💐 សង្គ្រាមស្នេហ៍ 💐

2.3K 133 1
                                    

+ Episode 25
TaeKook ចេញទៅដើរលេងជាមួយគ្នានៅសួនកម្សាន្ត មើលទៅសប្បាយខ្លាំងណាស់ រាងតូចមាត់ញញឹមបិទមិនជិត គេមិនងាយនិងបានចេញមកខាងក្រៅនោះទេ បើចំពេលលោកស្រីលោកប្រុសនៅផ្ទះគេក៏ត្រូវនៅ ទាល់តែមានការទើបអាចចេញបាន តែពេលនៅជាមួយ Jungkook រាងតូចអាចចេញមកក្រៅបាន លេងដោយសេរី ដោយមិនបាច់បារម្ភ ឬក៏ខ្វល់អ្វី ព្រោះអ្នកជូនមកត្រូវជាប្តីគេ មិនចឹង...!! 😆

<< ហត់ទេ ?? >> Jungkook កាន់ទឹកមួយដបឲ្យរាងតូចដែលរត់ប្រឡែងគ្នាជាមួយក្មេងៗនៅទីនោះជាច្រើននាក់... ក្មេងទាំងអស់នោះមើលទៅដូចជាចូលចិត្ត Taehyung ណាស់គ្រាន់តែឃើញ
ក៏លេងជាមួយ មិនខ្លាចថារាងតូចជាមនុស្សអាក្រក់ឬក៏ល្អនោះទេ....
<< មិនហត់ទេ >> Taehyung សើចតែតាមពិតគេដកដង្ហើមសឹងតែមិនដល់គ្នាទៅហើយ ឡើងដង្ហក់ រាងក្រាស់ក៏លើកដៃជូតញើសថ្ងាស់ឲ្យរាងតូច
<< បងគិតថាឯងចូលចិត្តក្មេងណាស់ >> Jungkook និយាយទាំងកំពុងជូតញើស អ្នកណាមិនគិតចឹងបើឃើញក្មេងក៏មិនបានដូចតែគ្នា ធ្វើមើលតែស្រីចឹង😆
<< ត្រូវហើយ ! ក្មេងគួរឲ្យស្រលាញ់ណាស់ បើមានពួកគេនៅជាមួយខ្ញុំ ខ្ញុំច្បាស់ជាសប្បាយចិត្តស្លាប់ហើយ ! ចុះបង ?? >> Taehyung ចោទសួររាងតូចវិញចង់ដឹងថាគេនិងចូលចិត្តដូចជាគេទេ ព្រោះគេមិនបានចូលទៅលេងជាមួយក្មេងៗដូចរាងតូចនោះឡើយ គ្រាន់តែឈរមើលហើយញញឹម
តិចៗប៉ុណ្ណោះ
<< បងមិនសូវចូលចិត្តទេ ក្មេងៗគួរឲ្យធុញ រញ៉េរញ៉ៃច្រើន រពឹស និយាយមិនសូវស្តាប់គ្នានោះទេ >> Jungkook និយាយទាំងសម្លឹងមើលទៅក្មេងៗទាំងអស់នោះដែលកំពុងប្រឡែងគ្នាលេងពិតជាធុញមែនតើ !!!
<< ធ្វើជាសង្សារខ្ញុំ ត្រូវតែចូលចិត្តក្មេងដូចខ្ញុំដឹងទេ ? បងត្រូវតែស្រលាញ់ក្មេង មានក្មេងៗនៅក្បែងធ្វើឲ្យយើងមានក្តីសុខ ហើយមិនសូវកើតទុក្ខទេ >> Taehyung បង្ហាញស្នាមញញឹមលើផ្ទៃមុខ មើលគេក៏ដឹងថាចូលចិត្តនិងស្រលាញ់ប៉ុណ្ណា ! បើសិនជាមានកូនខ្លួនឯង រាងតូចមិនដឹងថាស្រលាញ់ប៉ុណ្ណាឡើយ .....
<< នេះយើងដើរលេងយូរហើយ បងគិតថាឯងហត់ហើយ ! ទៅផ្ទះទេ ? >> Jungkook សួរទាំងវែក
សក់ឲ្យរាងតូច កាយវិការយកចិត្តទុកដាក់ ថ្នាក់ថ្នម កំពុងបញ្ចេញមកទៀតហើយ
<< បាទ ! តាមតែបងទេ ! >> Taehyung ញញឹម ថ្ពាល់ក្រហមតិចៗ ក៏រាងអៀនខ្លះដែលនិងហាស
