🔥 សង្គ្រាមដណ្តើមស្នេហ៍ 🔥
+ Episode 48 💋
Morning
Jungkook ក្រោកពីរគេងនាយមានអារម្មណ៍ស្រស់ស្រាយល្អជាងមុន បន្ទាប់ពីបានជួប Taehyung កាលពីរយប់មិញ ហើយពេលនេះគេក៏មានរឿងចង់និយាយជាមួយប៉ាម៉ាក់របស់គេដូចគ្នា...<< លោកប៉ា ! អ្នកម៉ាក់ >> Jungkook ដើរទៅអង្គុយតុបាយជាមួយពួកគាត់
<< អារម្មណ៍ល្អឬ >> លោកJeon សម្លឹងមុខកូនប្រុសរបស់គាត់ ដោយការងើយឆ្ងល់ យប់មិញមកផ្ទះវិញម៉ោង12យប់ឯណ្ណោះ ដល់មកផ្ទះវិញ គេប្រែប្លែកខុសធម្មតា ទឹកមុខញញឹមជាប់
<< បាទប៉ា >> Jungkook តបប៉ុណ្ណឹងហើយក៏អោនញាំុបាយក្រោមក្រសែរភ្នែករបស់ លោកប៉ាអ្នកម៉ាក់របស់គេ ហើយពួកគាត់ក៏ញាំុបាយបន្តទៀត ឯSoJi នាងមិនទាប់មកនៅឡើយទេ នៅក្នុងបន្ទប់ ប្រហែលជាមិនទាន់ក្រោកផងក៏មិនដឹង ណាមួយនាយកម្រនិងញាំុបាយព្រឹកណាស់....មួយសន្ទុះបន្ទាប់ពីញាំុបាយហើយ Jungkook ក៏ចាប់ផ្តើមនិយាយរឿងដែលបានគ្រោងទុក
<< ប៉ាម៉ាក់ >> Jungkook ទុក សមស្លាបព្រា នៅលើចាន ហើយក៏ងើយមុខនិយាយ ពួកគាត់ទាំង2ក៏មើលមុខ Jungkook ដោយចង់ដឹងថាគេចង់និយាយពីអ្វី ???
<< រឿងប៉ាម៉ាក់ចង់ឲ្យខ្ញុំរៀបការជាមួយ SoJi នោះខ្ញុំបានគិតរួចរាល់ហើយ ក៏ដល់ពេលប្រាប់>> Jungkook និយាយដោយប្រើទឹកមុខស្មើធេង
ធម្មតា
<< គិតយ៉ាងមិច ?? >> លោកJeon សួរដោយមើលមុខកូនប្រុសមិនសូម្បីតែព្រិចភ្នែក
<< ខ្ញុំយល់ព្រមរៀបការជាមួយ SoJi ហើយ ! រៀបចំឆាប់ៗក៏ល្អ >> Jungkook និយាយច្បាស់ៗ ឯប៉ាម៉ាក់សឹងតែមិនជឿថាកូនប្រុសខ្លួនឯងយល់ព្រម ព្រោះពួកគាត់ក៏ត្រូវថ្នាំ របស់នាងដែល...
<< បាន ប៉ានិងរៀនចំនៅសប្តាហ៍ក្រោយ >> លោកJeon ញញឹមសមចិត្ត ហើយក៏បន្តញាំុបាយ ទៀត រហូតដល់ពេលទៅគ្រប់ហ៊ុន ~~~Skip
+ home Suga
Suga និង Jimin កំពុងអង្គុយនៅបន្ទប់ទទួលភ្ញៀវ
មើលទៅរាងតូចដែលធ្វើមុខស្រពោន តាំងពីយប់មិញម្លេះ ពួកគេក៏សឹងនិងមិនជឿនិងភ្នែកដែល ព្រោះ Taehyung យល់ព្រមឲ្យ Jungkook រៀបការជាមួយនិង SoJi ច្បាស់ៗនៅយប់មិញ ក្រោយពីគេបានរៀបរាប់ រឿងដែលបានកើតឡើង ពេលTaehyung បាត់ខ្លួននោះមក ! តែអ្វីដែលធ្វើឲ្យ រាងតូចសម្រេចចិត្តឲ្យ Jungkook រៀបការ ?? ទាំងដែលស្រលាញ់គ្នាខ្វះមិនបានបែបនេះ ??
