ខ្លាចខ្លាំងឡើងញ័រ
ខ្លួនដូចជាកូនសត្វ នាងខ្លាចភាពងងឹត ខ្លាចសម្លេងផ្គ
លាន់   ខ្លាចសម្លេងខ្យល់ដែលបោកបក់ជុំវិញត្រចៀករបស់នាង។ ទឹកភ្នែកក៏បន្តស្រក់សារជាថ្មីនាងចាំបាន
ថាពេលដែលជួប Jungkook ដំបូងគឺជាពេលដែល
Jungkook ដួលសន្លប់ក្រោមតំណក់ទឹកភ្លៀង ខ្លួន
ក៏ក្តៅខ្លាំងទៀត នាងបានជួយគេ នាងយកគេមកផ្ទះ
ហើយមើលថែគេបានយ៉ាងល្អ ពេលនោះគេខ្លាចខ្លាំងណាស់គេឱបនាងយ៉ាងណែន ហើយនិយាយថានឹក
ម៉ាក់ចង់ឱបម៉ាក់របស់គេខ្លាំងណាស់ហើយពេលនោះ

នាងក៏ឱបគេយ៉ាងណែនហើយនិយាយថាគ្រប់យ៉ាង
នឹងមិនអីទេ!!

«សិស្សច្បងខ្ញុំខ្លាច» Junie ងើបអង្គុយឱបជង្គង់យំ
គ្រប់ពេលដែលគេមានបញ្ហា គ្រប់ពេលដែលគេពិបាក
គឺតែងតែមានវត្តមានរបស់នាងថែលតែងតែមើលថែគេយកចិត្តទុកដាក់ជាមួយគេ    ឱបគេហើយប្រាប់គេថាគ្រប់យ៉ាងនឹងមិនអីទេ! តែពេលដែលនាងពិបាកពេលដែលនាងទន់ខ្សោយនាងត្រូវការគេ គឺគ្មានវត្ត
មានរបស់គេនៅចំពោះមុខនាងនោះទេ។

________________

  [ Jungkook's condo]

      អ្នកកម្លោះសំងំគេងទាំងចិត្តមិនសូវស្ងប់គេរសាប់
រសល់ ចិត្តចេះតែនៅមិនសុខ ទោះជាខំបិទភ្នែកគេង
ក៏គេងមិនលក់ គេក៏ងើបចេញពីគ្រែគេងហើយដើរទៅ
យកសៀវភៅមកអាន     គេអានអស់ជាច្រើនទំព័រតែ
អារម្មណ៍របស់គេនៅតែមិនស្ងប់សោះ កូនចិត្តមួយ
ចេះតែលួចគិតពីនាងតូចដែលគេទើបតែបំបាក់ទឹក
ចិត្តកាលពីព្រឹកមិញ

«អាគុកអើយ!»គេញីសក់ក្បាលខ្លួនឯងខ្លាំងៗ គេហួសចិត្តនឹងខ្លួនឯងកាលពីព្រឹកមិញណាស់ Junie
ខំរៀបចំអាហារនិងមកជួយសម្អាតផ្ទះរបស់គេតែគេ
បែរជាស្តីឱ្យនាងផាំងៗដោយគ្មានហេតុផលទៅវិញ
តើនាងយ៉ាងម៉េចទៅហើយ? ខឹងគេខ្លាំងទេ?

Because I love You.✓Where stories live. Discover now