💔 សង្គ្រាមស្នេហ៍ 💔

3.5K 177 7
                                    

Episode 7 👑💕
Taehyung បានឮសព្វគ្រប់ បានដឹងទាំងអស់ គេសម្លឹងមើល Jungkook និង Evilla ដែលចេញទៅជាមួយគ្នា បេះដូងឈឺ តែមិនអាចធ្វើអីក្រៅពីញញឹម ហើយសម្លឹងមើលអនាគតកូនក្រមុំរបស់ អ្នកប្រុសតូចរបស់គេ...

<< ខ្ញុំសង្ឈឹមថា អ្នកប្រុសនិងមានក្តីសុខណា !! មើលទៅអ្នកប្រុសនិងអ្នកនាង Evilla សមគ្នាខ្លាំងណាស់ >> Taehyung ញញឹមទាំងទឹកភ្នែកស្រក់ចុះមកមួយតំណក់ រួចក៏ដើរចេញទៅផ្ទះតូចគេបាត់ទៅ....

Skip
Jungkook បានជូន Evilla មកដល់កន្លែងទិញសម្លៀកបំពាក់ល្បីឈ្មោះមួយកន្លែង នៅSeoul

<< បងយើងទៅទិញអាវនៅហាងនោះទៅ បងឃើញស្អាតៗទេ >> Evilla កាន់ដៃ Jungkookជាប់មិនប្រលែងរួចក៏ទាញទៅហាងសម្លៀកបំពាក់នៅជិតនោះ

<< អ្នកនាងដើររើសទៅ ខ្ញុំចាំនៅទីនេះ >> Jungkook ប្រាប់ឲ្យ Evilla ដើររើសឯគេសុខចិត្តអង្គុយចាំលើសាឡុង

<< អត់ទេ បងត្រូវតែទៅរើសជាមួយអូន ឲ្យឆាប់ឡើង បងមិនចង់ប្រញាប់ទៅវិញទេមែនទេ >> Evilla និយាយហើយក៏ទាញដៃ Jungkook ទៅរើសជាមួយគ្នាទាល់តែបាន

<< ហ្ហើយ...ចាំខ្ញុំជួយរើសអ្នកនាងចុះ > Jungkook ដោយធុញទ្រាន់និង Evilla ពេកក៏យល់ព្រមទទួលសំណើរនាង គេដើររើសសម្លៀកបំពាក់ឲ្យនាង តែមើលទៅមិនចូល
ភ្នែកសោះ

<< បងមើលទៅអានេះស្អាតទេ ? >> Evilla លើកអាវដៃវែងវាលស្មាត្រឹមក្បាលពោះមួយឲ្យទៅ Jungkook មើល

<< បើអ្នកនាងស្រលាញ់ក៏យកទៅ >> Jungkook និយាយទាំងមិនបានមើលអាវក្នុងដៃនាង ភ្នែករវល់តែមើលអាវស្តើងពណ៌ពងមាន់មួយនោះ

<< Jungkook ហា~~បងហៅ Evilla ថាអូនមកណា កុំហៅអ្នកនាងអី អនាគតទៅគង់តែក្លាយជាប្តីប្រពន្ធនិងគ្នាទេមិនចឹងហ្អេស >> Evilla ដើរមកអោបដៃ Jungkook ដែលនៅឈរជិតនោះ

<< គឺមិនបានទេ ខ្ញុំពេលនេះគឺនៅទំនេរទាល់តែអ្នកនាងរៀបការជាមួយខ្ញុំសិនទើបអាចនិយាយពាក្យប្តីប្រពន្ធនេះជាមួយខ្ញុំបាន >> Jungkook បេះដៃ Evilla ចេញ

<< តែយ៉ាងណា លោកអ៊ំ Jeon គាត់អនុញ្ញាតហើយតើ ! ចាំបាច់ភ័យខ្លាចអីទៀត ហើយសប្តាហ៍ក្រោយយើងភ្ជាប់ពាក្យហើយ បងក៏ចាំតែធ្វើកូនកម្លោះអូនឲ្យហើយទៅ ត្រៀមចិត្តត្រៀមកាយ >> Evilla

💔 សង្គ្រាមស្នេហ៍ 💔Where stories live. Discover now