ចង់ជួប ចង់អោប

2.3K 127 6
                                    

          🔥 សង្គ្រាមដណ្តើមស្នេហ៍ 🔥
+ Episode 37 + 38
SoJi នៅក្នុងបន្ទប់នាង នាងបានដឹងហើយថាលោកស្រី JeMun បានយកទឹកព្រះឲ្យ Jungkook លុបមុខចឹងស្នេហ៍ដែលគេបានដាក់ ក៏រលាយភ្លាម ធ្វើឲ្យនាងក្តៅក្រហាយតែម្តង~~~

<< ខ្ញុំត្រូវតែរកវិអី យកព្រះចេញពី Jungkook ឲ្យបាន ! ខ្ញុំត្រូវតែដាក់ស្នេហ៍ឲ្យ Jungkook ខ្លាំងជាងនេះទៀត មើលទៅខ្ញុំដាក់តិចហើយបាន Jungkook មិនងប់ងល់និងខ្ញុំសោះ >> SoJi មុខ
ក្រញ៉ូវហើយក៏យកដបថ្នាំនាងមកមើល វាជិតអស់ទៅហើយ.... ស្អែកនាងត្រូវរកវាមកបន្ថែមទៀត ! បន្ទាប់មកក៏យកដបនាងលាក់ទុកឲ្យស្រួលបួលវិញហើយក៏ចូលគេង....

+ Morning
7:00 🕖 AM
SoJi នាងបានសុំអនុញ្ញាតពីលោក Jeon ទៅក្រៅតាំងពីព្រឹកព្រលឹម ចំណែកគាត់ក៏មិនបានគិតអីវែងឆ្ងាយដែល ក៏ឲ្យទៅដោយសារស្មានតែនាងមានការងារ ទើបត្រូវចេញពីព្រឹកចឹង~~~

SoJi នាងបានមកកន្លែងគ្រូរបស់នាងនៅជាយក្រុង នាងស្គាល់ទីនេះច្បាស់ណាស់ ទោះនាងនៅ US ក៏ដោយ តែនាងឧស្សាហ៍ឡើងមក កូរ៉េដើម្បីមកទីនេះឯង ! ចឹងហើយបានប្រុសៗជាច្រើន ធ្លាក់ក្នុងកណ្តាប់ដៃនាង បន្ទាប់មកក៏ត្រូវស្លាប់....

<< លោកយាយ >> SoJi ដើរទៅជិតលោកយាយម្នាក់ដែលមានចំណាស់ប្រហែលជា50 ឆ្នាំជាង តែគាត់មិនចាស់ខ្លាំងទេ រាងស្អាតដែល~~

<< អស់ថ្នាំហើយមែនទេ ? >> លោកយាយម្នាក់
នោះបែបមករកនាង ( note : មិនមែនយាយគ្រូដែលលោកស្រី Jeon ទៅរកម្សិលមិញបោះទេ )

<< អស់ហើយ ! ឯស្នេហ៍ដែលលោកយាយឲ្យនោះ មិនមានប្រសិទ្ធភាពនោះទេ ! >> SoJi

<< យាយប្រាប់ឯងហើយ~~ថាស្នេហ៍នោះមិនអាចធ្វើអីគេបានអី ស្នេហាគេចំពោះក្មេងបំម្រើនោះវាធំធេងខ្លាំងណាស់ មិនតែប៉ុណ្ណោះគេជាគូរនិងគ្នាពី
អតីតជាតិទៀត >> លោកយាយ

<< ចឹងខ្ញុំគួរតែធ្វើយ៉ាងមិចទៅ ទើបអាចយកគេមកបាន ??? >> SoJi

<< វីធីមិនមានច្រើនទេ....គេម្នាក់នោះមានរាសីខ្ពស់ យើងពិបាកនិងដាក់ស្នេហ៍ត្រូវណាស់ បានតែធ្វើឲ្យគេឈឺកាន់តែខ្លាំងប៉ុណ្ណោះ >> លោកយាយ

💔 សង្គ្រាមស្នេហ៍ 💔Where stories live. Discover now