បន្ទាប់ពីប្រឡែងគ្នាក្នុងទឹកឆ្អែតឆ្អន់ហើយ ជុងគុក ក៏
បីនាងតូចមកលើច្រាំងវិញ ហើយក៏អៀវនាងទៅក្នុង
កូនផ្ទះដែលគេបានជួលពីរីសតនោះ។ក្រាក...
Jungkook បើកទ្វារផ្ទះតូចនោះហើយអៀវនាងល្អិត
ចូលទៅខាងក្នុង គេដាក់នាងឱ្យអង្គុយលើកៅអីឈើ
ហើយក៏រត់ទៅបិទម៉ាស៊ីនត្រជាក់ព្រោះ ពួកគេទើបតែ
មកពីលេងទឹកបើប៉ះធាតុត្រជាក់បែបនេះទៀតពួកគេ
អាចនឹងឈឺបាន«Jun ឯងចូលទៅងូតទឹកសម្អាតខ្លួនទៅនឹងអាលបានញាំបាយណាយប់ហើយ» Jungkook ក៏ហុច
កន្សែងឱ្យនាងតូច នាងញញឹមហើយទទួលយកវា
រួចដើរចូលបន្ទប់ទឹកបាត់។ 15 នាទីក្រោយនាងតូច
ក៏ចេញមកវិញ ជាមួយនឹងកន្សែងពោះគោរុំព័ទ្ធរាង
កាយស្រឡូនស្អាតធ្វើឱ្យអ្នកដែល អង្គុយមើលនាង
សឹងតែភ្លេចដកដង្ហើមព្រោះរាងកាយរបស់នាងស្អាត
គ្មានកន្លែងទាស់ទាល់តែសោះ«បងប្រុសងូតទឹកហើយៗ?» Junie សួរទាំងភ្ញាក់
ផ្អើលព្រោះបន្ទប់ទឹកក្នុងបន្ទប់នេះមានតែមួយទេ គេ
ទៅងូតហើយពីពេលណា មើលចុះស្លៀកពាក់ស្រេច
ទៀត។«បងខ្ជិលងូតណាស់ងូតទឹកសមុទ្រមួយថ្ងៃហើយ»
Jungkook និយាយរួចក៏ហក់ទៅដេកលើពូកធ្វើមិន
ដឹង។ Junie ខាំមាត់គ្រឺតគេមិនស្ទើទេខ្ជិលសប់ៗសូម្បីតែងូតទឹក«បងឆាប់ទៅងូតទឹកភ្លាមអត់មានបងដេកទាំងងូត
ទឹកអំបិលចឹងទេ» Junie ដើរទៅទាញដៃរាងក្រាស់
ឱ្យងើបឡើងពីពូក«ងូតទឹកសមុទ្រតើមានបានងូតទឹកអំបិលណា»JK
«ហើយអំបិលធ្វើមកពីស្អី?»Junie ច្រត់ចង្កេះសួរបកទៅគេវិញ
«ធ្វើមកពីទឹកសមុទ្រនឹងហើយសួរដូចឆោត»JK
«ចឹងក៏បានន័យថាបងងូតទឹកអំបិលនឹងហើយ»Jun
«ok ok ព្រះនាងម្ចាស់ខ្ញុំទៅងូតទឹកក៏បាន»JK និយាយ ហើយក៏ចុះពីគ្រែទាំងកាយវិការខ្ជិលច្រអូស
ធ្វើឱ្យ នាងតូចអត់នឹងសើចមិនបានខ្ជិលសូម្បីតែងូត
ទឹកតែចង់ដេកឱបនាងរហូត សាំ! ^^ Junie គ្រវី
ក្បាលហើយក៏យករ៉ូបវែងពណ៌សមានស្បៃស្តើងៗជា
ច្រើនជាន់មកស្លៀកហើយនាងក៏អង្គុយលាបឡេនិង
ផ្លុំសក់ឲស្ងួតផងដែរ
YOU ARE READING
Because I love You.✓
Romansaទម្រាំមានថ្ងៃនេះយើងឆ្លងកាត់រឿងរ៉ាងជាច្រើនមកមានទាំងសប្បាយមានទាំងកើតទុក្ខតែបងនឹងមិនបោះបង់ចោលអូនឡើយគ្រប់យ៉ាងដែលបងធ្វើគឺដោយសារតែបងស្រឡាញ់អូន។