+ Episode 21 💞
<< ឯងស្លៀកអានេះមិនពិបាកគេងទេហី ? ដូរចេញទៅស្លៀកឈុតរលុងៗទៅ នៅក្នុងទូរមិនខ្វះទេ >> Suga និយាយហើយក៏ទុកកន្សែងរួចដើរទៅរកឈុត តូចៗល្មម ឲ្យទៅ Jimin
<< ផ្លាស់ទៅអាក្មេងក្បាលរឹងដូចដែក >> Suga ក៏ឡើងទៅគេង Jimin សម្លក់រួចក៏យកខោអាវទៅផ្លាស់នៅក្នុងបន្ទប់ទឹកទៅ
+ 5 នាទី
Jimin ចេញមកវិញជាមួយឈុតដូចមិញដដែល តែមើលទៅសមរូបសមរាងមិនដូចលើកមុននោះទេ
Suga សម្លឹងមើល Jimin ពីរក្បាលដល់ចុងជើងគេមិនដឹងជាកើតអីទេ មានអារម្មណ៍ថា រាងតូច Cute និងគួរឲ្យស្រលាញ់ខ្លាំងណាស់Jimin ឡើងទៅលើពូកជិតរាងក្រាស់ហើយក៏ច្រតដៃនិងខ្នើយដាក់ក្បាលលើបាតដៃ រួចសម្លឹងមុខ សៗ របស់រាងក្រាស់
<< មើលអី >> Suga សួរទៅរាងតូចដែលគិតពីរ
មើលមុខគេមិននិយាយអីសោះ<< គឺថា Hyung សង្ហារណាស់ >> Jimin ញញឹមលឹបភ្នែកហើយក៏ប្រាស់ខ្លួនគេងជិតរាងក្រាស់រួចក៏លើកដៃអោបជាប់
<< នេ៎ ! ធ្វើស្អីនិង >> Suga សួរហើយបំម្រុង
និងទាញដៃ រាងតូចចេញតែកាមីននិងងអោបជាប់តែម្តងមិនឲ្យរាងក្រាស់រើបានទេ<< នៅឲ្យស្ងៀមទៅ ! ខ្ញុំងងុយហើយ >> Jimin បិទភ្នែកគេងឯ Suga មិននិយាយអីក៏លើកដៃអោប
រាងតូចវិញហើយក៏គេងទៅ ( មិនមែនសង្សារគ្នាផង លេងដេកអោបគ្នាទៀត 🙂 )+ Morning
Jungkook ក្រោកពីរគេងគេក៏ចុះទៅខាងក្រោម ឃើញប៉ាម៉ាក់គេកំពុងញាំុអាហារពេលព្រឹក មុនទៅធ្វើការវិញ....<< Jungkook យ៉ាងមិចហើយកូន ? បាត់ឈឺក្បាលឬនៅ ? >> JeMun សួរកូនប្រុសភ្លាមៗ
បន្ទាប់ពីរឃើញចុះមកដល់តុបាយភ្លាម<< គ្រាន់បើហើយម៉ាក់ ! >> Jungkook និយាយហើយក៏អង្គុយចុះទល់មុខម៉ាក់គេ
<< ពេលឯងបានធូរស្បើយហើយ ! ប៉ាមានរឿងនិយាយជាមួយ >> លោកJeon
<< រឿងអីទៅប៉ា >> Jungkook សួរភ្លាមទាំងមិនទាន់បានដាក់បាយចូលមាត់បន្តិចផង
<< រឿងកូនឯងនិងក្មួយ RaBin >> លោក Jeon និយាយទាំងមិនមើលមុខ Jungkook
<< ក្រែងខ្ញុំនិង RaBin ផ្អាករឿងភ្ជាប់ពាក្យមែនទេ ? ប៉ាចង់និយាយរឿងអីទៀតប៉ា >> Jungkook
