«ហាហា...សិស្សច្បងឡប់សតិមែនទេ?គ្មានអ្នកណាភ្លើទៅស្រាតសំពត់ខ្លួនឯងកណ្តាលវាលទេ»Junie
នាងតូចសើចក្អាកក្អាយពេលដែលប្រើល្បិចបង្វិលខួរ
សិស្សច្បងសំណព្វចិត្តរបស់នាងបានសម្រេច សួរថា
នាងភ្លើមែនទេដែលនៅសុខៗមកស្រាតឱ្យគេថតផុស
ផ្អើល facebook នោះចំមែនហើយ!!«អើ! យើងស្មានថាឯងភ្លើ!!» Jungkook ទម្លាក់ដៃចុះ ហើយក៏ទាញនាងឱ្យអង្គុយវិញមុននឹងរំុរបួសឱ្យនាង រំុរបួសហើយភ្លាមគេក៏ប្រញាប់ទាញកាតាបមកស្ពាយហើយក៏ដើរចេញទៅ
«សិស្សច្បងទៅណា?» នាងតូច Junie រត់តាមរាងក្រាស់ដើរដើរទៅចោលនាងទាំងជើងប៉ាក់ខ្ញើក
«ទៅផ្ទះ» Jungkook ឆ្លើយតែប៉ុណ្ណឹងហើយក៏បន្តដើរទៅមុខទៀត«អត់នៅរៀនហ្អេស?» Junie
«រៀនស្អីទៀតគ្រូមិនឱ្យចូលទេ»Jungkook
«Jun សុំទៅដែរមកណា» Junie ក៏ស្រវ៉ាឱបដៃរាងក្រាស់ភ្លេតពេលដែលគេចាប់ផ្តើមបើកទ្វារឡាន
«ទៅផ្ទះឯងទៅ»Jungkook
«Jun ចង់នៅជាមួយបង» Junie ពេបមាត់រកកល់ចង់យំនាងពិតជាចង់នៅក្បែរគេពិតមែន ត្បិតថាគេគំរោះគំរើយជាមួយនឹងនាងតែគេមើលថែនាងបានល្អណាស់
«ចង់នៅជាមួយយើង? ចាំយើងទៅដុតផ្ទះឯងចោលល្អទេនឹងអាលបាននៅជាមួយគ្នា» Jungkook ញញឹមឌឺដងនាងតូច ដែលរត់តាមគេត្រុកៗដូចជាកូនឆ្កែ ចង់នៅជាមួយគេ ហ្អេស? កុំស្រម៉ៃអី គ្រាន់តែនាងតាមគេ ពេលនៅសាលាបែបនេះគេធុញសឹងតែបោកក្បាលនឹងទ្វារឡានទៅហើយទម្រាំតែនៅជាមួយគ្នាទៀតគេអាចនឹងស្ទះខ្យល់ស្លាប់ប្រកាច់ត្រុលៗភ្លាមៗជាយថាហេតុក៏ថាបាន។
«ល្អតាស៎! ទៅដុតពេលណាខ្ញុំទៅទិញសាំងសិន»JN
«អាគុកទៅងាប់ល្អទេឯង!» Jungkook
«កុំទាន់អាលស្លាប់អីខ្ញុំមិនទាន់ចូលដណ្តឹងសិស្សច្បងផង»Junie
«ដណ្តឹងក្បាលឯងស្អី?» Jungkook ខោកក្បាលនាងតូចមួួយក្រញ៉រស្រីទេតែចង់ដណ្តឹងប្រុស នាងបែកស្លុយ?
«អួយ...ចាំបាច់ប្រើកម្លាំងបាយ? មុខឱ្យដូចបង្គួយភពផ្កាយគិតថាខ្ញុំស្រឡាញ់បងមែនទេ?» Junie
«អើ! ចុះអាតាមយើងត្រុកៗរាល់ថ្ងៃនឹងជាស្អី?»JK
«តាមលេងកែអផ្សុក»Junie
«អើ! តាមនឹងទៅ» Jungkook ទាញដៃតូចៗចេញពីដៃគេហើយបើកទ្វារឡានចូល មុននឹងបញ្ឆេះឡានចេញទៅយ៉ាងលឿន
"ផឹប..."
ង៉ោងៗ....
YOU ARE READING
Because I love You.✓
Romansaទម្រាំមានថ្ងៃនេះយើងឆ្លងកាត់រឿងរ៉ាងជាច្រើនមកមានទាំងសប្បាយមានទាំងកើតទុក្ខតែបងនឹងមិនបោះបង់ចោលអូនឡើយគ្រប់យ៉ាងដែលបងធ្វើគឺដោយសារតែបងស្រឡាញ់អូន។