<< ចឹងឯងក៏ទៅលា ក្មេងៗទៅ ! >> Jungkook ប្រាប់ហើយរាងតូចក៏ដើរទៅលាក្មេងៗទាំងអស់នោះ
<< ក្មេងៗ បងត្រឡប់ទៅវិញហើយណា >> Taehyung លុតជង្គង់ចុះក្មេងៗប្រហែលជា10នាក់ក៏រត់មកអោបរាងតូចហើយក៏ថើបថ្ពាល់រាងតូចម្នាក់
មួយខ្សឺត
<< បងប្រុសស្អាត ថ្ងៃណាមកលេងជាមួយពួកខ្ញុំទៀត ? >> ក្មេងប្រុសម្នាក់បន្លឺឡើងហើយអោបក រាងតូចជាប់
<< បងប្រុសមិនដឹងនោះទេ ! ថាពេលណាបងមកទៀត ព្រោះបងរវល់ធ្វើការ >> Taehyung ញញឹមហើយអង្អែលក្បាលក្មេងនោះតិចៗ គេក៏ចង់នៅឲ្យយូរដែល ហើយក៏ចង់មកលេងរាល់ថ្ងៃតែមិនអាច
<< ខ្ញុំចង់ឲ្យបងប្រុសស្អាត មកលេងទីនេះរាល់ថ្ងៃ ! ពួកខ្ញុំចាំបងប្រុសនៅទីនេះណា >> ក្មេងស្រីម្នាក់ក៏បន្លឺឡើង ឯរាងតូចក៏ងក់ក្បាល...
<< ពូៗ >> ក្មេងប្រុសម្នាក់ទៀតរត់ទៅរករាងក្រាស់ ធ្វើឲ្យគេភ្ញាក់ផ្អើល ស្អីគេហៅប្រពន្ធគេបងប្រុស ដល់មកហៅគេពូ មិនយុត្តិធម៌នោះទេអាល្អិត
<< បាទ >> Jungkook អោនមើលមុខក្មេងនោះ គេមិនបានបន្ទន់ជង្គង់នោះទេ ឯក្មេងនោះក៏ចង្អុលទៅកាន់ Taehyung ដែលកំពុងនៅហ្វូងក្មេងឯរាងក្រាស់ក៏ជ្រួញញញើម រួចក៏មើលមុចអាល្អិតតូចនោះវិញ
<< ពូស្អាត ! ពូឧស្សាហ៍យកបងប្រុសម្នាក់នោះ ឲ្យមកលេងទីនេះផងណា >> អាល្អិតនោះចាប់ដៃ រាងក្រាស់ហើយធ្វើភ្នែកម៉ក់ៗ សក់ត្រឹមភ្នែក រលោងស្អាតល្អណាស់ ភ្នែកធំៗបបូរមាត់តូចពណ៌ក្រហមតិចៗ ថ្ពាល់ឡើងហ៊ាហើយ
<< ហេតុអី >> Jungkook សួរវិញ
<< ខ្ញុំចង់ឲ្យគាត់មកលេងជាមួយខ្ញុំរាល់ថ្ងៃ គាត់ស្អាតហើយក៏ចិត្តល្អដែល ណាពូស្អាត >> ក្មេងតូចម្នាក់និង កាន់ដៃរាងក្រាស់ហើយក្រវីតិចៗតាមរបៀបក្មេងចង់បានអ្វីមួយ...
<< បាទ ! ចាំពូឧស្សាហ៍នាំបងប្រុសម្នាក់នោះមកទីនេះ ឲ្យមកលេងជាមួយឯង >> Jungkook បញ្ចេញស្នាមញញឹមតិចៗ តាមមនុស្សមិនសូវចូលចិត្តក្មេងនិងហើយ...
<< អូនស្រលាញ់ពូស្អាតជាងគេ >> អាល្អិតនោះសើចកក្អឹក ហើយក៏ចាប់អោបជើងរាងក្រាស់ រួចក៏រត់ទៅរករាងតូចវិញ
<< បងទៅវិញហើយណា... ជួបគ្នាពេលក្រោយណា ក្មេងៗ បងនិងឧស្សាហ៍មកលេងពួកឯង >> Taehyung និយាយហើយក៏ញញឹមរួចក៏ដើរទៅរក Jungkook ដែលឈរនៅខាងក្រោយ...
<< តោះ >> Taehyung
<< បាទ >> Jungkook ក៏ដើរទៅជាមួយរាងតូច ជិះឡានត្រឡប់ទៅផ្ទះវិញ....

💔 សង្គ្រាមស្នេហ៍ 💔Where stories live. Discover now