💋 រត់ចេញ 💋

2.5K 132 2
                                    

             🔥 សង្គ្រាមដណ្តើមស្នេហ៍ 🔥
+ Episode 50 💋
Taekook បានរត់ទៅទៅចំណតរថភ្លើងជាមួយគ្នា គេមិនបានជិះតាក់ស៉ីនោះទេ ! Taehyung បានមិនស្គាល់ផ្លូវទេ តែរាងក្រាស់ស្គាល់ពួកគេក៏ទៅជាមួយគ្នា ឯផ្ទះរបស់លោកJeon កំពុងជ្រួលជ្រើមយ៉ាងខ្លាំង ហើយក៏កំពុងតាម TaeKook ដូចគ្នា....

<< បន្តិចទៀតទៅដល់ចំណតរថភ្លើងហើយ >> Jungkook ងាកមើល Taehyung ដែលតោងដៃគ្នាយ៉ាងស្អិតរមួត ក្តាប់យ៉ាងជាប់
<< បងយ៉ាងមិចហើយ ? >>Taehyung សម្លឹងមើលទៅមុខរបស់រាងក្រាស់ ដែលស្លេកខ្លាំងទៅៗ ធ្វើឲ្យគេភ័យយ៉ាងខ្លាំង....
<< បងមិនអីទេ ! អួយ~~~ >> Jungkook ក្រោយនិយាយហើយក៏ដួលភ្លាមៗ
+ ព្រូស~~
<< Jungkook !! បងទៅរួចទេ ?? ក្តៅខ្លួនទៀតផង !! ឈាម >> Taehyung ក្រោយរាងក្រាស់ដួល រាងតូចប្រញាប់ទៅលើកតែឈាមហូរពីច្រមុះតក់ៗ លើដៃរបស់គេ
<< បងពិបាកខ្លួនណាស់Tae >> Jungkook យកដៃខ្ទប់ពោះខ្លួនឯង វាដូចជាចុកចាប់ខុសធម្មតា រាងតូចវិញភ័យឡើងស្លេកមុខដូចគ្នាទៅហើយ...
<< បងមិនអីទេ ! ខ្ញុំមិនឲ្យបងកើតអីទេ >> Taehyung ហូរទឹកភ្នែកមកទៀត ហើយក៏ហែកអាវខ្លួនឯង មកជូតច្រមុះឲ្យ Jungkook ! តើពួកគេអាចនៅជាមួយគ្នាទេ ? បើរាងក្រាស់ទ្រុតទ្រោមថ្នាក់នេះទៅហើយ....

មួយសន្ទុះប្រហែលជា10នាទី Jungkook ក៏បាន
ប្រសើរឡើង ឯរាងតូចក៏ជួយគ្រាដើម្បីឲ្យឆាប់ទៅដល់ ចំណតរថភ្លើង....
Skip
គ្រប់គ្នានៅផ្ទះរបស់លោក Jeon កំពុងតែជ្រួលជ្រើម  ពេលបាត់ខ្លួនកូនកម្លោះ ឯSoJiនាងក៏ខឹងខ្លាំងណាស់ដែល... នាងកំពុងនៅក្នុងបន្ទប់នាង ជាមួយនិងកូន
តុក្តតា មួយហើយក៏មានម្ជុលនៅក្នុងដៃដែល....
<< បើខ្ញុំមិនបាន Jungkook ឯងក៏មិនបានគេដូចគ្នា Jungkook ត្រូវតែស្លាប់នៅក្នុងយប់នេះ >> SoJi យកម្ជុលចាក់ទៅលើកុត្តតា ដែលតំណាងឲ្យរាងក្រាស់ ចឹងហើយបានជាJungkook ដួលហូរឈាម ច្រមុះភ្លាមៗនោះ....
<< នេះ ហេតុអីក៏មានព្រះច័ន្ទពេញវង់ ?? ក្រែងហួសហើយតើ ?? មេឃក៏ខ្មៅងងឹតនៅមានខ្លែងស្រាក់ទៀត ?? ជាអ្វី ?? >> SoJi មើលទៅខាងលើមេឃ នៃផ្ទះលោកJeon ទាំងមូលសុទ្ធតែជាក្លែងស្រាក់ធំៗ ស្រែកឮៗទៀតផង....
<< មិនបានទេ ! ខ្ញុំមិនអាចចាញ់ទេ >> SoJi នាងស្រែកហើយក៏ចុះទៅខាងក្រោម.....
<< រក Jungkook ឃើញទេ ?? >> លោកស្រី JeMun សួរទៅអ្នកបំម្រើដែល ដើររក Jungkook តែរកមិនឃើញសោះឡើយ....
<< មិនឃើញទេលោកស្រី !! >>

💔 សង្គ្រាមស្នេហ៍ 💔Where stories live. Discover now