🔥 សង្គ្រាមដណ្តើមស្នេហ៍ 🔥
+ Episode 42
2 សប្តាហ៍កន្លងផុត ( កន្លះខែ )
Taehyung ត្រូវគេឃុំខ្លួននៅឃ្លាំងចាស់នោះដដែល គេមិនទាន់បានលក់ខ្លួននៅឡើយទេ ហើយនៅយប់នេះដែលក៏ត្រូវគេយកទៅដែល រាល់ដងមិនដែល
បានទៅទេ គឺគេវាយសន្លប់រាល់ថ្ងៃ....Taehyung អង្គុយត្រម៉ុងត្រមោចម្នាក់ឯង ទីមោះរាងងងឹតមិនសូវភ្លឺទេ គេអស់សង្ឈឹមថានិងបានទៅផ្ទះលោក Jeon វិញហើយពេលនេះមកដល់ណាក៏មិនដឹង គ្មានដំណឹងថាគ្រួសារ Jeon តាមរកគេនោះទេ
<< ហឹមម >> Taehyung ដកដង្ហើមធំហើយមើលទៅជើងរបស់ខ្លួនឯងដែលជាប់ច្រវ៉ាក់ មិនអាចដោះចេញបាននោះទេ ជើងឡើងជាំឈឺឡើងស្ពឹកហើយ តែជើងម្ខាងដែលជាប់ច្រវ៉ាក់និងមិនអាចលើកបានទេ ព្រោះឈឺSkip
Jungkook ពេលនេះនៅក្នុងផ្ទះកន្លែងបន្ទប់ទទួលភ្ញៀវ ជំងឺរបស់គេកាន់តែខ្លាំងទៅៗ ឯលោកJeon និងអ្នកស្រី JeMun ក៏គិតថានិងឲ្យគេរៀបការជាមួយ SoJi ដែលព្រោះពួកគាត់បានត្រូវថ្នាំនាងអស់ហើយ នាងដាក់នៅពេលបាយឬក្នុងទឹកផឹក..
<< Jungkook កូនយល់ព្រមទេ ?? >> លោកស្រី JeMun សួរទៅកូនប្រុសដែលអង្គុយមិននិយាយស្តីបបូរមាត់ស្លេកស្លាំង មិនសូវមានកម្លាំងក្នុងខ្លួននោះទេ
<< ទេម៉ាក់ ! កូនស្រលាញ់ថេរ កូនចាំគេត្រឡប់មកវិញ >> Jungkook ងើបមុខតបទៅម៉ាក់របស់គេវិញ ត្រូវហើយគេមិនអាចចោលថេរបានទេ ត្រូវរកថេរឲ្យឃើញសិនថាគេទៅដោយស្ម័ក្រចិត្តឬក៏មានគេចាប់យកទៅ ...
<< មិចក៏កូននៅចាំតែ Taehyung ទៀត???គេទៅមិនបានផ្តល់ដំណឹងឲ្យយើងដឹង ហើយយើងរកមិនឃើញទៀត គេអាចនិងរត់ទៅតាមអ្នកណា
ម្នាក់ក៏ថាបាន>> លោកស្រី JeMun
<< ហេតុអីម៉ាក់និយាយបែបនេះ ? ថេរគ្មានថ្ងៃធ្វើបែបនេះទេ ! ម៉ាក់ក៏ស្គាល់គេពីក្មេងថាគេមានចរិក
យ៉ាងមិចហើយគេមិនដែលជួបមនុស្សនៅខាងក្រៅទេ យូរៗចេញម្តងឲ្យទៅស្គាល់អ្នកណាទៅ >> Jungkook និយាយហេតុផលឲ្យសមរម្យព្រោះថេរមិនងាយនិងចេញក្រៅពិតមែន
<< ម៉ាក់និងប៉ាសម្រេចចិត្តហើយ រយះពេល2
អាទិត្យទៀតកូននិងក្មួយត្រូវតែរៀបការជាមួយគ្នា... មិនអាចខានបាននោះទេ ?? >> លោកស្រី JeMun និយាយហើយក៏ដើរចេញទៅបន្ទប់គាត់បាត់
ពេលនេះមានតែ Jungkook និងនាង SoJI ប៉ុណ្ណោះ.....
<< លោក~~~ >> SoJi ហៅJungkook ដែលរៀបនិងងើបដើរចេញទៅ ហើយរាងក្រាស់ក្រោយឮសំឡេងហើយក៏បែបក្រោយមើលមុខនាង
<< លោកគិតយ៉ាងមិច ??? >> SoJi សួររបៀបអៀនៗទៅកាន់រាងក្រាស់
<< អត់ប្រយោជន៍~~ គ្មានបានការ ខ្ញុំមិនការនិងស្អីទាំងអស់ គ្មានអ្នកណាជំនួសកន្លែងថេរបាននោះទេ ទោះនាក់នោះស្អាត មាន ប៉ុណ្ណាក៏ដោយ>> Jungkook បោះមួយប្រយោគរាងវែងហើយក៏ឡើងទៅបន្ទប់នាយវិញទាំងពិបាកតិចតួចព្រោះមិនសូវាមានកម្លាំង.....
<< ហឹស~~ >> SoJi ក្តាប់ដៃខឹងនិង Jungkook ខ្លាំងណាស់
<< នេះប្រហែលជាវាងាប់បាត់ហើយក៏មិនដឹង បើលោកមិនយកខ្ញុំ លោកក៏ចាំតែស្លាប់ទៅ បើខ្ញុំចង់បានអីហើយមិនបានដូចបំណង ខ្ញុំនិងសម្លាប់ម្នាក់
នោះចោលក៏ដូចលោកចឹង Jungkook >> SoJi និយាយហើយបញ្ចេញកែវភ្នែកពណ៌ខៀវ~~ ពេលនាងខឹងខ្លាំងគ្រាប់ភ្នែកក៏ប្រែទៅជាពណ៌លឿងភ្លាមៗ