💋 រៀបការ 💋

2.3K 133 0
                                    

             🔥 សង្គ្រាមដណ្តើមស្នេហ៍ 🔥
+ Episode 49 💋
2 day .... ម៉ោង7:00 pm
ថ្ងៃនេះថ្ងៃរៀបការរបស់ Jungkook ជាមួយនិង SoJi ទឹកមុខ Jungkook ស្លេកស្លាំងខ្លាំងណាស់ អ្នករៀបចំខ្លួននិងអ្នកផាត់មុខ សង្កេតមើល រាងក្រាស់ ឃើញថាមិនស្រួលនោះទេ ស្លេកស្លាំងខុសពីមនុស្សឈឺធម្មតា... តែពួកនាងមិនអាចនិយាយអ្វីបានទេ ក្រៅពីធ្វើតាមតួរនាទី ! ឯSoJi នាងសប្បាយចិត្តខ្លាំងណាស់ នាងកំពុងនិយាយជាមួយលោក Lim ដែលត្រូវជាប៉ារបស់នាង....
<< កូនមើលទៅសប្បាយចិត្តណាស់ >> លោក Lim ញញឹមទៅកាន់កូនស្រី នៅក្នុងបន្ទប់តែងខ្លួន
<< ចា៎ ត្រូវហើយប៉ា >> SoJi ញញឹមទៅប៉ារបស់នាងវិញ ! តែងខ្លួនរួចរាល់អស់ហើយ នៅតែចាំ
កម្មពិធីចាប់ផ្តើមប៉ុណ្ណោះ....

Skip
Taehyung កំពុងរៀបចំខ្លួនទៅកម្មពិធីរៀបការរបស់សង្សារខ្លួនឯង ! គេតែងខ្លួនធម្មតាសាមញ្ញទៅធ្វើជាអ្នករត់តុ លើកម្ហូបឲ្យគេឯ YoonMin ទៅបាត់ហើយ ថាទុកឲ្យថេរនៅផ្ទះ តែគេក៏លួចទៅតាមក្រោយ....
<< ទៅជាមួយគ្នា យ៉ាងណា ខ្ញុំមិនអាចបាត់បង់ Jungkook នោះទេ >> Taehyung ស្លៀកពាក់របៀបអ្នករត់តុ ហើយក៏ចាកចេញពីផ្ទះ Suga សំដៅទៅ ផ្ទះលោកJeon ដោយជិះកាត់ស៉ី...

15នាទី....
Taehyung បានមកដល់ផ្ទះ លោកJeon នៅទីនេះគេរៀបចំស្អាតខ្លាំងណាស់ មើលទៅក៏ដូចជារៀបការស្តេចទៅហើយ អ្វីពិសេសសុទ្ធតែជាពួកអភិជន ដែលមក.....គេក៏បោះជំហានវែងៗចូលទៅតមផ្លូវក្រោយ ណាមួយមើលទៅវាងងឹតដែល ហើយមនុស្សច្រើន ចឹងគ្មានអ្នកណាចាប់អារម្មណ៍ឡើយ
រាងតូចចូលតាមផ្លូវក្រោយ គេពាក់ម៉ាសជាប់ ហើយក៏មើលឆ្វេងស្តាំ ពេលនេះគេប្រថុយបំផុតហើយ គេក៏ទៅយកចានដែកដាក់ទឹកហើយយកឡើងទៅខាងលើ ស្របពេលដែលលោកស្រីJeMun ចុះមក...
<< ឯងទៅណា ?? >> លោកស្រី JeMun សម្លឹងមើល Taehyung តាំងពីក្បាលដល់ចុងជើង
<< បាទ ! ខ្ញុំយកទឹកនេះទៅឲ្យអ្នកប្រុស Jungkook លាងជើង >> Taehyung និយាយដោយប្រើ
សំឡេងធ្ងន់កុំឲ្យចំណាំបាន ឯគាត់ក៏ងក់ក្បាល រួចហើយរាងតូចក៏កាន់កន្សែងនោះទៅ

In Room
Taehyung បើកទ្វារតិចៗ ឃើញJungkook កំពុងអង្គុយលើគ្រែ ហើយសំឡេងក្អកឮខ្លាំងៗ តែគ្មានអ្នកចាប់អារម្មណ៍ព្រោះសំឡេងបាស់ពេញផ្ទះ....
រាងតូចមានការព្រួយបារម្ភយ៉ាងខ្លាំង គេក៏ចូលទៅខាងក្នុង ខ្លួនក៏ដាក់ទឹកទុកលើតុ ហើយក៏ចាក់គន្លឹះទ្វារ រួចហើយក៏ដើរទៅជិតរាងក្រាស់
អ្វីដែលគេឃើញ កន្សែងនៅលើដៃសុទ្ធឈាម មាត់ក៏មានឈាម Taehyung សម្លឹងមើលដោយការភ័យខ្លាច គេបើកភ្នែកធំៗ ហើយក៏ចាប់កន្សែងនៅដៃរាងក្រាស់ មកមើល ( note : គេឈរខាងក្រោយ Jungkook )
ពេលត្រូវគេយកកន្សែងទៅរាងក្រាស់ក៏ប្រញាប់ ងាកក្រោយមើល.....

💔 សង្គ្រាមស្នេហ៍ 💔Where stories live. Discover now