+ Episode 62 💜
ពេលព្រឹកនៅថ្ងៃបន្ទាប់... Taehyung ភ្ញាក់ពីគេងឡើងដោយមិនបានឃើញ Jungkook នៅជិតនោះទេ នាយតូចទម្លាក់ជើងចុះពីលើពូក ហើយក៏ទៅងូតទឹកសម្អាតខ្លួន ពេលនេះម៉ោង7កន្លះហើយ នាយក៏ឆ្ងល់ដែល ហេតុអីក៏គេងយូរយ៉ាងនេះ នៅបាត់Jungkook ទៀត.... មួយសន្ទុះនាយតូចក៏ចេញមកវិញ ក្រោយងូតទឹករួចហើយក៏ស្លៀកពាក់ ប្រញាប់ចុះទៅខាងក្រោម តែខាងក្រោមគឺស្ងាត់ឈឹងតែម្តង គ្មានមនុស្សសូម្បីតែម្នាក់" ទៅណាអស់ហើយ ... Jungkook ! បងនៅឯណា ?? " តែស្ងាត់ឈឹងគ្មានការឆ្លើយតបនោះទេ រាងតូចមិនមាត់ក៏ទៅមើលផ្ទះបាយ ឃើញមានបាយម្ហូបក្របទុកនៅលើតុ រួមទាំងក្រដាសមួយសន្លឹកផងដែល ដៃតូចស្អាតក៏លើកក្រដាសនោះមកអាន
' បងមានការងាររវល់នៅខាងក្រៅ ! អូននៅផ្ទះ
កុំទៅណាឲ្យសោះ ហើយចាំបងណា ថ្ងៃបងនិង
ត្រឡប់ទៅវិញហើយ បងស្រលាញ់អូន ..... 'រាងតូចទុកក្រដាសលើតុវិញហើយក៏ញាំុបាយនោះម្នាក់ឯង សូម្បីតែម៉ែរបស់គេក៏មិនឃើញ ថ្ងៃនេះបាត់មនុស្សអស់ពីផ្ទះតែម្តងហើយ
" ញាំុយ៉ាងមិចទៅ ម្នាក់ឯងនិង " Taehyung ពេបមាត់ ឆ្កោះបាយក្នុងចានលេង អផ្សុកសឹងស្លាប់ហើយ រាល់ថ្ងៃចេះមានប្តីនៅជិត អាឡូវអត់
" ហ្ហើយ " រាងតូចក៏ក្រោកហើយត្រឡប់ទៅបន្ទប់របស់ខ្លួនវិញ រង់ចាំរាងក្រាស់ជាប្តីមកវិញ ថ្ងៃនេះគ្មានម៉ោងនាយទៅបង្រៀននោះទេ1:00 PM
ម៉ោង1ហើយ មិនទាន់មានអ្នកណាមកទេ Taehyung អង្គុយសំកុកមើលទូរទស្សន៍និងលេង ទូរស័ព្ទនៅលើសាឡុង បន្ទប់ទទួលភ្ញៀវ
" ហ្ហើយ~~ហត់ណាស់ " សំឡេងធំបន្លឺឡើងដាស់អារម្មណ៍រាងតូចភ្លាមៗ Taehyung ក៏ស្ទុះក្រោក ឃើញ Jungkook ដើរចូលផ្ទះវិញ ដោយញើសជោគខ្លួន
" បងមកពីណា " រាងតូចប្រញាប់ទៅរករាងក្រាស់
" បងទៅខាងក្រៅបន្តិចនិងណា " Jungkook
" បន្តិចបងហើយតាំងពីរព្រឹកដល់ស្មានិងម៉ោង1ទៅហើយ...អាឡូវថ្លើមធំហ៊ានដើរលេងទុកប្រពន្ធចោលហើយឬ ?? " Taehyung មិនទុកឲ្យរាងក្រាស់និយាយទាន់ក៏រ៉េបយកៗ ខឹងណាស់
" ឈប់ៗ ... បងទៅមានហេតុផល "
" ហេតុផលអី ទៅដើរលេងឲ្យស្រីមើលមែនទេ បងអាឡូវលែងទុកអូនក្នុងភ្នែកហើយហី " Taehyung
" អត់ទេ...ល្ងាចអូននិងដឹងហើយ " Jungkook និយាយរួចក៏ឡើងទៅខាងលើបាត់ Taehyungសម្លក់ពីខាងក្រោមបន្តិច ក៏ទៅអង្គុយលើសាឡុងវិញ ខាំមាត់ ខាំក មិនដឹងថាខឹងអីណាស់ណាទេ...