ពួកគេចំណាយពេលដើរលេងជុំវិញកោះជាមួយគ្នាពេញមួយថ្ងៃ Jungkook ដឹកដៃនាងតូចត្រឡប់មកផ្ទះសម្រាករបស់ពួកគេវិញ។
«Jungkook បងកុំដើរលឿនពេកបានទេ? ខ្ញុំតាមមិនទាន់ទេ» Junie រអ៊ូដាក់រាងក្រាស់ដែលគិតតែពីដើរ លឿនដល់ថ្នាក់នាងសឹងតែផ្កាប់មុខស៊ីដីដោយសាតែគេទៅហើយ
«យឺតៗចឹងពេលណាដល់ឯងចង់ឱ្យក្រពើសមុទ្រឡើងគោកមកស៊ីក្បាលមែនទេ?» Jungkook ស្តីឱ្យនាងតូចផាំងៗ តែគេមិនដឹងទេថាក្មេងស្រីឆោតៗដូចជានាងតូចបែរជាជឿសម្តីគេទាំងស្រុង
«ផឹប...អើយ...»Jungkookយកដៃញីក្បាលទាំងហួសចិត្តនៅសុខៗនាងបែរជាហក់មកឱបកគេទាំងមិនប្រាប់មុនបែបនេះ ចុះបើគេមិនបានទប់ជំហរមិននាំគ្នាស៊ីដុំថ្មទាំងអស់គ្នាទៅហើយទេ?
«អាជូនចុះទៅបងដាច់ខ្យល់ងាប់ឡូវហើយ»ជុងគុក ទះគូទអ្នកដែលឱបកគេស្អិតជាងតុកកែតិចៗ គេសឹង
តែផុតដង្ហើមស្លាប់ទៅហើយឱបស្រួលបួលមិនថាទេរឹតកគេសឹងតែដាច់«អត់ចុះទេខ្លាចក្រពើខាំ»Junie គ្រវីក្បាលញាប់
ស្អេកនាងមិនចុះដាច់ខាតបើចុះហើយក្រពើខាំនាងទៅតើគិតយ៉ាងម៉េច? នាងតូចនៅតែក្រាញននាលមិនព្រមចុះពីលើគេដដែលអ្នកកម្លោះខាំមាត់គ្រឺតក្នាញ់នឹងនងតូចមហាកំពូលក្បាលរឹងនេះជាខ្លាំងគេក៏ក្រសោបភ្លៅតូចៗរបស់នាងជាប់ហើយក៏អៀវនាងត្រឡប់ទៅកូនផ្ទះវិញគេមិនគួរកុហកនាងថាមានក្រពើសមុទ្រសោះឥឡូវកម្មក្រាស់មកអៀវនាងពីចុងភូមិដល់ដើមភូមិសោះប្រហែលជាកន្លះម៉ោងក្រោយរាងក្រាស់ក៏អៀវនាងតូចមកដល់មុខផ្ទះស្នាក់របស់ពួកគេរាងក្រាស់ឡើងទៅលើផ្ទះដោយមាននាងតូចនៅលើខ្នងដដែល JK
ក៏យកជើងរុញទ្វារបើកចូលទៅក្នុង គេដាក់នាងតូចដែលគេងលក់លើខ្នងរបស់គេចុះលើពូកទន់ៗថ្នមៗ Jungkook ញញឹមហើយវែកសក់ដែលបិតបាំងផ្ទៃមុខដ៏សម៉ត់ខៃនោះចេញ គេឱនទៅថើបថ្ងាស់របស់នាងមួយខ្សឺតមុននឹងយកកន្សែងទៅងូតទឹកនៅខាងក្រោមផ្ទះ។
ឈូ...!!
រាងក្រាស់ដួសទឹកចាក់ពាងលើរាងកាយមាំមួនដែលបិទបាំងល្វែងក្រោមដោយកន្សែងពោះគោពណ៌សមួយតែប៉ុណ្ណោះ។ រាងក្រាស់ដុះក្អែលតិចៗហើយក៏យកសាប៊ូកក់សក់មកកក់ក្បាល
YOU ARE READING
Because I love You.✓
Romansaទម្រាំមានថ្ងៃនេះយើងឆ្លងកាត់រឿងរ៉ាងជាច្រើនមកមានទាំងសប្បាយមានទាំងកើតទុក្ខតែបងនឹងមិនបោះបង់ចោលអូនឡើយគ្រប់យ៉ាងដែលបងធ្វើគឺដោយសារតែបងស្រឡាញ់អូន។