Episode 2
+ 7:00 នាទីយប់
Tae កំពុងអង្គុយនៅមុខស្រះទឹក ក្រោមពន្លឺព្រះច័ន្ទ ចំណែកម៉ែរបស់គេកំពុងធ្វើការនៅផ្ទះធំTae អង្គុយមើលទឹក គប់ដំថ្មតូចៗ ចូលទៅក្នុងទឹក ស្របនិងចិត្តដែលកំពុងគិត ថាហេតុអីម្តាយរបស់គេឲ្យគេនិយាយជាមួយ អ្នកប្រុសតូច....
<< Tae ! ឯងកំពុងគិតអីនិង >> Kookie មករត់មកលេង Taeបន្តិចមុនចូលគេង
<< អ្នកប្រុសតូច >> Tae អោនមុខចុះបន្តិច
<< ឯងកំពុងគិតអីមែនទេ ? ឬក៏កំពុងផ្សងអ្វី ? ពេលនេះប្រច័ន្ទពេញវង់ល្អខ្លាំងណាស់ >> Kookie ដាក់ខ្លួនអង្គុយចុះជិត Tae
<< គឺខ្ញុំមិនបានផ្សងអ្វីទេ គ្រាន់តែមកអង្គុយលេងនៅទីនេះលេងតែប៉ុណ្ណោះ >> Tae ញញឹម
<< Tae ឯងដឹងទេពេលឯងញញឹមដូចជាព្រះច័ន្ទពេញវង់ចឹងគឺស្រស់ស្អាតខ្លាំងណាស់ >> Kookie ញញឹមតិចៗដូចគ្នា
<< អ្នកប្រុសតូច ខ្ញុំត្រឹមជាអ្នកបំម្រើមិនអាចយកទៅប្រៀបធៀបនិងព្រះច័ន្ទបានទេ >> Tae អោនមុខចុះម្តងទៀត
<< ទោះជាអ្នកបំម្រើក៏ដោយ ចាហ្វាយនាយក៏ដោយ ក៏ជាមនុស្សដូចគ្នា ! ឯងមិនចង់បានជីវិតល្អជាងនេះទេឬ?ហើយនិងក្លាយទៅជាមនុស្សធម្មតាដូចគេមិនមែនជាអ្នកបំម្រើដូចពេលនេះណា >> Kookie
<< ត្រូវហើយ ! ខ្ញំតែងតែគិតចង់មានសេរីភាព មិនស្ថិតក្រោមការគ្រប់គ្រងរបស់នរណា តែជីវិតខ្ញុំគឺបានត្រឹមជាអ្នកបំម្រើបែបនេះល្អហើយ ! ចំណែកព្រះច័ន្ទគឺគេតែងតែយកទៅប្រៀបធៀបជាមួយមនុស្សស្រីតែប៉ុណ្ណោះ ខ្ញុំជាមនុស្សប្រុសមិនសាកសមនោះទេ >> Tae
<< សម្រាប់ខ្ញុំពេលឯងញញឹមឬសើចគឺវាស្រស់ស្អាតខ្លាំងណាស់ ! ឯងដូចជាមនុស្សស្រីចឹងណា Tae >> Kookie និយាយហើយសើចតិចៗ
<< ហេតុអីបានជាឃើញខ្ញុំដូចមនុស្សស្រី ? >> Tae ធ្វើមុខឆ្ងល់ Kookie ក៏ចាប់ដៃ Tae មកមើល
<< ដៃស្រឡូនចឹង រាងឯងចឹងគឺដូចស្រីហើយណា Tae យើងនិយាយពិតមែនណា >> Kookie
<< ត្រូវហើយ ! បើខ្ញុំជាមនុស្សស្រីនិងល្អ តែខ្ញុំកើតមកជាមនុស្សប្រុស >> Tae