episode 25

2.8K 121 4
                                    

[ Becuase I Love You✨]     episode25

«Junie ឯងញាំបាយសិនទៅណាស្អែកឯងត្រូវទៅរៀនផង»Jin ដាក់ថាសសម្រាប់ដាក់ចានបាយលើពូកក្បែរជើងរបស់នាង ។ Junie ធ្វើភ្នែកភ្លឹះៗ ក្រែងនាងរៀនចប់បានការងារធ្វើហើយមិនចឹង? ទៅរៀនរកខ្យល់ស្អីទៀត?
«កុំធ្វើមុខភ្លើៗចឹងមើស! បើឯងចង់ឱ្យ Jungkook ចងចាំឡើងវិញឯងត្រូវតែធ្វើខ្លួនដូចជាពីមុនគឺជានិស្សិតឆ្នាំទី3នោះអីក្មេងឆ្គួត»Yoongi
«អរ...យល់ហើយចា៎»Junie ញញឹមហើយក៏ដួសបាយមកញាំ។ ប្រហែលជា 5 នាទីក្រោយមកអ្នក បម្រើម្នាក់ក៏យកឈុតសិស្សសាលាថ្មីមកឱ្យនាងតាមអ្វីដែល Namjoon ប្រាប់។
«ទុកនៅលើតុចុះហើយនាងអាចចេញទៅវិញបានហើយ»Namjoon ចង្អុលទៅកាន់តុក្បែរទ្វារនាងដាក់វាយ៉ាងមានរបៀបហើយក៏ឱនគំនាបដាក់គេមុននឹងដើរចេញទៅវិញ។
«ឯកសណ្ឋាន កាតសិស្ស កាតាប សៀវភៅ អីនឹងបងរៀបចំហើយៗញាំហើយក៏ប្រញាប់គេងទៅកុំឱ្យមុខស្លេកដូចខ្មោចទៅញ៉ែ អាពៅវាមិនបើកគ្រាប់មើលមុខឯងទេ»Namjoon ញីសក់ក្បាលនាងតិចៗហើយក៏នាំគ្នាដើរចេញទៅទុកឱ្យនាងនៅម្នាក់ឯង។  បន្ទាប់ពីញាំអាហាររួចហើយនាងតូចក៏ចាប់ផ្តើមងូតទឹកសម្អាតខ្លួន និងឆ្លៀតថែរក្សាស្បែកមុខឱ្យស ម៉ត់រលោងព្រោះខ្លាចថាមិនស្អាតហើយក៏ពិបាកយកនាយ Jungkook មកវិញ ><

  ~ព្រឹកថ្ងៃថ្មី~

ពន្លឺព្រះអាទិត្យបានជះរស្មីចូលទៅក្នុងបន្ទប់ពណ៌ផ្កាឈូកស្រាលបង្ហាញឱ្យឃើញរាងកាយតូចដែលគេងលក់យ៉ាងស្កប់ស្កល់ នាងធ្មេចភ្នែកតិចៗពេលដែលមានអារម្មណ៍ថាដូចជាមានពន្លឺអ្វីម្យ៉ាងចាក់ចូលភ្នែករបស់នាង។ ត្របកភ្នែកសើ្តងបើកតិចៗ នាងញញឹមមុននឹងងើបចេញពីគ្រែដើម្បីសម្អាតខ្លួនមុននឹងទៅរៀន ទេ! គឺទៅញ៉ែប្តីខ្លួនឯងច្រើនជាង-.-

«អូ!! នោះព្រះនាងម្ចាស់ចុះមកហើយ»Jimin ចង្អុលទៅកាន់នាងតូចដែលចុះពីលើកាំជណ្តើរយ៉ាងលឿន នាងស្លៀកឈុតសិស្សសាលា សំពត់ខ្លីលើជង្គង់ ផាត់មុខស្តើងៗ បែប cute cute ទម្លាក់សក់រលោងចុះមកក្រោម ស្ពាយកាតាបពណ៌ផ្កាឈូក ដៃមានកាន់សឺមី នាងមើលទៅដូចជាត្រឡប់ទៅរកពីរឆ្នាំមុនវិញយ៉ាងចឹង។
«មានអីញាំខ្លះទៅបង Jin»Junie ទាញកៅអីទៅ អង្គុយជិត Taehyung ដូចរាល់ដង។
«មានឃុកគី និងទឹកដោះគោស្រ្តប៊េរី ឯងចង់ញាំអីបន្ថែមទេចាំបងយកឱ្យ» Jin ដាក់ cookies និង ទឹកដោះគោស្រ្តប៊េរីនៅពីមុខនាង នាងគ្រវីក្បាលបញ្ជាក់ថាវាគ្រប់គ្រាន់ហើយ Jin ញញឹមហើយក៏ញី សក់ក្បាលនាងតិចៗមុននឹងដើរទៅកៅអីរបស់គេដែលនៅជិត Yoongi។
«សប្បាយអរដល់ហើយថ្ងៃនេះ»Jhope មិនភ្លេចញ៉ោះនាងតូចដែលឈ្ងោកក្បាលញាំអាហារដែលមាននៅលើតុនោះទេ។
«និយាយមិនសប្បាយយ៉ាងម៉េចបើស្រី Jun ជិតបានញ៉ែប្តីគេហ៎»Jimin
«បង Min ឆ្គួត»Junie និយាយទាំងមុខក្រហមងាំង ហើយក៏ញាំបន្តទៀត។
«អរនិយាយចឹង Jun ប្រុងធ្វើយ៉ាងម៉េច? រំលោភវា  យកឬក៏ម៉េចវិញ? ស្រួលបងជួយចាត់ការជួលកូនចៅបងឱ្យហើយ»Yoongi និយាយហើយក៏សើចកខឹក ពេលឃើញមុខរបស់នាងកាន់តែក្រហមឡើង។
«បងឯងចេះតែចឹងហ្អា»Junie សម្លក់គេឱ្យថ្មែរ
«ទុកឱ្យបងចាតចែងចុះ តែថាឯងញាំហើយឬនៅ? ដល់ម៉ោងហើយបងមិនចង់យឺតទេ»Namjoon
«ហើយៗបង Joon»Junie ក៏ប្រញាប់ក្រោកឈរហើយស្ពាយកាតាបមុននឹងកោរពលាបងៗរបស់នាងទៅរៀន។  Namjoon ក៏ដឹកដៃនាងឡើងឡាន វាជាទម្លាប់ទៅហើយដែលពួកគេមើលថែនាងយកចិត្តទុក ដាក់ខ្លាំងបែបនេះ។

Because I love You.✓Where stories live. Discover now