episode 40

3.3K 108 1
                                    

[ Because I love You✨]  episode40

ក្រោយពីគេងយំអស់រយៈពេលជាច្រើនម៉ោងមករាងតូចក៏គេងលក់លើពូកទាំងមិនដឹងខ្លួន អ្នកកម្លោះបើកទ្វារបន្ទប់តិចៗហើយដើរមកជិតនាងតូច គេអង្គុយចុះក្បែរនាងហើយក៏អង្អែលក្បាលនាងថ្នមៗ អ្នកកម្លោះឱនទៅថើបថ្ងាស់របស់នាងបន្តិចហើយ អង្អែលថ្ពាល់ប៉ោងៗលេង។
"បងសុំទោសដែលធ្វើឱ្យអូនយំ មកពីបងខ្លាចអូនមានគ្រោះថ្នាក់ បងមិនដែលក្បត់អូនឡើយ ជូននី បងស្រឡាញ់អូនណាស់" ជុងហ្គុក និយាយប្រាប់អ្នកដែលគេងលក់ទាំងអួលណែនក្នុងទ្រូង គេចង់ប្រាប់ការពិតទាំងអស់ដល់នាងណាស់តែគេពិតជាមិនអាចគេខ្លាចថានាងនឹងត្រូវមកពិបាកដោយសារតែគេ។
"អូនស្រឡាញ់បងជាង" ជូននី បើកភ្នែកសម្លឹងមុខគេទាំងទឹករលីងរលោង នាងគិតមិនខុសពិតមែន គេមិនបានក្បត់នាងនោះទេ គេប្រាកដជាមានហេតុផលអ្វីម្យ៉ាងដែលមិនអាចប្រាប់នាងបានហើយប្រហែលជាវាគ្រោះថ្នាក់សម្រាប់នាងទើបគេត្រូវលាក់បាំងវាពីនាង
"ជូននី! អូនមិនទាន់គេងទេ?" ជុងហ្គុក ជ្រួញចិញ្ចើមអំបិញមិញគេស្មានថានាងគេងលក់បាត់ទៅហើយតែមានឯណានាងគ្រាន់តែសម្ងំបិទភ្នែកសោះ។
"ឱ្យអូនគេងលក់យ៉ាងម៉េចបើប្តីរបស់អូនមិនគេងឱបអូនផងហ្នឹង" ជូននី លើកដៃជូតទឹកភកនែកខ្លួនឯងចេញ នាងមិនចង់យំនៅនឹងមុខរបស់គេទេ មើលទៅគេកំពុងតែស្រ្តេសស្រាប់ផង នាងមិនចង់ធ្វើជាបន្ទុក ខួរក្បាលរបស់គេឡើយ។
"ជូននី! បងសុំទោស! បងអាក្រក់ណាស់បងធ្វើឱ្យអូនយំទៀតហើយ" ជុងហ្គុក ប្រញាប់ទាញរាងកាយតូចមកឱបជាប់ទ្រូងហើយក៏ថើបសក់ក្បាលរបស់នាងបន្តិច ដៃក្រាស់អង្អែលខ្នងនាងតូចថ្នមៗ គេមិនគួរថានាងគួរឱ្យធុញនោះទេ!
"បងប្រាប់អូនមកណា! មូលហេតុអីដែលធ្វើឱ្យបងស្រាប់តែប្លែកភ្លាមៗបែបនេះ?" ជូននី រើចេញពីការឱបហើយប្រអប់ដៃតូចចាប់កាន់ថ្ពាល់របស់គេទាំងសងខាងជាប់ ក្រសែភ្នែករបស់គេបញ្ជាក់ច្បាស់ណាស់ថាគេកំពុងតែមានកង្វល់នៅក្នុងចិត្ត។
"គឺបង...បង..." ជុងហ្គុក
"បងមើលភ្នែកអូន!! ពួកយើងគឺជាប្តីប្រពន្ធនិងគ្នាយើងប្រៀបបានហ្នឹងមនុស្សតែមួយហើយបងមានរឿងអីក្នុងចិត្តបងនិយាយប្រាប់អូនមក! បងកុំបៀមវាទុកតែឯងអី មិនមែនតែបងទេដែលពិបាក អូនដែលទ្រាំមើលអការៈប្លែកៗរបស់បងនេះណាសឹងតែស្ទះម្តងៗទៅហើយ" ជូននី
"តាមពិតទៅ..." ជុងហ្គុក ក៏រៀបរាប់រឿងរ៉ាវគ្រប់យ៉ាងប្រាប់នាងតូចដែលជាប្រពន្ធ នាងដកដង្ហើមធំ នាងពិតជាអាណិតគេខ្លាំងណាស់ នេះបើនាងមិនបានឮគេនិយាយមិញទេគេប្រហែលជាលាក់បាំងនឹងនាង ហើយទំនាក់ទំនងរបស់ពួកគេនឹងទៅជាយ៉ាងណា?
