💔សង្គ្រាមស្នេហ៍ 💔

3.5K 202 6
                                    

Episode 6
<< យើងថាអាច ព្រោះឯងមានរូបរាងបែបនេះបានតែនៅពីរក្រោមគេទេ >> Jungkook

<< មើលអ្នកប្រុសនិយាយចុះ ! >> Taehyung អៀនសឹងតែលែងហ៊ានមើលមុខ Jungkook ទៅហើយ

<< ឯងស្អាតណាស់ Taehyung >> Jungkook និយាយទាំងកាន់ដៃ Taehyung ហើយអង្អែលតិចៗ

<< គឺ...ខ្ញុំធម្មតាទេ >> Taehyung ញញឹមតិចៗហើយ
សម្លឹងមើលដៃគេដែល Jungkook កំពុងកាន់

<< យើងចង់កាន់ដៃឯងបែបនេះរហូតតើបានដែលទេ ? ដៃឯងទន់ល្អណាស់ >> Jungkook សម្លឹងមើលម្រាមដៃទន់ស្រឡូនវែងៗ ភាគតិចណាស់ដែលមនុស្សប្រុសមានដៃប្រភេទនេះ

<< អ្នកប្រុសតូចគួរចង់កាន់ដៃមនុស្សស្រីទើបត្រូវ...មិនមែនចង់កាន់ដៃមនុស្សប្រុសដូចខ្ញុំទេ >> Taehyung ដកដៃចេញពី Jungkook តិចហើយនិយាយទាំងមុខស្ងួត ត្រូវហើយគេជាមនុស្សប្រុស Jungkook មិចនិងអាចកាន់ដៃគេបានរហូតទៅថ្ងៃណាមួយ គេប្រាកដជាមានគ្រួសារដែលត្រូវមើលថែ

<< ហេតុអី ??? យើងចង់កាន់ចង់ថ្នម តើឯងយល់ទេ ? យើងមិនចាប់អារម្មណ៍លើដៃមនុស្សស្រីណាក្រៅពីឯងទេ Taehyung ! យើងស្គាល់គ្នាតាំងពីក្មេងៗមក ឯងគួរតែដឹងពីជម្រៅចិត្តរបស់យើងហើយ >> Jungkook និយាយទាំងកែវភ្នែកស្រទន់ មានពន្លឺទៅកាន់ Taehyung រាងតូចក៏អាចយល់ន័យដែលថាគេ ចង់និយាយពីអ្វី

<< មានមនុស្សស្រីច្រើនដៃណាស់ដែលមានរូបរាងស្អាត ដៃស្រឡូនជាងខ្ញុំ...និងមានមនុស្សស្រីជាច្រើនដែលសាកសមនិងអ្នកប្រុស...សម្រាប់ខ្ញុំត្រឹមជាអ្នកបំម្រើ មិនហ៊ានស្រវាយកខ្ពស់នោះទេ >> Taehyung និយាយទាំងបែបមុខចេញគេក៏ពិបាកចិត្តដូចគ្នា មិនដឹងថារាល់ថ្ងៃនេះគេមានចិត្តលើ Jungkook ឬក៏អត់ទេ...តែគេមានអារម្មណ៍មិនល្អពេលដែល Jungkook និយាយជាមួយអ្នកផ្សេង....

<< តែយើងមិនបានពេញចិត្តអ្នកណាផ្សេងទេ...ឯងយល់
ពីចិត្តយើងផងទៅណា យើងមិនដែលគិតថាឯងជាអ្នកបំម្រើនោះទេ សម្រាប់យើងក្តីស្រលាញ់មិនស្ថិតលើវណ្ណៈ មុខ
មាត់ស្អីទេ >> Jungkook និយាយហើយក៏ចាប់អោប Taehyung ពីក្រោយ រួចដាក់ចង្ការលើស្មារាងតូច... និងថើបកញ្ចឹង ក ក្រអូបៗនោះតិចៗ Taehyung បិតភ្នែកសម្រួលអារម្មណ៍មុននិងនិយាយ...

💔 សង្គ្រាមស្នេហ៍ 💔Where stories live. Discover now