💙 ប្រាថ្នាក្បែរ..... 💙

3K 144 3
                                    

+ Episode 52 វគ្គ2 💋
រឿងនេះគឺខ្ញុំខ្ចិលដាក់ភាគ1 ដាក់ភាគតម៉ងទៅ .... ហើយជាវគ្គ2 ចឹងខ្ញុំត្រូវដូរចំណងជើង ព្រោះវគ្គនេះ មិនដូចវគ្គមុននោះទេ តោះចូលរឿង....

+ 3 year កន្លងផុត...
រាងតូចម្នាក់អង្គុយលើកៅអី សម្លឹងមើលទៅខាងក្រោយផ្ទះ ដែលមានដើរឈើខៀវស្រងាត់ និងមានភ្នំ2-3 នៅទីនោះផងដែល...គេអង្គុយគិតចិត្ត
កណ្តោយកណ្តែងម្នាក់ឯង ចំណែកទឹកភ្នែកហូរមកមិនឈប់ រយះពេល3ឆ្នាំហើយគេមិនអាចភ្លេចបុរសម្នាក់នោះបានទេ ចំណែករាងកាយគេស្គមមិនសូវមានសាច់ដូចមុនទេ គិតច្រើន + នឹកនា + ដេកមិនលក់  + មិនសូវបានញាំុអីទៀងទាត់+ ស្ត្រេស

<< Taehyung >> ស្ត្រីចំណាស់ដែលត្រូវជាម្តាយបន្លឺឡើង ព្រោះកូនកាន់តែយ៉ាប់ពីមួយថ្ងៃទៅមួយថ្ងៃហើយ មិនសូវមាត់ក លេងសើចច្រើនដូចមុនទេ
<< បាទ ?? >> Taehyung ងាកមើលមុខអ្នកជាម្តាយ ភ្នែកហើម ច្រមុះក្រហមងាំង ម្តាយឃើញមុខកូនហើយក៏ចូលទៅជិតរួចក៏លើកដៃជូត
ទឹកភ្នែកឲ្យ
<< យំទៀតហើយមែនទេ ?? >> Jiwon ញញឹមហើយជូតទឹកភ្នែកឲ្យកូន ... គាត់បានដឹងរឿងរបស់ TaeKook អស់ហើយ ហើយក៏ដឹងរឿងលោកJeonធ្វើបាបកូនរបស់គាត់ដែល ចឹងហើយគាត់ក៏ឈប់ឲ្យ Taehyung ទៅជាន់នៅ Seoul ទៀត!
<< មិនអីទេម៉ែ ! >> Taehyung ក៏ប្រឹងញញឹមតាម តែទឹកភ្នែកវានៅតែហូរ តានតឹងក្នុងទ្រូងខ្លាំងណាស់ គ្មានថ្ងៃណាដែលគេសប្បាយចិត្តទេ
<< មាត់ថាមិនអី តែទឹកភ្នែកហូរមិនឈប់ .... រយះពេល3ឆ្នាំហើយ កូនគួរតែកាត់ចិត្តបានហើយ >> Jiwon ទាញកូនមកអោបហើយអង្អែលក្បាល គាត់ក៏យល់អារម្មណ៍កូនដែល...
<< កូនពិបាកធ្វើចិត្តណាស់ម៉ាក់! Jungkook ល្អដាក់កូនខ្លាំងណាស់ ពេលនេះបើសិនជាគេស្លាប់យ៉ាងហោចណាស់ក៏រកសាកសប់ឃើញដែល >> Taehyung ស្រវ៉ាអោបម្តាយវិញ សង្ងំយំក្នុងទ្រូងម្តាយ ! អ្នកមានឈ្មោះជាម្តាយឃើញកូនកើតទុក គាត់ក៏ពិបាកដែល
<< បើគេស្លាប់ គេទៅបានសុខហើយ ! Jungkook ប្រហែលជាមិនចង់ឃើញកូនយំនោះទេ ! ញញឹមឡើង គេក៏សប្បាយចិត្តតាមនិងដូចគ្នា >> Jiwon ញញឹមជូតទឹកភ្នែកឲ្យកូន ទាំងក្តីស្រលាញ់និងថ្នាក់ថ្នម...កាលនៅក្មេងគាត់ហាម Taehyung មិនឲ្យស្និតស្នាលនិង Jungkook ព្រោះគេអ្នកប្រុសតូច ចំណែកជើងជាអ្នកបំម្រើ ហើយណាមួយគាត់ខ្លាចពួកគេនិងស្រលាញ់គ្នា ឥឡូវវាដូចគាត់គិតហើយ គឺវាមែន ហើយក៏មិនដឹងថាស្រលាញ់គ្នាខ្លាំងប៉ុណ្ណាដែល រឹតតែមិនដឹងថា Jungkook ស្រលាញ់ថ្នាក់ថ្នម Taehyung កំម្រិតណាបានជាកូនរបស់គាត់យំ រាល់ថ្ងៃ គ្មានថ្ងៃបានស្ងួតថ្ពាល់និងគេទេ យំឡើងខ្សោះខ្លួនហើយ !
<< បើគេស្លាប់មែន គួរតែបង្ហាញសាកសប់ដែល កូននិងបានប្រាកដចិត្តថាគេស្លាប់ >> Taehyung និយាយត្រូវហើយ តាំងពីថ្ងៃនៅវាលស្រែក្រោមដើមឈើនោះមកគេរកសាកសប់របស់ Jungkook មិនឃើញនោះទេ តម្រុយអ្វីក៏មិនមានឲ្យគេជឿថា Jungkook ស្លាប់វារាងពិបាកបន្តិចហើយ
<< ហឹមម~~តោះឈប់យំម៉ែធ្វើម្ហូបឆ្ងាញ់ៗណាស់ កូនទៅញាំុជាមួយម៉ែណា >> Jiwon នៅតែបន្តស្នាមញញឹមនៅលើផ្ទៃមុខរហូតដើម្បីជាកម្លាំងចិត្តដល់ កូនរបស់គាត់ ដែលកំពុងបាក់ទឹកចិត្តខ្លាំង...
ហើយក៏នាំរាងតញចទៅក្នុងផ្ទះ

💔 សង្គ្រាមស្នេហ៍ 💔Where stories live. Discover now