💔សង្គ្រាមស្នេហ៍💔

3.5K 221 12
                                    

Episode 5 💕
Kookie ដើរមកផ្ទះធំវិញ ទាំងចិត្តមួរម៉ង គេចង់ដឹងណាស់តើអ្នកណាជាឱពុករបស់ Tae ? ហេតុអីក៏គាត់ទៅចោលTae គាត់ស្លាប់ឬក៏យ៉ាងមិច ????? សំណួរជាច្រើនហោះចូលខួរក្បាលគេភ្លាមៗ ....

<< ខ្ញុំនិងមិនឲ្យ Tae រស់នៅកំព្រានោះទេ ! ខ្ញុំនិងរកឲ្យឃើញពេលដែលខ្ញុំមានវ័យច្រើនជាងនេះ >> Kookie
និយាយបណ្តើរដើរទៅបន្ទប់បណ្តើរ

<< Kookie ! មកនេះបន្តិចមកកូន >> JeMun និយាយហើយបក់ដៃ ហៅ kookie នៅបន្ទប់ទទួលភ្ញៀវដែលគេរៀបនិងឡើងជណ្តើរទៅខាងលើ

<< បាទម៉ាក់ >> Kookie និយាយហើយក៏ដើរទៅរកម៉ាក់របស់គេ....

<< អង្គុយលើភ្លៅម៉ាក់មកកូន >> JeMun និយាយហើយក៏លើក Kookie ឲ្យអង្គុយលើភ្លៅរបស់គាត់

<< មានការអីមែនទេម៉ាក់ >> Kookie

<< កូនហើយនិងក្មួយ Tae ហេតុអីក៏ស្និតស្នាលគ្នាខ្លាំងម្លេះ ? កូនពេញចិត្តគេមែនទេ ? >> JeMun

<< អត់ទេម៉ាក់ ! កូននិង Tae គ្រាន់តែជាមិត្តនិងគ្នាប៉ុណ្ណោះ កូនមិនដឹងថាពេញចិត្តគេយ៉ាងមិចទេ >> Kookie

<< កូនត្រូវដឹងថា >> JeMun និយាយហើយអង្អែលក្បាល Kookie តិចៗ

<< មនុស្សប្រុសជាគូរនិងមនុស្សស្រី... ស្នេហាត្រូវមាន
រវាងប្រុសនិងស្រីដូចគ្នា កូនយល់ទេ ? >> JeMun និយាយហើយថើបថ្ងាស់ Kookie

<< ហេតុអី បានជាគេមិនអាចស្រលាញ់ភេទដូចគ្នាបាន ? គេរើសអើងមែនទេ >> Kookie សួរដោយចម្ងល់????

<< គឺសង្គមខាងក្រៅគេមិនទទួលស្គាល់ស្នេហានេះទេ ! ចំណែកម៉ាក់គឺធម្មតាបើប៉ាកូនវិញ ស្អប់ស្នេហាប្រភេទនេះណាស់ ចឹងកូនត្រូវជៀសឲ្យផុតពីស្នេហាភេទដូចគ្នាដឹងដែលទេ >> JeMun និយាយទាំងញញឹមទៅកាន់កូនប្រុសជាទីស្រឡាញ់

<< តែកូនថាស្នេហានេះមិនខុសទេ...គ្រាន់តែស្រលាញ់ភេទដូចគ្នាសោះ ចាំបាច់អីត្រូវរើសអើង ? ចាំបាច់អីមិនទទួលស្គាល់ >> Kookie

<< ស្នេហាប្រុសនិងប្រុសគឺមិនមែនជារឿងល្អទេកូន
....សម្រាប់គេគិតគឺវាគួរឲ្យខ្ពើមរអើងណាស់ ចឹងម៉ាក់សុំឲ្យកូនជៀសឲ្យឆ្ងាយពីស្នេហាប្រភេទនេះ...ហើយពេលអនាគតត្រូវសម្លឹងរកមនុស្សស្រីដែលសាកសមនិងកូន មិនមែនស្នេហាបែបនេះទេ >> JeMun

💔 សង្គ្រាមស្នេហ៍ 💔Where stories live. Discover now