Episode 3
+ Morning
ប៉ាម៉ាក់ Jungkook នាំគ្នាទៅធ្វើការអស់ហើយ ចំណែក Kookie ទៅសាលារៀនតាមក្រោយ
មុនទៅសាលា kookie ក៏បានទៅរក Tae នៅឯផ្ទះក្រោយសិនព្រោះថាម៉ែរបស់គេកំពុងតែរវល់ជូតផ្ទះធំ<< Tae >> Kookie ដើរទៅដល់ក៏ឃើញ Tae កំពុងជូនផ្ទះតូចរបស់គេ
<< អ្នកប្រុសតូច មានការអ្វីមែនទេ? >> Tae សួរទាំងញាប់ដៃញាប់ជើងប្រញាប់ជូតផ្ទះឲ្យរួចរាល់
<< ទេ ! គឺយើងមកលាឯង យើងទៅសាលាហើយណា ពេលថ្ងៃយើងមិនរៀនទេ ចាំយើងមកបង្រៀនឯងណា ចាំយើងទៅ >> Kookie ញញឹម
<< បាទ >> Tae ញញឹមទៅវិញ
<< ត្រូវហើយ...យើងមានរបស់ឲ្យឯង >> kookie និយាយហើយក៏រ៉ូតកាតាមយកកូនប្រអប់មួយចេញមក
<< នេះយកទៅ >> kookie ហុចឲ្យ Tae
<< ក្នុងនេះជាអីទៅ ? >> Tae មិនទាន់ទទួលទេព្រោះមិនហ៊ានយករបស់ពីនរណាទាំងអស់
<< យកទៅបើកមើលខ្លួនឯងទៅដឹងហើយ >> Kookie
<< តែ..... >> Tae នៅអេសអុញមិនព្រមយកនោះទេ
<< យកទៅ ! ហើយលាក់ឲ្យស្រួលបួលណាកុំម៉ែរបស់ឯងឃើញ បើគាត់ឃើញប្រាកដជាដឹងថាឯងបានមកពីណា ចឹងឯងនិងត្រូវមាត់គាត់មិនខាន >> Kookie ក៏ទាញដៃ Tae មកហើយដាក់ប្រអប់នោះក្នុងដៃ
<< យើងទៅសាលារៀនហើយ ! បាយបាយ >> Kookie លា Tae ហើយក៏ប្រញាប់ទៅសាលា ពេលនេះឡានប្រហែលជាកំពុងចាំហើយ
Tae យកប្រអប់ក្នុងដៃមកមើល រួចក៏បើកប្រអប់ក្នុងនោះមាន.......
Skip
អ្នកស្រី JeMun កំពុងនៅហាងសម្លៀកបំពាក់របស់គាត់ ហើយថ្ងៃនេះក៏មានមិត្តភក្តិរបស់គាត់មកលេងដល់ហាងដូចគ្នា<< សួរស្តី JeMun >> Rim
<< អ៎រ Rim មកហើយមែនទេ ! មោះអង្គុយសិនមក ហីយ៉ាមានកូនស្រីមកជាមួយទៀត >> JeMun
<< នាងចង់មកជាមួយនិងណា ឮថាចង់ឃើញមុខអ៊ំស្រី JeMun ក៏នាំមកជាមួយតែម្តងទៅ >> Rim និយាយហើយអង្អែលក្បាលកូន
<< ក្មួយស្រីពិតជាស្អាតណាស់ ! >> JeMun
<< ចា៎ អរគុណអ៊ំស្រី >> Evilla ញញឹមយ៉ាងស្រស់ទៅកាន់អនាគតម៉ាក់ក្មេក អូយចាឡំអ៊ំស្រីសោះនិងហាស
( Evilla ហាមសើច )