<< ឯងដឹងទេថាគ្រួសារនាងអាម៉ាស់មុខដោយសារតែឯងប៉ុណ្ណា ? ប៉ាដឹងណាថាឯងមិនបានឈឺនោះទេ ឯងធ្វើព្រោះគេចរឿងភ្ជាប់ពាក្យ >> លោក Jeon
<< ប៉ាចិញ្ចឹមឯងធំបានប៉ុណ្ណឹងហើយ ប៉ាមើលឯងដឹងច្បាស់ណាស់ Jungkook >> លោក Jeon និយាយទាំងទឹកមុខស្មើ
<< លោកប៉ាក៏ដឹងថាខ្ញុំមិនបានស្រលាញ់ RaBin ទេខ្ញុំទុកនាងត្រឹមជាមិត្តឬប្អូនស្រីប៉ុណ្ណោះ ! >> Jungkook និយាយហើយអោនញាំុបាយ
<< តែគ្រួសារយើងនិងខាងគេបានផ្សំផ្គុំពួកឯងហើយ ! នាងក៏ជាក្មេងស្រីល្អ ហេតុអីក៏កូន
នៅមើលមិនឃើញទៀត >> លោក Jeon<< ប៉ាស្នេហា ក្តីស្រលាញ់មិនអាចបង្ខំបានទេ ! កូនមិនអាចស្រលាញ់នាងទេ >> Jungkook មិនចង់ជំទាល់ប៉ាម៉ាក់គេទេតែគេមិនអាចទៅរួចជាមួយ RaBin ពិតមែន
<< សាកនៅជាមួយនាងហើយរៀនយល់ចិត្តគ្នាមិនយូរទេ កូននិងអាចមានចិត្តលើនាងក៏ថាបាន ! កូនមើលមិនដឹងទេឬថាបាងស្រលាញ់កូនប៉ុណ្ណានោះ ? ប៉ាម៉ាក់ក៏ពេញចិត្តនាងដែល >> លោកJeon
<< ប៉ាមិនគិតថាពួកយើងនៅក្មេងពេកទេហ៎ ? កូនទើបតែ18ជិត19នាងក៏អាយុ17 ប៉ាចង់ឲ្យពួកយើងភ្ជាប់ពាក្យ ? >> Jungkook
<< គឺថាភ្ជាប់ពាក្យចោលទៅ >> លោកJeon
<< ប៉ានិយាយមើលតែស្រួលណាស់ចឹង ! ចាំកូនធំជាងនិងទៀតចាំគិតរឿងនិង >> Jungkook និយាយហើយក៏ដើរទៅខាងក្រៅ ទៅរក Taehyung នៅផ្ទះតូចគេ ឯJeMun ជាម្តាយមិនបាននិយាយអីទេ ខ្លាចថានិយាយទៅនិងខុស
Skip
Jungkook ឡើងទៅលើផ្ទះឃើញរាងតូចនៅដេកខ្លុំភួយនៅឡើយ គេឡើងទៅអង្គុយលើគ្រែ ហើយក៏ទាញភួយចេញមុននិងសម្លឹងមុខ សៗរបស់រាងតូច មុននិងអោនទៅថើបបបូរមាត់អ្នកកំពុងគេងលង់លក់<< ហឹមម >> Taehyung ក្រហឹមហើយក៏ចាប់ដៃរាងក្រាស់យកមកអោប Jungkook ញញឹមមើលអង្អែលសក់ទន់រលោងរបស់រាងតូចថ្នមៗ
<< ស្អាតខ្លាំងណាស់ >> Jungkook នៅអង្គុយមើលរាងតូចគេងលក់យ៉ាងស្រួល មិនបានដាស់ឬរំខានទេ គ្រាន់តែសម្លឹងមុខរាងតូចធ្វើឲ្យគេមានក្តីសុខបាត់ទៅហើយ គេមិនចង់មានអ្នកណាក្រៅពីរ Taehyung សំណព្វចិត្តគេនោះទេ😇
To be Continue .....
💕 By (( Park MoChi )) 💝