"អរ...ចឹងតើបានព្រឹកមិញបងថើបគ្នាជាមួយម្នាក់ស្រីនោះ" ជូននី ងួកក្បាលតិចៗ នាងនិយាយដូចជាគ្មានបញ្ហាអ្វីកើតឡើងសោះចំណែកអ្នកកម្លោះភ័យភ្នែកសព្រោះមិននឹកស្មានថានាងបានឃើញវាឡើយ។
"នេះអូនបានឃើញ?" ជុងហ្គុក
"ចាស៎ អូនឃើញចឹងហើយបានជាអូនមកផ្ទះមុន" ជូននី ឱនមុខចុះនាងនៅឈឺរឿងកាលពីប្រឹកមិនទាន់បាត់ទេ
"បងសុំទោស ជូននី!! តែយ៉ាងណាក៏អូនគួរតែប្រាប់បងថាអូនបានឃើញមិនមែនលាក់បាំងហើយសម្ងំយំម្នាក់ឯងចឹងទេ" ជុងហ្គុក
"អូនខ្លាចថាបងឈប់ស្រឡាញ់អូន! អូនខ្លាចពេលអូនប្រាប់បងទៅបងខឹងហើយក៏ស្អប់អូន ធុញអូនអីបែបនេះ! ហើយមិញបងថាធុញអូន អូនឡើងយំ" ជូននី ញញឹមស្ងួតដាក់គេ នាងពិតជាខ្លាចបាត់បង់គេទើបនាងមិនហ៊ានរករឿង ឈឺឆ្អាលរឿងរបស់គេច្រើន សុំតែគេនៅថ្នាក់ថ្នមមើលថែនាងដូចពីមុននាងសប្បាយចិត្តណាស់ទៅហើយ។
"ក្មេងឆ្គួតហេតុអីក៏គិតបែបនេះ? បងគ្មានថ្ងៃឈប់ស្រឡាញ់អូនទេ" ជុងហ្គុក សើចតិចៗហើយអង្អែលសក់ក្បាលនាងលេង
"មិនឱ្យអូនគិតយ៉ាងម៉េចបើបងលេងឱបថើបគេស្រស់ៗអីចឹងហ៎" ជូននី ឱនមុខចុះហើយ ឆ្កឹះក្រចកខ្លួនឯងតិចៗ កាយវិការតូចចិត្តតូចថ្លើមរបស់នាងធ្វើឱ្យគេក្នកក្នាញ់នាងកាន់តែខ្លាំង មិនដែលឃើញក្មេងណាឆ្គួតដូចជានាងទេ ប្តីឱបថើបស្រីនៅនឹងមុខហើយនៅចិត្តត្រជាក់ហើយលាក់ប្តីបានទៀត។
"មោះ បេប៊ី បងសុំទោស! ជុប" ជុងហ្គុក ទាញរាងកាយតូចស្តើងមកអង្គុយលើភ្លៅហើយថើបថ្ពាល់នាងមួយខ្សឺតធំ ថើបញក់ញីដឹងតែប៉ល់ថ្ពាល់របស់នាងទៅហើយ។
"ចាប់ពីថ្ងៃនេះទៅអត់មានលាក់បាំងអីអូនទៀតទេណា! មានរឿងអីត្រូវប្រាប់អូនយើងកាន់ដៃគ្នាដើរទៅមុខហើយដោះស្រាយវាជាមួយគ្នា ឱ្យតែបងម៉ាកៗនឹងពីរបីដងទៀតអូនស្ទះខ្យល់ស្លាប់ហើយ" ជូននី អង្អែលសក់ក្បាលគេលេងតិចៗ គេល្អខ្លាំងណាស់ នាងមិនដឹងថាជាតិមុននាងទៅធ្វើបុណ្យធំស្អីមកពីណាទេទើបនាងបានជួបគេ នាងមិនដែលមានអ្នកណាដែលស្រឡាញ់នាងខ្លាំងដល់ថ្នាក់នឹងពីមុនមកទេ។
"បាទ អគ្គមហេសី" ជុងហ្គុក និយាយចប់ក៏ទម្លាក់បបូរមាត់ក្រាស់លើបបូរមាត់តូចហើយក៏ទាញរាងកាយតូចមកគេងឱប មិនដឹងថាគេជំពាក់នាងល្អិតនៅក្នុងដៃនេះស្អីខ្លះទេពីជាតិមុនទើបជាតិនេះគេស្រឡាញ់បារម្មណ៍ហួងហែងនាងសម្បើមម្ល៉េះ នាងមានឥទ្ធិពលខ្លាំងណាស់មកលើគេ អាចថាខ្លាំងជាងដាក់ស្នេហ៍ក៏ថាបាន។

Because I love You.✓Where stories live. Discover now