Episode 4
Kookie បានអង្គុយបង្រៀន Tae យ៉ាងយកចិត្តទុកដាក់
បំផុត ចំណែក Tae អង្គុយស្តាប់ kookie និយាយឡើងងងុយដេកទៅហើយ<< Tae យល់ខ្លះហើយមែនទេ >> Kookie
<< បាទ ! អ្នកប្រុសតូច >> Taeញញឹមតិចៗ តែភ្នែកបើកមិនរួចសោះ
<< រៀនងងុយគេងបែបនេះ មិចនិងរៀនចេះទៅ ? ពេលរៀនត្រូវតែយកចិត្តទុកដាក់ស្តាប់ ហើយភ្នែកបើកឲ្យធំៗ ត្រចៀកត្រូវស្តាប់ដូចគ្នា បែបនេះទើបរៀនចេះណា ឯងដឹងដែលទេ ?? >> Kookie
<< បាទ ! លើកក្រោយខ្ញុំនិងខំប្រឹងស្តាប់ជាងនេះទៀត អ្នកប្រុសតូច >> Tae
<< ល្អណាស់ ! ចឹងខ្ញុំទៅផ្ទះធំហើយណា ខ្ញុំត្រូវទៅងូតទឹកចេញ ស្អុះស្អាប់ណាស់ >> Kookie
<< បាទ អ្នកប្រុសតូច >> Tae ញញឹមស្រាលៗ
<< ខ្មៅដៃនិងក្រដាសនេះឯងយកចុះ ! ហើយខំប្រឹងសរសេរនិងមើលវាដឹងដែលទេ ? >> Kookie
<< បាទ >> Tae និយាយហើយkookie ក៏ដើរទៅផ្ទះធំវិញដើម្បីងូតទឹកងូតអីចេញ ពេលនេះម៉ោង5កន្លះទៅហើយ
<< ចាំយប់ចាំមើលបន្តក៏បាន >> Tae ញញឹមហើយក៏យកខ្មៅដៃនិងក្រដាសទៅទុកកន្លែងដែលល្អ សុវត្ថិភាពមិនឲ្យម៉ែរបស់គេដឹងនោះទេ
Tae ទុកវានៅក្នុងកូនប្រអប់ធំល្មមដែលជារបស់គេទុកដាក់ខោអាវ គេដាក់ខ្មៅដៃនិងចូលទៅ និងទាញយកប្រអប់ដែល Kookie បានឲ្យព្រឹកមិញយកមកមើល រួចញញឹម
<< ស្អាតខ្លាំងណាស់ >> Tae មើលវាហើយក៏លើកវាចេញពីប្រអប់នោះចេញមក
របស់ក្នុងនោះវាគឺជាកូនសត្វទន្សាយពណ៌សដែលម៉ាក់របស់ Kookie បានទិញឲ្យទុកវាបន្តោងខ្សែក ពេលនេះគេបានប្រគល់វាមកឲ្យ Taeរូបទន្សាយនោះមានពន្លឺភ្លឺៗ ផ្លេកៗ វាស្អាតមែនទែន Tae មើលហើយសឹងតែមិនចង់ដកភ្នែកចេញពីរូបទន្សាយនោះទេ
<< ហេតុអីក៏អ្នកប្រុសតូចប្រគល់របស់នេះមកឲ្យខ្ញុំ ? របស់នេះមើលទៅវាមានតម្លៃណាស់ >> Tae និយាយនេះជារបស់ទី1ដែល Kookie បានឲ្យគេ ( របស់មានតម្លៃ ) រាល់ដងធ្លាប់តែឲ្យរបស់ផ្សេងពីរនិង
<< ខ្ញុំនិងរក្សារបស់នេះទុកឲ្យបានល្អ >> Tae ដាក់វាទៅក្នុងប្រអប់វិញរួចហើយក៏ដាក់ទុកវាឲ្យស្រួលបួល រួចហើយក៏កឹបសោរដូចធម្មតា.....