<< Taehyung ឯងមិនអីទេមែនទេ ?? >> Jimin ដើរទៅអង្គុយជាមួយ Taehyung យកដៃអង្អែលខ្នងរាងតូចស្រាលៗ ដើម្បីផ្តល់កម្លាំងចិត្ត
<< ខ្ញុំបានសម្រេចចិត្តរួចហើយ Jimin ....ហើយក៏
អរគុណលោកដែលបានជួយខ្ញុំ ! ប៉ាម៉ាក់របស់គេចង់បានបែបនេះ ទោះជាJungkook មិនព្រមកក៏នៅតែបែបនេះដែល >> Taehyung អោនមុខចុះ ត្រូវហើយ ទោះរាងក្រាស់មិនព្រមរៀបការ ក៏គង់តែការដដែល ព្រោះប៉ាម៉ាក់គេនិយាយអ្វីហើយគឺត្រូវតែបាននិង ណាមួយJungkook មិនដែលធ្វើឲ្យពួកគាត់ខកបំណងនោះទេ ទើបតែរឿងគេទាំង2ទេ ដែលពួកគាត់ខកចិត្តទទួលយកមិនបាន
<< តែយើងមើលដឹងថា Jungkook គ្នាមិនចង់ធ្វើទេ ! ធ្វើក៏ដោយសារតែឯង>> Jimin ដកដង្ហើមធំ
<< គ្រួសារគេចង់បាន ! កុំដោយសារតែខ្ញុំធ្វើឲ្យគ្រួសារគេ មានទំនាស់និងគ្នារាល់ថ្ងៃទេ ?? >> Taehyung យកដៃច្បូតមុខ គេក៏តានតឹងដូចគ្នា
<< ចុះមិនអាណិតខ្លួនឯងទេឬ ?? >> Suga ទ្រាំមើលមិនបានក៏លូកមាត់ចូលមកនិយាយជាមួយនិងពួកគេដែល
<< កុំបារម្ភ ថ្ងៃរៀបការរបស់ Jungkook ខ្ញុំនិងទៅ Daegu វិញ ! ខ្ញុំមិននៅ Seoul ទៀតទេ ម៉ែខ្ញុំនៅផ្ទះមើលលោកតាម្នាក់ឯង គាត់ប្រហែលជាពិបាកស្លាប់ហើយ ខ្ញុំអាចរស់នៅខ្វះមុខខ្វះក្រោយជាមួយ
គាត់បាន >> Taehyung ញញឹមស្របនិងទឹកភ្នែកហូរមកមួយដំណក់
<< គិតច្បាស់ហើយឬថានិងទៅ Daegu ចោលJungkook ?? >> Jimin បន្ថែម
<< ខ្ញុំត្រូវតែទៅ ! ព្រោះគេមានប្រពន្ធហើយ >> Taehyung នៅតែញញឹមលាយទឹកភ្នែក ធ្វើឲ្យអ្នកអង្គុយជិតនោះក៏ដឹងថាគេឈឺចាប់ប៉ុណ្ណាដែល...
<< មិនអីទេ ! ឯងទៅចុះ ខ្ញុំនិងឧស្សាហ៍ទៅលេងឯង នៅទីនោះ >> Jimin ទាញរាងតូចមកអោប Taehyung ក៏យំខ្លាំងៗហើយក៏ចាប់ជាយអាវរបស់ Jimin ជាប់ ឯ Suga ក៏ទ្រាំមើលមិនចង់បានដូចគ្នា បើម្នាក់នោះជាជីមីនវិញគេប្រហែលជាស្លាប់ហើយ ( បកស្រាយរឿង YoonMin ! ពួកគេទាំង2ផ្តើមស្នេហ៍នៅ Busan ពេលមកវិញក៏បានជួប Taehyung ហើយយកមកផ្ទះនិងឯង )