Episode 57 💋🔐
Taehyung ក្រោយដើរបុកគ្នាជាមួយ Jungkook ហើយគេក៏ងាកមើលបុកបុរសម្នាក់ទៀត អ្វីដែលគេឃើញនោះ គឺបុរសស្បែក ស ស្អាតមុខមាត់សង្ហារមិនប្រែ ម្នាក់នោះគឺ Jungkook និងឯង
<< ឯង >> រាងសង្ហារបន្លឺសំឡេងយ៉ាងអន់ភ្លន់ ពាក្យឯង គេនិយាយតាំងពីដំបូងគេមិនដែលហៅរាងតូចថា អូននោះទេ
<< Jungkook >> រាងតូចនិយាយទាំងភ្ញាក់ផ្អើលហើយក៏ស្រវ៉ាអោបរាងក្រាស់ជាប់ ខ្លាចថានិងទៅចោលគេទៀត
<< Tae... Taehyung មែនទេ ?? >> Jungkook និយាយទាំងលើកដៃអោបបង្កេះរាងតូចស្រាលៗ
<< មែនហើយខ្ញុំគឺ Taehyung ហឹកៗ
បងមកវិញហើយមែនទេ ?? បងមិនទុកខ្ញុំចោលទៀតទេឬ ខ្ញុំនឹកបង >> Taehyung រៀបរាប់ទាំងទឹកភ្នែក ឯរាងក្រាស់ក៏និយាយទៅវិញ<< បង...បងតាមរកឯងយូរហើយ Tae.. បងរកមិនឃើញសោះ តែពេលនេះបងបានឯងមកវិញហើយ បងសប្បាយចិត្តណាស់ >> Jungkook ញញឹមហើយក៏ទាញរាងតូចចេញពីការអោប ហើយក៏យកដៃចាប់ចង្ការាងតូចឡើង
<< ខ្ញុំក៏តាមរកបងដូចគ្នា... ខ្ញុំនឹកបងណាស់ Jungkook .. រាល់ថ្ងៃបងនៅឯណា ? >>
<< បងនៅជាមួយលោកតាម្នាក់...គាត់ជាអ្នកជួយជីវិតបងណា Tae >>
<< ល្អណាស់ចឹង >> រាងតូចញញឹមហើយក៏អោបរាងក្រាស់ម្តងទៀត ឯរាងក្រាស់ក៏អោបរាងតូចដូចគ្នា
Skip
YoonMin កំពុងអង្គុយមើល SuMin វាលេងពេញផ្ទះ គេមិនដែលបណ្តោយឲ្យអ្នកបំម្រើមើលកូនរបស់ពួកគេឡើង ព្រោះគេមិនទុកចិត្តឲ្យខ្លាចថាពួកគេមើល SuMin មិនបានល្អ<< Minie... >> អ្នកមាននាមជាប្តីហៅប្រពន្ធយ៉ាងស្រទន់
<< ហឹមម ?? >> រាងតូចជាប្រពន្ធងាកមើលមុខប្តីរបស់ខ្លួន
<< យកកូនទៅងូតទឹកទៅ... >> រាងក្រាស់ប្រាប់ ឯរាងតូចក៏ក្រោកចេញពីសាឡុងទៅ លើកកូនហើយនាំនៅបន្ទប់
+ បន្ទប់ទឹក....
ជីមីនដាក់កូនចូលក្នុងអាងហើយបើកទឹកបន្តិចចូល និងចាក់សាប៊ូ រួចក៏យកសាប៊ូកក់សក់ កក់ឲ្យអាល្អិតនោះ ឯSuMin មិនរពឹសឬរញ៉េរញ៉ៃទេព្រោះខ្លាច
ជីមីនវៃគេខ្លាចជីមីនពេលនៅ2នាក់ បើនៅជាមួយ Suga រពឹសហើយរឹងនិយាយមិនស្តាប់គ្នាទេ....